Month: February 2025

សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃការចូលរួមព្រឹត្តិការណ៍បិទយុទ្ធនាការ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន និងកម្មវិធីពាក់ព័ន្ធ»

សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃការចូលរួមព្រឹត្តិការណ៍បិទយុទ្ធនាការ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន និងកម្មវិធីពាក់ព័ន្ធ»។

ពិធីបើក “សន្និបាតបូកសរុបលទ្ធផលការងារវិស័យទេសចរណ៍ឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥”

នៅព្រឹកថ្ងៃ២៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ក្រសួងទេសចរណ៍ បានប្រារព្ធពិធីបើក “សន្និបាតបូកសរុបលទ្ធផលការងារវិស័យទេសចរណ៍ឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥” ក្រោមអធិបតីភាពឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍។ ពិធីដ៏ឧឡារិកនេះ ប្រព្រឹត្តទៅដោយមានការចូលរួមពីស្ថាប័នអន្តរក្រសួង ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ តំណាងរដ្ឋបាលរាជធានី-ខេត្ត ទាំង២៤ សមាគមទេសចរណ៍ ដៃគូអភិវឌ្ឍ អង្គការជាតិ-អន្តរជាតិ វិស័យឯកជនជាប្រតិបត្តិករ សេវាករទេសចរណ៍ អ្នកសារព័ត៌មាន អ្នកផលិតមាតិកា និងភាគីពាក់ព័ន្ធ សរុបចំនួន ១២៥១ នាក់។…

សេចក្តីជូនដំណឹង ស្តីពីការរៀបចំព្រឹត្តិការណ៍សេរីភាពការជិះកង់កម្សាន្តភ្នំពេញ-តាកែវ ចម្ងាយ ៧៥គម

សេចក្តីជូនដំណឹង ស្តីពីការរៀបចំព្រឹត្តិការណ៍សេរីភាពការជិះកង់កម្សាន្តភ្នំពេញ-តាកែវ ចម្ងាយ ៧៥គម

សន្និសីទផ្សព្វផ្សាយស្តីពីទេសចរណ៍ និងវប្បធម៌ ចិន-កម្ពុជា នៅទីក្រុងចឹងចូវ ខេត្តហឺណាន

ព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីក្រុងចឹងចូវ ខេត្តហឺណាន សាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ Zhang Min អភិបាលរងខេត្តហឺណាន បានអញ្ជើញជាអធិបតីក្នុងកម្មវិធីសន្និសីទផ្សព្វផ្សាយស្តីពីទេសចរណ៍ និងវប្បធម៌ ចិន-កម្ពុជា ក្នុងគោលបំណងផ្សព្វផ្សាយសក្តានុពលទេសចរណ៍ កម្ពុជា-ចិន និងជាការភ្ជាប់បណ្តាញធុរកិច្ចទេសចរណ៍រវាងវិនិយោគិន និងប្រតិបត្តិករទេសចរណ៍នៃប្រទេសទាំងពីរឱ្យមានឱកាសភ្ជាប់ទំនាក់ទំនងដោយផ្ទាល់ជាមួយគ្នា ព្រមទាំងពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អ ក្នុងវិស័យទេសចរណ៍រវាងផ្នែករដ្ឋ-ឯកជនផងដែរ។ China-Cambodia Tourism and Culture Promotion…

ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ អញ្ជើញទស្សនាស្តង់ពិព័រណ៍បេតិកភណ្ឌវប្បធម៌អរូបី ចិន-កម្ពុជា និងផ្សព្វផ្សាយទេសចរណ៍រួមគ្នា

នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ ទីក្រុងចឹងចូវ ខេត្តហឺណាន ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយគណៈអធិបតី អញ្ជើញទស្សនាស្តង់ពិព័រណ៍បេតិកភណ្ឌវប្បធម៌អរូបី ចិន-កម្ពុជា និងផ្សព្វផ្សាយទេសចរណ៍រួមគ្នា (បរិវេណខាងក្រៅ និងខាងក្នុងសណ្ឋាគារ) ដើម្បីជាឱកាសដល់ការបង្ហាញពីសក្តានុពលទេសចរណ៍នៃប្រទេសទាំងពីរ និងទាក់ទាញដល់ការវិនិយោគលើវិស័យទេសចរណ៍ និងកំណើនភ្ញៀវទេសចរ រួមជាមួយវិនិយោគិន និងប្រតិបត្តិករទេសចរណ៍នៃប្រទេសទាំងពីរដែលចូលរួមក្នុងសន្និសីទនេះ នឹងមានឱកាសភ្ជាប់ទំនាក់ទំនងរវាងគ្នា បង្កើតឱកាសវិនិយោគ និងតភ្ជាប់បណ្តាញធុរកិច្ចរវាងគ្នាផងដែរ។

សេចក្តីជូនដំណឹង ស្តីពីការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងទេសចរណ៍

សេចក្តីជូនដំណឹង ស្តីពីការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងទេសចរណ៍។ ANNOUNCEMENT on The Organization of the Annual Conference to consolidate the achievements made in 2024 and Set directions of the Ministry of Tourism in 2025.

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា និងឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ព្រមទាំងគណៈប្រតិភូតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ អញ្ជើញមកដល់ទីក្រុងចឹងចូវ ខេត្តហឺណាន ប្រកបដោយសុខសុវត្ថិភាព

ចឹងចូវ៖ យប់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា និងឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ព្រមទាំងគណៈប្រតិភូតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិចឹងចូវ នៃទីក្រុងចឹងចូវ ខេត្តហឺណាន សាធារណរដ្ឋប្រជាមានិតចិន ប្រកបដោយសុខសុវត្ថិភាព ព្រមទាំងមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពី លោកជំទាវ Zhang Min អភិបាលរងខេត្តហឺណាន ដើម្បីត្រៀមចូលរួមព្រឹត្តិការណ៍បិទយុទ្ធនាការ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤» ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែកុម្ភៈ…

សេចក្តីជូនដំណឹង ស្តីពីការរៀបចំព្រឹត្តិការណ៍ពិធីបិទ«ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤» ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីក្រុងចឹងចូវ ខេត្តហឺណាន សាធារណរដ្ឋប្រជាមានិតចិន

សេចក្តីជូនដំណឹង ស្តីពីការរៀបចំព្រឹត្តិការណ៍ពិធីបិទ«ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤» ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីក្រុងចឹងចូវ ខេត្តហឺណាន សាធារណរដ្ឋប្រជាមានិតចិន។

ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ថ្លែងថា គ្មានសន្តិភាព សូមកុំនិយាយពី ទេសចរណ៍! នៅក្នុងពិធីសំណេះសំណាលជាមួយមគ្គុទ្ទេសក៍ទេសចរណ៍តំបន់សៀមរាប

នារសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយមគ្គុទ្ទេសក៍ទេសចរណ៍តំបន់សៀមរាប ក្នុងគោលបំណងស្តាប់នូវបញ្ហាប្រឈម សំណូមពររបស់បងប្អូនមគ្គុទេសក៍ទេសចរណ៍ និងស្វែងរកដំណោះស្រាយដោយប្រើយុទ្ធសាស្ត្រ «ឈ្នះ ឈ្នះរួមគ្នា» ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ដោយមានការអញ្ជើញចូលរួមពីលោកអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប តំណាង ឯកឧត្តម ប្រាក់ សោភ័ណអភិបាលនៃគណៈអភិបាលខេត្តសៀមរាប ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា ឯកឧត្តមអគ្គនាយកគ្រឹះស្ថានអង្គរ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ លោកជំទាវប្រធានសមាគមទេសចរណ៍កម្ពុជា លោក លោកស្រី បងប្អូនមគ្គុទ្ទេសក៍ទេសចរណ៍ទាំងអស់ មន្ទីរទេស…

ក្រុមផ្ការីកគ្រប់រដូវ ប្តេជ្ញាលើកស្ទួយ ជំរុញ និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍នៅកម្ពុជា

នារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនក្រុមផ្ការីកគ្រប់រដូវ ដឹកនាំឱ្យលោក ចែម ចាន់រ៉ា ហៅ (ពាក់មី) អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីគម្រោង និងផែនការរបស់ក្រុមផ្ការីកគ្រប់រដូវក្នុងការរៀបចំព្រឹត្តិការណ៍ធំៗនៅកម្ពុជា ដើម្បីលើកស្ទួយ ជំរុញ និងផ្សព្វផ្សាយនូវសក្តានុពលទេសចរណ៍ កសិទេសចរណ៍ និងផលិតផលកម្ពុជាទៅកាន់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រមទាំងស្នើសុំការសហការ និងគាំទ្រពីក្រសួងទេសចរណ៍ដល់គម្រោង និងផែនការដ៏មានសារៈសំខាន់ ដើម្បីប្រជាជនកម្ពុជា និងទេសចរណ៍កម្ពុជា។ សូមបញ្ជាក់ជូនថា ក្រុមផ្ការីកគ្រប់រដូវមានសមាជិក ៤០នាក់…