ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ អញ្ជើញទស្សនាសិក្សាឈ្វេងយល់នៅកសិទេសចរណ៍ម៉ុងឫទ្ធីសែនជ័យ ដែលជាទីកន្លែងកម្សាន្តដ៏ពេញនិយមសម្រាប់ទេសចរជាតិ អន្តរជាតិអញ្ជើញទៅទស្សនាកម្សាន្ត ដែលមានសួនសត្វយ៉ាងច្រើនប្រភេទ ជិះឡានប្រណាំង ព្រមទាំងមានលំនៅដ្ឋានលម្ហែកាយ ជាពិសេសជិះឡូរីគយគន់មើលទេសភាពព្រៃភ្នំ ស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធនារដូវកាលបៃតង។
សូមជម្រាបជូនថា តំបន់កសិទេសចរណ៍ ម៉ុង ឫទ្ធីសែនជ័យ មានទីតាំងស្ថិតនៅក្នុងភូមិសំរោងជើងភ្នំ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ តំបន់កសិទេសចរណ៍ដ៏ល្បីរន្ទឺមួយនេះ ក៏មិនមែនគ្រាន់តែជាកន្លែងកម្សាន្ត លម្ហែអារម្មណ៍ជាមួយបរិយាកាសធម្មជាតិប៉ុណ្ណោះទេ តែវាក៏ជាកន្លែងសម្រាប់សិក្ស និស្សិត កសិករអាចសិក្សាបន្ថែមពីបច្ចេកដាំដុះដំណាំ និងធ្វើជាគំរូជាក់ស្ដែងដល់អ្នកទេសចរដែលបានទៅទស្សនាផងដែរ។
Kakse-Teschor Mong Reththy Senchey: Attractions Near Phnom Penh that Shouldn’t Be Missed During the Green Season
On May 28, 2025, His Excellency HUOT Hak, Minister of Tourism, led a delegation from the Ministry of Tourism on a study visit to Kakse-Teschor Mong Reththy Senchey. This popular destination attracts both domestic and international tourists and features a wide variety of recreational attractions, including a zoo with many animal species, race car rides, and unique accommodations. One of the highlights is taking a lorry ride to admire the scenic views of the forests and mountains, and to enjoy the fresh, pure air during the lush green season.
Kakse-Teschor Mong Reththy Senchey is located in Samraong Cheung Phnom village, Saen Dei commune, Samraong Tong district, Kampong Speu province. This renowned site is not only a place for leisure and relaxation amidst nature, but also serves as an educational hub. Students and farmers can learn about agricultural techniques, making it a practical model for visitors interested in farming practices.
📍 ស្ថិតនៅភូមិសំរោងជើងភ្នំ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ https://maps.app.goo.gl/b66rfzyAmqFU2A8cA?g_st=com.google.maps.preview.copy