សេអ៊ូល ប្រទេសកូរ៉េ៖ ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ ក្នុងឱកាសដំណើរទស្សនកិច្ចចូលរួមពិព័រណ៌ទេសចរណ៍អន្តរជាតិលើកទី៤០ នៅទីក្រុងសេអ៊ូល ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងគណៈប្រតិភូជាន់ខ្ពស់ បានអញ្ជើញទទួលទានអាហារថ្ងៃត្រង់ និងពិភាក្សាការងារជាមួយលោក Kim Yong Jae និងក្រុមការងារពីបណ្តាញទូរទស្សន៍ SBS កូរ៉េ ដើម្បីពិភាក្សា និងស្នើសុំអនុសាសន៍ដ៏ខ្ពង់ខ្ពស់ព្រមទាំងការគាំទ្ររបស់ ឯកឧត្តមរដ្ឋមន្រ្តី អំពីគម្រោងសហប្រតិបត្តិការជាមួយក្រសួងទេសចរណ៍លើវិស័យទេសចរណ៍ និងការវិនិយោគដ៏ធំរបស់ក្រុមហ៊ុននៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប ព្រមទាំងការរៀបចំដំណើររបស់ក្រុម Influencers ដ៏ល្បីប្រចាំទូរទស្សន៍មកទស្សនាស្វែងយល់ពីសក្តានុពលទេសចរណ៍កម្ពុជា ជាពិសេសទេសភាពដ៏ល្អប្លែកមួយបែបទៀតរបស់កម្ពុជានៅក្នុងរដូវកាលបៃតង (Green Season)។
Korea’s SBS TV Company Interested in Cooperation with Ministry of Tourism
Seoul, Korea: During his visit to the 40th International Travel Fair in Seoul, H.E. Huot Hak, Minister of Tourism, and a high-ranking delegation had luncheon and discussions with Kim Yong Jae and the team from Korea’s SBS TV Network to discuss and request the Minister’s high-level recommendations and support for cooperation projects with the Ministry of Tourism in the tourism sector and the company’s big investment project in Phnom Penh and Siem Reap, as well as organizing a trip for a group of famous TV Influencers to explore Cambodia’s tourism potential, especially the unique breathtaking scenery of Cambodia during the Green Season.