រដ្ឋធានីសេអ៊ូល ប្រទេសកូរ៉េ៖ នាព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសូងទេសចរណ៍ និងគណៈប្រតិភូជាន់ខ្ពស់ បានអនុញ្ញាតជូនលោក Kim Gi Soo ប្រធានក្រុមហ៊ុន Buddy Cash Global Co., Ltd. និងសហការី ចូលជួបសម្តែងការគួរសម និងស្នើសុំកិច្ចគាំទ្រព្រមទាំងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្រ្តី លើគម្រោងសហប្រតិបត្តិការជាមួយក្រសួងទេសចរណ៍លើវិស័យទេសចរណ៍ និងការវិនិយោគដ៏ធំរបស់ក្រុមហ៊ុននៅប្រទេសកម្ពុជា ដោយនាំមកនូវម៉ាស៊ីន Buddy Cash (Money Exchange) ដ៏ទំនើប និងលើកដំបូងបង្អស់នៅអាស៊ាននេះ ដែលជាសេវាកម្មទេសចរណ៍ប្រកបដោយនវានុវត្ត និងជាតម្លៃបន្ថែម ជួយសម្រូលដល់ការទូទាត់ និងប្រើប្រាស់សាច់ប្រាក់របស់អ្នកទេសចរអន្តរជាតិពីគ្រប់ប្រទេសលើពិភពលោកដែលអញ្ជើញមកទស្សនាកម្ពុជា ដើម្បីទាក់ទាញទេសចរកូរ៉េ និងអន្តរជាតិមកទស្សនាកម្ពុជាកាន់តែច្រើនឡើងបន្ថែមទៀត។

Meeting on Tourism Cooperation between the Ministry of Tourism and Buddy Cash Global Co., Ltd.

Seoul, Korea: On the morning of June 6, 2025, H.E Huot Hak, Minister of Tourism and a high-ranking delegation grants Mr. Kim Gi Soo, President of Buddy Cash Global Co., Ltd., and his colleagues a courtesy call and request for the support and high recommendations of H.E Minister on the cooperation project with the Ministry of Tourism in the tourism sector and the company’s large investment in Cambodia by bringing the very first and most sophisticate Buddy Cash (Money Exchange) machine to be installed in ASEAN, which is an innovative and value-added tourism service that helps facilitate the payment and use of cash by international tourists from all over the world visiting Cambodia in order to attract more Korean and international tourists to visit Cambodia.


Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានថ្មីៗ