រសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក ឈិន រតនា កវីនិពន្ធ និងជាប្រធានយុវជនប្រចាំទីក្រុងរិនតុន រដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិក និងក្រុមការងារ ចូលជួបសម្តែងការគួរសម និងស្នើសុំអនុសាសន៍ណែនាំពាក់ព័ន្ធនឹងវិស័យទេសចរណ៍កម្ពុជា ព្រមទាំងប្រគល់ជូនសៀវភៅ TRAVEL EXPLORATION OF CAMBODIA ដែលសៀវភៅនេះ ផ្តោតលើការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ វប្បធម៌ ប្រវត្តិសាស្ត្រ ធម្មជាតិ និងទនៀមទំលាប់ប្រពៃណី ព្រមទាំងការអភិវឌ្ឍរបស់វិស័យទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក។
ក្នុងឱកាសនៃជំនួបដ៏មានសារៈសំខាន់ និងផ្លែផ្កានេះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងនូវអំណរគុណ ព្រមទាំងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមចងក្រងនូវសៀវភៅដ៏មានសារៈសំខាន់ពាក់ព័ន្ធនឹងវិស័យទេសចរណ៍កម្ពុជានេះ ដែលពិតជាកម្លាំងចលករដ៏សំខាន់ក្នុងការជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍ដ៏សម្បូរបែប និងកាលានុវត្តវិនិយោគរបស់កម្ពុជា ទៅកាន់ពិភពលោក។ ជាមួយគ្នានេះដែរ លោកប្រធានយុវជន ក៏បានសន្យានឹងជួយសហការផ្សព្វផ្សាយពីសភាពការណ៍ពិតដូចដែលក្រុមការងារបានមកដល់ និងឃើញជាក់ស្តែងថាកម្ពុជា ជាប្រទេសមានសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គមល្អប្រសើរ និងមានការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ការស្នាក់នៅប្រកបដោយផាសុកភាព ម្ហូបអាហារដ៏មានឱជារស ការកំសាន្តសម្បូរបែប ដែលជំរុញឱ្យភ្ញៀវទេសចរអន្តរជាតិ ក្នុងនោះប្រជាពលរដ្ឋអាមេរិក អញ្ជើញមកទស្សនាកម្ពុជាឱ្យបានកាន់តែច្រើនឡើងបន្ថែមទៀត។
Peace, Political Stability, Social Security, Rapid Development, and the Proactive Policies of the Royal Government of Cambodia Are Attracting More International Tourists and Investors to Visit Cambodia
On the afternoon of June 7, 2025, His Excellency HUOT Hak, Minister of Tourism, granted an audience to Mr. Chin Rattana, a poet and youth leader based in Renton City, Washington State, USA, along with his team. The meeting was held to extend formal greetings and request advice and recommendations related to Cambodia’s tourism sector. On this occasion, Mr. Chin Rattana also presented the book “Travel Exploration of Cambodia,” which highlights Cambodia’s tourism potential—its culture, history, nature, and traditional customs—as well as the country’s tourism sector development to the international community.
During this important and fruitful meeting, His Excellency the Minister expressed his deep gratitude, appreciation, and high regard for the initiative to compile such a meaningful book focused on Cambodia’s tourism sector. He acknowledged it as a vital effort in promoting Cambodia’s rich tourism potential and investment climate to the world.
In addition, Mr. Chin Rattana pledged to help further promote the real situation in Cambodia, as observed firsthand by him and his team. He affirmed that Cambodia is a peaceful country with strong political stability, excellent public safety, and comprehensive development in all sectors—particularly in warm hospitality, comfortable accommodations, delicious cuisine, and diverse entertainment. All of these elements contribute to encouraging more international tourists, including U.S. citizens, to visit Cambodia in increasing numbers.