រួមគ្នាដើម្បីទេសចរណ៍ខេត្តស្ទឹងត្រែង
ព្រឹត្តិការណ៍ទេសចរណ៍ យុទ្ធនាការគាំទ្រសហគមន៍ទេសចរណ៍ និងយុទ្ធនាការទេសចរណ៍នារដូវកាលបៃតង (Green Season) អុំទូកកៃយ៉ាក ពិធីបុណ្យផ្សោតមេគង្គ បោះតង់ជំរុំទេសចរណ៍ និងការរត់ម៉ារ៉ាតុនមហាជន មានរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី៣០ ៣១ ខែឧសភា ដល់ថ្ងៃទី១ ខែមិថុនា កន្លងទៅ ដែលរៀបចំនៅសហគមន៍អេកូទេសចរណ៍ព្រះរំកិល និងសហគមន៍អេកូទេសចរណ៍បុរីអូរស្វាយ សែនជ័យ ត្រូវបានបញ្ចប់ប្រកបដោយជោគជ័យ។