រាជធានីភ្នំពេញ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់ឯកអគ្គរដ្ឋទូត និងឯកអគ្គរាជទូតនៃបណ្តាប្រទេសជាសមាជិកអាស៊ានទាំង៩ប្រទេស ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៏ បានអញ្ជើញចូលរួមពិសាអាហារថ្ងៃត្រង់ ដើម្បីពិភាក្សាការងារលើការផ្សព្វផ្សាយទេសចរណ៍ និងយុទ្ធសាស្រ្តទាក់ទាញទេសចរជាតិ និងអន្តរជាតិ នារដូវកាលបៃតងដ៏ស្រស់ស្អាតចាប់ពីខែឧសភា ដល់ខែតុលា។

ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនពីសក្កានុពលទេសចរណ៍កម្ពុជា និងយុទ្ធនាការទស្សនាកម្ពុជានារដូវកាលបៃតងដ៏ស្រស់ស្អាតដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជានាឆ្នាំ២០២៥ នេះ។ តាមរយៈយុទ្ធនាការនេះ ក្រសួងទេសចរណ៍ ត្រូវបានរដ្ឋាភិបាលប្រគល់តួនាទីដ៏សំខាន់ក្នុងការជួយសម្របសម្រួលការងារជាមួយការីទេសចរណ៍គ្រប់ប្រភេទលើការបញ្ចុះតម្លៃលើរាល់សេវាកម្ម និងផលិតផលទេសចរណ៍ ព្រមទាំងជាមួយអាជ្ញាធរពាក់ព័ន្ធ​ ដើម្បីសំរួលការធ្វើទេសចរណ៍ប្រកបដោយផាសុកភាព និងសុវត្ថិភាព ដែលជាការទាក់ទាញលំហូរទេសចរជាតិ និងអន្តរជាតិមកទស្សនាកម្ពុជាឱ្យបានច្រើននារដូវកាលបៃតងដ៏ស្រស់ស្អាត​ដែលរុក្ខជាតិកំពុងតែរីកស្រស់បំព្រងពណ៌បៃតង អមនឹងធម្មជាតិស្រស់ត្រកាលក្រោមបរិយាកាសដ៏ស្ងប់ស្ងាត់សែនមនោរម្យ និងធាតុអាកាសត្រជាក់ស្រួល ជួយឱ្យអារម្មណ៍ស្រស់ថ្លា បំបាត់រាល់ទុក្ខកង្វល់ ផ្តល់ថាមពលផ្លូវកាយ និងផ្លូវចិត្តពេញលេញ។

Ambassadors from all ASEAN member countries are very interested in Cambodia’s tourism potential, especially the beautiful heartbreaking green scenery during the Green Season

Phnom Penh, May 29, 2025, at the invitation of the ambassadors from all 9 ASEAN member countries, H.E. Huot Hak, Minister of Tourism, attended a luncheon to discuss tourism promotion and strategies to attract national and international tourists during the beautiful heartbreaking green season from May to October. H.E Minister informed about Cambodia’s tourism potential and the Visit Cambodia campaign during the beautiful green season launched by the Royal Government of Cambodia in this year 2025. Through this campaign, the Ministry of Tourism has been given an important role by the government to act as coordinator to facilitate all works with all types of tour operators on discounts on all tourism services and products, as well as with the relevant authorities, to provide a very comfortable and safe tourism, which will attract more national and international tourists to visit Cambodia during the beautiful heartbreaking green season when plants are blooming in full bloom, accompanied by fresh nature under a peaceful and harmonious atmosphere and cool air, helping to refresh the mind, eliminate all worries, and revitalize physical and mental energy.


Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានថ្មីៗ