ទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ៖ តបតាមអញ្ជើញរបស់ឯកឧត្តម Kim Jae Shin អគ្គលេខាធិការមជ្ឈមណ្ឌលអាស៊ាន-កូរ៉េ (ASEAN-Korea Center “AKC”) នារសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងគណៈប្រតិភូជាន់ខ្ពស់ បានអញ្ជើញធ្វើទស្សនកិច្ចស្វែងយល់ពីមជ្ឈមណ្ឌល និងពិភាក្សាផ្លាស់ប្តូរទស្សនៈស៊ីជម្រៅលើគម្រោងសហប្រតិបត្តិការទេសចរណ៍ជាមួយគ្នាថ្មីៗ ក្នុងឆ្នាំនេះ ដើម្បីជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគកម្ពុជាបានទូលំទូលាយដល់ប្រជាជន និងវិនិយោគិនកូរ៉េ ឱ្យមកធ្វើទេសចរណ៍ និងបណ្តាក់ទុនវិនិយោគឱ្យបានកាន់តែច្រើនបន្ថែមទៀត។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្តមអគ្គលេខាធិការ រដ្ឋាភិបាល និងប្រជាជនកូរ៉េដែលតែងតែជួយជ្រោមជ្រែង និងគាំទ្រដល់រដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជារហូតមក ដូចដែលបានបន្សល់ទុកនូវសមិទ្ធិផលប្រកបដោយផ្លែផ្កា និងជាក់ស្តែងដូចសព្វថ្ងៃ និងស្នើសុំឱ្យបន្តជួយគាំទ្របន្តទៀត។
ASEAN-Korea Center to Strengthen Cooperation with Cambodia’s Ministry of Tourism.
Seoul, Korea – June 4, 2025: At the invitation of H.E Mr. KIM Jae-Shin, Secretary-General of the ASEAN-Korea Center (AKC), H.E Mr. HUOT Hak, Minister of Tourism of Cambodia, led a high-ranking delegation on an official visit to the Center. The visit aimed to foster deeper exchanges and explore new tourism cooperation initiatives to be launched this year, promoting Cambodia’s tourism potential and investment opportunities to the Korean public and investors.
During the meeting, H.E. Mr. Minister HUOT Hak expressed his sincere appreciation to H.E. Secretary-General Kim, the Government of Korea, and the Korean people for their unwavering continued support and assistance. He highlighted the tangible and fruitful achievements made possible through this cooperation and expressed hope for sustained collaboration in the future.