រដ្ឋធានីសេអ៊ូល ប្រទេសកូរ៉េ៖ នារសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងគណៈប្រតិភូជាន់ខ្ពស់ បានអនុញ្ញាតជូនលោក Yonn Ho Doh អគ្គលេខាធិការរងសមាគមអភិបាលខេត្តនៃសាធារណរដ្ឋកូរ៉េ និងស្ថាប័នទេសចរណ៍ទីក្រុង Incheon ព្រមទាំងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការទេសចរណ៍កម្ពុជា-កូរ៉េ ​នៅពន្លារបស់ក្រសួងទេសចរណ៍។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងនូវអំណរគុណ ព្រមទាំងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការជួយគំាទ្រជាប្រចាំលើគ្រប់វិស័យរបស់រដ្ឋាភិបាល និងប្រជាជនកូរ៉េដល់ប្រទេសកម្ពុជារហូតមក និងស្នើសុំបន្តជួយគាំទ្របន្ថែមទៀត ជាពិសេសលើវិស័យទេសចរណ៍។ ប្រតិភូរបស់សមាគមអភិបាលខេត្តនៃសាធារណរដ្ឋកូរ៉េ និងស្ថាប័នទេសចរណ៍ទីក្រុង Incheon បានគោរពបញ្ជាក់ជូនឯកឧត្តមរដ្ឋមន្រ្តី ថាភាគីកូរ៉េ រីករាយ និងបានត្រៀមខ្លួនសហការជាមួយក្រសួងទេសចរណ៍ នៅពេលមានសំណូមពរសហប្រតិបត្តិការណាមួយ។

Meeting on Tourism Cooperation between the Ministry of Tourism and the Governors Association of the Republic of Korea (GAROK) and the Incheon Tourism Organization

Seoul, Korea: On the afternoon of June 5, 2025, H.E. Huot Hak, Minister of Tourism and a high-ranking delegation, grants Mr. Yonn Ho Doh, Deputy Secretary-General of the Governors Association of the Republic of Korea (GAROK) and the Incheon Tourism Organization, and his esteemed colleagues a courtesy call and discuss Cambodia-Korea tourism cooperation at the pavilion of the Ministry of Tourism. Taking this opportunity, H.E. Minister expressed gratitude, appreciation, and high appreciation for the unwavering and continuous support in all sectors of the Korean government and people to Cambodia so far and requested for continued support, especially in the tourism sector. The delegation of the Governors Association of the Republic of Korea (GAROK) and the Incheon Tourism Organization respectfully confirmed to H.E. Minister that the Korean side is happy and ready to cooperate with the Ministry of Tourism whenever there is a request for cooperation.


Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានថ្មីៗ