សេអ៊ូល ប្រទេសកូរ៉េ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលរួមពិព័រណ៌ទេសចរណ៍អន្តរជាតិលើកទី៤០ ( The 40th Seoul International Travel Fair) និងកម្មវិធីពាក់ព័ន្ធផ្សេងៗ នៅរដ្ឋធានីសេអ៊ូល សាធារណរដ្ឋកូរ៉េដែលមានការចូលរួមពីប្រទេសជាង៤០ ស្តង់ពិព័រណ៌ចំនួន៥០០ អ្នកលក់ចំនួន៧៥០ ក្រុមហ៊ុន និងអ្នកទិញចំនួន៨០០ក្រុមហ៊ុន។

ក្នុងឱកាសដំណើរទស្សនកិច្ចដ៏មានសារៈសំខាន់នេះ ឯកឧត្តមរដ្ឋមន្រ្តី បានអនុញ្ញាតជូនលោកជំទាវ ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើការជំរុញការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា រួមទាំងបញ្ហាប្រឈម និងកាលានុវត្តភាពទេសចរណ៍វិនិយោគដល់ប្រជាជន និងវិនិយោគិនកូរ៉េ។

ក្នុងជំនួបប្រកបដោយផ្លែផ្កា ឯកឧត្តមរដ្ឋមន្រ្តី បានពាំនាំនូវការសាកសួរសុខទុក្ខ និងនឹករលឹកពីសំណាក់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ដល់លោកជំទាវ និងសហការីទាំងអស់នៃស្ថានទូតកម្ពុជាប្រចាំប្រទេសកូរ៉េ ព្រមទាំងបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា ជាពិសេសគឺជួយក្នុងយុទ្ធនាការទេសចរណ៍កម្ពុជាក្នុងរដូវកាលបៃតង (Green Season) និងប្រឆាំងព័ត៌មានក្លែងក្លាយអំពីកម្ពុជា។

Together to promote Cambodia’s tourism potential to Korean people

Seoul, South Korea: With the high approval of Samdech Moha Borvor Thipadei HUN Manet, Prime Minister of Cambodia, H.E. HUOT Hak, Minister of Tourism, led a high-level delegation to participate in the 40th Seoul International Travel Fair and related events in Seoul, Republic of Korea, with the participation from over 40 countries, 500 exhibition booths, 750 sellers as the company, and 800 buyers as the company. During this significant visit, H.E. Minister grants H.E. Ms. CHRING Botum Rangsay, Ambassador Extraordinary and Plenipotentiary to the Republic of Korea and esteemed colleagues a courtesy call and discussions on promoting Cambodia’s tourism potential, including challenges and investment opportunities showcasing to both Korean tourists and investors. During this productive discussion, H.E. Minister conveyed warm greetings and regards from Samdech Moha Borvor Thipadei to Her Excellency and esteemed colleagues of the embassy in Korea. Furthermore, H.E Minister expressed deep appreciation and high recognition for their contributions to promoting Cambodia’s tourism potential, particularly in supporting the Visiting Cambodia in Green Season campaign and combating fake news about Cambodia.


Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានថ្មីៗ