Category: សេចក្តីជូនដំណឹង

អាជ្ញាធរជាតិអប្សរា ចេញសេចក្តីប្រកាសព័ត៌មាន ពាក់ព័ន្ធការបង្ហោះផ្សព្វផ្សាយវីដេអូតាមបណ្តាញព័ត៌មានសង្គម ដោយបានធ្វើការអធិប្បាយចោទប្រកាន់មកលើភ្នាក់ងារទេសចរប្រចាំប្រាសាទអង្គរវត្ត ក្នុងពេលបំពេញការងារ ដែលបណ្តាលឱ្យសាធារណជនមានការយល់ច្រឡំដោយសារអ្នកបង្ហោះពុំយល់ពីស្ថានភាពពិត

អាជ្ញាធរជាតិអប្សរា ចេញសេចក្តីប្រកាសព័ត៌មាន ពាក់ព័ន្ធការបង្ហោះផ្សព្វផ្សាយវីដេអូតាមបណ្តាញព័ត៌មានសង្គម ដោយបានធ្វើការអធិប្បាយចោទប្រកាន់មកលើភ្នាក់ងារទេសចរប្រចាំប្រាសាទអង្គរវត្ត ក្នុងពេលបំពេញការងារ ដែលបណ្តាលឱ្យសាធារណជនមានការយល់ច្រឡំដោយសារអ្នកបង្ហោះពុំយល់ពីស្ថានភាពពិត

សេចក្ដីជូនដំណឹង អំពីស្ថានភាពគុណភាពខ្យល់នៅកម្ពុជា

ក្រសួងបរិស្ថាន សូមជូនដំណឹង អំពីស្ថានភាពគុណភាពខ្យល់នៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ចាប់ពីម៉ោង ០ ដល់ម៉ោង ១៦ រសៀល

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជូនដំណឹងពីការលើកលែងនិងអនុគ្រោះពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធកាន់កាប់អចលនទ្រព្យសម្រាប់អ្នកទិញលំនៅឋាន និង/ឬ ផ្ទេរកម្មសិទ្ធិជាលើកដំបូង សម្រាប់ពេលពេញមួយឆ្នាំ២០២៥

ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤នេះ បានចេញសេចក្ដីជូនដំណឹងពីការលើកលែងនិងអនុគ្រោះពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធកាន់កាប់អចលនទ្រព្យសម្រាប់អ្នកទិញលំនៅឋាន និង/ឬ ផ្ទេរកម្មសិទ្ធិជាលើកដំបូង ដោយត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែមករា រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។ អនុលោមតាមចំណារឯកភាពរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋដែលបានទិញលំនៅឋានពីក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន ដែលមានលក្ខណៈជាបុរី ឬអគារសហកម្មសិទ្ធិ (ខុនដូ) និងជួយដល់វិស័យអចលនទ្រព្យបន្ថែមទៀត ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានជូនដំណឹងដល់ម្ចាស់អចលនទ្រព្យ និងសាធារណជន អំពីការលើកលែងនិងអនុគ្រោះពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យសម្រាប់អ្នកទិញលំនៅឋាន និង/ឬ ផ្ទេរកម្មសិទ្ធិជាលើកដំបូង…

ធនាគារជាតិនៃកម្ពុជា អំពាវនាវឱ្យចូលរួមទប់ស្កាត់ការចរាចរក្រដាស ប្រាក់ដុល្លារអាមេរិកក្លែងក្លាយនៅកម្ពុជា

ភ្នំពេញ ៖ តាមរយៈសេចក្តីជូនដំណឹងរបស់ខ្លួន ធនាគារជាតិនៃកម្ពុជា បានអំពាវនាវដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងសាធារណជន ចូលរួមទប់ស្កាត់ការចរាចរក្រដាស ប្រាក់ដុល្លារអាមេរិកក្លែងក្លាយ ដែលកំពុងចរាចរនៅកម្ពុជា។ សេកចក្ដីជូនដំណឹង របស់ធនាគារជាតិនៃកម្ពុជា បញ្ជាក់ថា ទន្ទឹមនឹងការចរាចរក្រដាសប្រាក់ដុល្លារអាមេរិកនៅក្នុងប្រទេសកម្ពុជា ក្រដាសប្រាក់ដុល្លារ អាមេរិកក្លែងក្លាយ ក៏កំពុងត្រូវបានចរាចរផងដែរ។ ក្នុងគោលបំណងរួមចំណែកទប់ស្កាត់ការចរាចរក្រដាស ប្រាក់ដុល្លារអាមេរិកក្លែងក្លាយ និងតាមសំណើរបស់ភ្នាក់ងារសម្ងាត់អាមេរិក ធនាគារជាតិនៃកម្ពុជាស្នើ៖ ១៖ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដកហូតក្រដាសប្រាក់ដុល្លារអាមេរិកក្លែងក្លាយ ពីអតិថិជនដោយគ្មានសំណង រួចបញ្ជូនទៅភ្នាក់ងារសម្ងាត់អាមេរិកជាមួយនឹងរបាយការណ៍ ដូចមានភ្ជាប់ក្នុងឧបសម្ព័ន្ធ ដើម្បីភ្នាក់ងារសម្ងាត់អាមេរិកស៊ើបអង្កេតបន្ត ២៖ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុរក្សាទុកព័ត៌មានអំពីអត្តសញ្ញាណអតិថិជន…

រាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្តីប្រកាសព័ត៌មាន ណែនាំដល់ក្រសួងស្ថាប័នពាក់ព័ន្ធឱ្យកែលម្អ

រាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្តីប្រកាសព័ត៌មាន ណែនាំដល់ក្រសួងស្ថាប័នពាក់ព័ន្ធឱ្យកែលម្អ និងសម្រួលនីតិវិធីក្នុងការផ្តល់ទិដ្ឋាការតាមប្រព័ន្ធ e-Visa និង ប្រព័ន្ធ e-Arrival ឱ្យមកនៅក្នុង Ecosystem តែមួយរបស់រាជរដ្ឋាភិបាល និងបញ្ចុះតម្លៃទិដ្ឋាការ អេឡិចត្រូនិក (e-Visa) ប្រភេទទេសចរ (T) និងប្រភេទធម្មតា (E) ឱ្យបានសមស្រប។ ការកែទម្រង់ ខាងលើនេះ នឹងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ តទៅ។

អ្នកនាំពាក្យអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ សូមធ្វើការបញ្ជាក់ជូនដល់សាធារណជនទាំងអស់ជ្រាបថា

សេចក្តីបញ្ជាក់ព័ត៌មាន ថ្មីៗនេះមានការផ្សព្វផ្សាយមតិយោបល់លើបណ្តាញទំនាក់ទំនងសង្គមពាក់ព័ន្ធនឹងមន្ទិលសង្ស័យលើករណីដែលអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ធ្វើការប្រមូល និងកំណត់ចំនួនថវិកាវិភាគទានពីថ្នាក់ដឹកនាំ និងមន្ត្រី ដើម្បីទ្រទ្រង់លើចំណាយនៃការរៀបចំធ្វើសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងផែនការការងារឆ្នាំ២០២៥ នាពេលឆាប់ៗខាងមុខ។ អ្នកនាំពាក្យអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ សូមធ្វើការបញ្ជាក់ជូនដល់សាធារណជនទាំងអស់ជ្រាបថា អគ្គនាយកដ្ឋានគ្រោងនឹងរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងផែនការការងារឆ្នាំ២០២៥ នៅក្នុងសប្តាហ៍ទី១ នៃខែមករា ឆ្នាំ២០២៥ខាងមុខ។ ចំពោះការចំណាយលើការរៀបចំកម្មវិធីសន្និបាតខាងលើនេះ អគ្គនាយកដ្ឋាន មានកញ្ចប់ថវិកាសម្រាប់ទ្រទ្រង់ចំណាយបានគ្រប់គ្រាន់ ដោយមិនតម្រូវ ឬកំណត់ជាគោលការណ៍ ដើម្បីប្រមូល ឬរៃអង្គាសថវិកាវិភាគទានណាមួយពីថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គនាយកដ្ឋាននោះទេ។ ប៉ុន្តែផ្ទុយទៅវិញ ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់មន្ត្រីខ្លួនតាមរយៈការកំណត់ជាគោលការណ៍ លើកទឹកចិត្ត…

សេចក្តីជូនដំណឹងស្តីពី ការរៀបចំវេទិកាទេសចរណ៍មូស្លីមកម្ពុជា ឆ្នាំ២០២៤ ក្រោមមូលបទ «ភាពស្រស់ស្អាតនៃសុខដុមនីយកម្ម និងគោលដៅទេសចរណ៍មូស្លីម»

សេចក្តីជូនដំណឹងស្តីពី ការរៀបចំវេទិកាទេសចរណ៍មូស្លីមកម្ពុជា ឆ្នាំ២០២៤ ក្រោមមូលបទ «ភាពស្រស់ស្អាតនៃសុខដុមនីយកម្ម និងគោលដៅទេសចរណ៍មូស្លីម» ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ នារាជធានីភ្នំពេញ។

ក្រសួងមហាផ្ទៃ l សេចក្តីណែនាំស្តីពីការកំណត់ឱ្យប្រើប្រាស់ឯកសណ្ឋាននគរបាលជាតិ សម្រាប់មន្ត្រីនគរបាលជាតិ ដែលត្រូវបានតែងតាំងជាមុខងារនយោបាយ

ក្រសួងមហាផ្ទៃ l សេចក្តីណែនាំស្តីពីការកំណត់ឱ្យប្រើប្រាស់ឯកសណ្ឋាននគរបាលជាតិ សម្រាប់មន្ត្រីនគរបាលជាតិ ដែលត្រូវបានតែងតាំងជាមុខងារនយោបាយ

ក្រសួងអប់រំ ហាមឃាត់ការទទួលទាន ការចែកចាយ ការតាំងលក់ និងការផ្សព្វផ្សាយពាណិជ្ជកម្ម ផលិតផលតេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទ នៅក្នុង និងជុំវិញជាប់បរិវេណគ្រឹះស្ថានសិក្សារបស់រដ្ឋ និងឯកជន

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤នេះ បានចេញសេចក្តីណែនាំស្តីពីការហាមឃាត់ការទទួលទាន ការចែកចាយ ការតាំងលក់ និងការផ្សព្វផ្សាយពាណិជ្ជកម្ម ផលិតផលតេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទ នៅក្នុង និងជុំវិញជាប់បរិវេណគ្រឹះស្ថានសិក្សា ចំណេះទូទៅសាធារណៈ និងឯកជន និងគ្រឹះស្ថានអប់រំបច្ចេកទេស។ ការហាមឃាត់នេះ ធ្វើឡើងបន្ទាប់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានៅព្រឹកមិញ បានណែនាំឲ្យក្រសួងសុខាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា ត្រួតពិនិត្យមើលការលក់ដូរចំណីអាហារនៅតាមសាលារៀន ដើម្បីបង្ការជំងឺទឹកនោមផ្អែមដល់សិស្ស។ ការណែនាំរបស់សម្តេចមហាបវរធិបតី…

ព័ត៌មានថ្មីៗ