នាព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញជួបសំណេះសំណាល និងផ្តល់នូវអនុសាសន៍បន្ថែមជាមួយសាស្ត្រាចារ្យ សិស្ស-និស្សិតសាកលវិទ្យាល័យន័រតុន ដែលនឹងចាប់ផ្តើមដំណើរទស្សនកិច្ចសិក្សារបស់និស្សិតជំនាន់ទី៤ ឆ្នាំទី២ ផ្នែកវិស្វកម្មសំណង់ ចំនួន៣៧៥រូប ក្រោមយុទ្ធនាការទស្សនាកម្ពុជាក្នុងរដូវកាលបៃតង ដែលអ្នកទេសចរនឹងទទួលបាននូវការបញ្ចុះតម្លៃជាពិសេសពីការីទេសចរណ៍គ្រប់ប្រភេទ ក្រោមកិច្ច សម្របសម្របរបស់ក្រសួងទេសចរណ៍ ដើម្បីជំរុញចលនាទេសចរណ៍របស់សាស្រ្តាចារ្យ សិស្ស-និស្សិតក្នុងរដូវកាលបៃតង (Green Season) ជួយលើកកម្ពស់ការអប់រំតាមរយៈការចែករំលែកចំណេះដឹង និងចូលរួមការងារសង្គម ការបរិច្ចាគថវិកាដែលប្រមូលបានពីការរៃអង្គាសរបស់សាស្រ្តាចារ្យ បុគ្គលិក និងនិស្សិតជាសម្ភារៈសិក្សា និងសម្ភារៈប្រើប្រាស់ និងបំផុសគំនិតយុវជនឱ្យស្រលាញ់ និងយល់ដឹងពីសម្បត្តិបេតិកភណ្ឌជាតិ និងវប្បធម៌ដ៏អស្ចារ្យរបស់ប្រទេសកម្ពុជា អមជាមួយសកម្មភាពដាំដើមឈើពង្រឹងការលើកកម្ពស់ការការពារបរិស្ថាន និងដំណើរនៃការថែរក្សាប្រព័ន្ធអេកូឡូស៊ី ប្រកបដោយនិរន្តរភាព ជាពិសេសជួយទ្រទ្រង់ទេសចរណ៍ក្នុងស្រុក ដែលពោរពេញដោយសក្តានុពលទេសចរណ៍ ធនធានធម្មជាតិ វប្បធម៌ និងសេដ្ឋកិច្ចសហគមន៍។
សូមជម្រាបជូនថា ដំណើរទស្សនកិច្ចនេះ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧ ខែមិថុនា ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ (រយៈពេល ២យប់ ៣ថ្ងៃ) ដែលឆ្លងកាត់ខេត្តចំនួន ៣គឺ ខេត្តព្រះសីហនុ ខេត្តកែប និងខេត្តកំពត។
Special Discount Tour and Community Service Participation – Thank You, “Visit Cambodia in the Green Season” Campaign! We Love Green Season!
On the morning of June 7, 2025, His Excellency HUOT Hak, Minister of Tourism, presided over a friendly meeting and provided further guidance to professors and students from Norton University. The students, from the 4th generation, 2nd-year Civil Engineering program, totaling 375 participants, were about to embark on an educational field trip under the “Visit Cambodia in the Green Season” campaign.
This campaign offers tourists special discounts on all types of tourism services, facilitated by the Ministry of Tourism, to promote domestic travel among professors and students during the Green Season. The initiative supports education through knowledge sharing and community involvement.
The students and staff also contributed by donating educational and essential materials collected through fundraising efforts. This activity aims to inspire youth to appreciate and understand Cambodia’s rich national heritage and culture. It is accompanied by tree planting activities to support environmental protection and sustainable ecological conservation. Moreover, it helps boost domestic tourism that is rich in potential through natural resources, cultural assets, and community-based economic development.
Please be informed that this field trip took place from June 7 to June 9, 2025 (a duration of 2 nights and 3 days), passing through three provinces: Preah Sihanouk, Kep, and Kampot.