Category: ព័ត៌មានទូទៅ

យុទ្ធគុណខ្មែរ​ បង្ហាញនូវអរិយធម៌ដ៏ខ្ពង់ខ្ពស់មួយរបស់ជាតិយើង ដែលបង្ហាញនូវសិល្បៈដ៏ប្រណិត ស្មារតីដ៏មុះមុត និងភាពអង់អាចក្លាហានរបស់ខ្មែរយើង

យុទ្ធគុណខ្មែរ​ បង្ហាញនូវអរិយធម៌ដ៏ខ្ពង់ខ្ពស់មួយរបស់ជាតិយើង ដែលបង្ហាញនូវសិល្បៈដ៏ប្រណិត ស្មារតីដ៏មុះមុត និងភាពអង់អាចក្លាហានរបស់ខ្មែរយើង។ ហើយយុទ្ធគុណខ្មែរទាំងប្រាំបី តំណាងនូវភាពចម្រុះ ក៏ដូចជាការរួបរួមគ្នារបស់កំលាំងខ្មែរយើងក្រោមទង់ជាតិតែមួយ។ សូមចូលរួមលើកស្ទួយយុទ្ធគុណទាំងប្រាំបីរបស់យើងជាមួយព្រឹត្តិការណ៍សាទរកម្ពុជា។ សាទរមោទនភាពអត្តសញ្ញាណដ៏ឧត្តុងឧត្តមរបស់យើង សាទរកម្ពុជា។ ជួបគ្នានៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៤ នៅសួនច្បារមុខព្រះបរមរាជវាំង ដែលមានយុទ្ធគុណខ្មែរទាំងប្រាំបីចូលរួមដង្ហែក្បួនដង្ហែក្នុងព្រឹត្តិការណ៍សាទរកម្ពុជាផងដែរ។IMG_4050

ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន និងឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាបណ្តុះបណ្តាលគ្រូបង្គោលរាជធានី-ខេត្ត នៃកម្មវិធី <មនសិការពលរដ្ឋល្អ> ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណ: និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាបណ្តុះបណ្តាលគ្រូបង្គោលរាជធានី-ខេត្តនៃកម្មវិធី «មនសិការពលរដ្ឋល្អ» ឆ្នាំ២០២៥ នៅវិទ្យាស្ថានជាតិអប់រំ (NIE)។ មានវត្តមាននាឱកាសនោះរួមមាន ឯកឧត្តម លោកជំទាវ អនុប្រធានស.ស.យ.ក. ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ…

ឯកឧត្តម ប៉ែន បូណា៖ រាជរដ្ឋាភិបាល ផ្តល់ឱកាសយុវជនត្រូវចាប់យកឱកាសដើម្បីក្លាយជាមូលធនមនុស្ស

ឯកឧត្តម ប៉ែន បូណា៖ រាជរដ្ឋាភិបាល ផ្តល់ឱកាសយុវជនត្រូវចាប់យកឱកាសដើម្បីក្លាយជាមូលធនមនុស្ស ……………. «រាជរដ្ឋាភិបាលបានផ្តល់ឱកាសគ្រប់បែបយ៉ាងដល់យុវជនក្នុងការសិក្សា ដូច្នេះ យុវជនត្រូវចាប់យកឱកាសដើម្បីក្លាយជាមូលធនមនុស្សដ៏មានប្រយោជន៍សម្រាប់ប្រទេសជាតិទៅថ្ងៃអនាគត ស្របតាមមុំទី១ នៃយុទ្ធសាស្ត្របញ្ចកោណ ដែលដាក់ចេញដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត»។ នេះ គឺជាការគូសបញ្ជាក់របស់ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងឱកាសអញ្ជើញធ្វើបាឋកថា ស្តីពី «ការចូលរួមរបស់យុវជនដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» ដល់សាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តកំពង់ឆ្នាំង កាលពីរសៀលថ្ងៃទី១១…

សិក្ខាសាលាស្តីពីការជំរុញវិនិយោគ អភិវឌ្ឍន៍ទេសចរណ៍ និងការពង្រឹងគុណភាពសេវាកម្មទេសចរណ៍អបអរសាទរពិធីបុណ្យសមុទ្រ លើកទី១១ ជុំទី៣ ឆ្នាំ២០២៤

ព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ នៅសាលសន្និសីទបូកគោ ខេត្តកំពត ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី ការជំរុញវិនិយោគ អភិវឌ្ឍន៍ទេសចរណ៍ និងការពង្រឹងគុណភាពសេវាកម្មទេសចរណ៍អបអរសាទរពិធីបុណ្យសមុទ្រ លើកទី១១ ជុំទី៣ ឆ្នាំ២០២៤ ក្រោមប្រធានបទ «អបអរសាទរបេតិកភណ្ឌ និងចីរភាពនៃតំបន់ឆ្នេរ»។ សូមបញ្ជាក់ជូនថាសិក្ខាសាលានេះ គឺជាវេទិកាមួយដ៏មានសារៈសំខាន់ ដោយមានការចូលរួមពីគ្រប់សមាសភាពភាគីពាក់ព័ន្ធ ក្រសួង ស្ថាប័ន អន្តរវិស័យ…

បើទោះបីជាមានភាពមមាញឹកក្នុងការងារយ៉ាងណាក្តី ក្នុងរយៈពេល ១០ ឆ្នាំជាងនេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី និងជាប្រធានស.ស.យ.ក. តែងតែយកចិត្តទុកដាក់ និងចំណាយពេលវេលាមកជួបជាមួយប្អូនៗដែលភាពជីវភាពខ្វះខាតនៅក្នុងផ្ទះបាយកុមារយ៉ាងតិច ២ ដង ក្នុងមួយឆ្នាំ

បើទោះបីជាមានភាពមមាញឹកក្នុងការងារយ៉ាងណាក្តី ក្នុងរយៈពេល ១០ ឆ្នាំជាងនេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី និងជាប្រធានស.ស.យ.ក. តែងតែយកចិត្តទុកដាក់ និងចំណាយពេលវេលាមកជួបជាមួយប្អូនៗដែលភាពជីវភាពខ្វះខាតនៅក្នុងផ្ទះបាយកុមារយ៉ាងតិច ២ ដង ក្នុងមួយឆ្នាំ។ ពិសេសពីរាល់ដង នារសៀលថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០២៤នេះ ឯកឧត្តម ហ៊ុន ម៉ានី បានអញ្ជើញជួបជាមួយអាណាព្យាបាលប្អូនៗ នៅផ្ទះបាយកុមារ ដោយបាននាំមកនូវគ្រឿងឧបភោគបរិភោគមួយចំនួនជូនអ៊ំពូមីង លោកយាយ លោកតាផងដែរ។ ជានិច្ចកាល…

ឯកឧត្តម ប៉ែន បូណា៖ ការពិតគឺជាពន្លឺសម្រាប់លុបបំបាត់ទីងងឹតដែលជាជម្រករបស់ក្រុមអ្នកបង្កើតព័ត៌មានក្លែងក្លាយ

ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា «សព្វថ្ងៃនេះ ក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចកំពុងសម្ងំនៅទីងងឹតដើម្បីផលិតព័ត៌មានក្លែងក្លាយ មួលបង្កាច់ បំផ្លើសបំភ្លៃ គ្រប់ទម្រង់ក្នុងគោលបំណងញុះញង់បង្កឱ្យមានចលាចលសង្គមតាមសេណារីយោបដិវត្តន៍ពណ៌របស់ខ្លួន។ ប៉ុន្តែ ព័ត៌មានពិត គឺជាពន្លឺដែលចូលទៅលុបបំបាត់ទីងងឹតដែលជាជម្រករបស់ក្រុមអ្នកបង្កើតព័ត៌មានក្លែងក្លាយទាំងនោះឱ្យអស់ពីសង្គមយើង។ ជាក់ស្តែង តាមរយៈព័ត៌មានពិតដែលយើងបានបង្ហាញ មិនត្រឹមតែប្រជាពលរដ្ឋទូទៅទេដែលយល់ច្បាស់ពីសមិទ្ធផលរបស់រាជរដ្ឋាភិបាល សូម្បីអ្នកដែលធ្លាប់គាំទ្រក្រុមប្រឆាំងជ្រុលនិយមក៏បានប្រកាសចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាដូចទឹកបាក់ទំនប់។ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលពន្យល់បន្តទៀតថា រាជរដ្ឋាភិបាលដែលមាន សម្តេចតេជោ ហ៊ុន សែន ជាអតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នមាន សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានសាងស្នាដៃធំធេងមហិមាជូនជាតិមាតុភូមិនិងប្រជាពលរដ្ឋខ្មែរ។…

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន Xiaomi ប្រកាសជាផ្លូវការនូវរថយន្តអគ្គិសនី (EV) ម៉ូដែលបន្ទាប់របស់ខ្លួនគឺ YU7 ចេញលក់ នៅពាក់កណ្តាលឆ្នាំ២០២៥ ខាងមុខ

ចិន៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន Xiaomi បានប្រកាសជាផ្លូវការនូវរថយន្តអគ្គិសនី (EV) ម៉ូដែលបន្ទាប់របស់ខ្លួនគឺ YU7 ដែលគ្រោងនឹងចេញលក់នៅពាក់កណ្តាលឆ្នាំ ២០២៥ ជាពិសេសនៅអំឡុងខែមិថុនា ដល់ខែកក្កដាខាងមុខនេះ។ នេះបើយោងតាមការចុះបញ្ជី MIIT និងចេញផ្សាយដោយ ArenaEV។ យោងតាមការចុះបញ្ជី MIIT ត្រូវបានគេរំពឹងថា រថយន្តអគ្កិសនីម៉ូដែលថ្មីនេះ នឹងត្រូវបានបំពាក់ដោយម៉ូទ័រអេឡិចត្រូនិចចំនួនពីរ ដែលរួមបញ្ចូលគ្នាកម្លាំង 508 kW ក្នុងនោះម៉ូទ័រខាងមុខមានកម្លាំង 220 kW ខណៈពេលដែលម៉ូទ័រខាងក្រោយនឹងមាន 288 kw អាចរត់បានល្បឿន…

ពលរដ្ឋក្នុងស្រុកលែងព្រួយបារម្ភអំពីការបរិភោគត្រីងៀត ដែលចិញ្ចឹមដោយកសិករនៅតាមតំបន់

ម្ចាស់អាជីវកម្មកែច្នៃត្រីងៀតលក្ខណៈគ្រួសារ មួយកន្លែងនៅខេត្តសៀមរាបបានឱ្យដឹងថា បច្ចុប្បន្ននេះពលរដ្ឋក្នុងតំបន់ងាកមកចាប់អារម្មណ៍ប្រើប្រាស់ផលិតផលត្រីងៀតចិញ្ចឹមដោយកសិករក្នុងស្រុកច្រើន ខុសប្លែកជាងពីពេលមុនៗយល់ថាការបរិភោគត្រីដែលចិញ្ចឹមអាចធ្វើឱ្យប៉ះពាល់ដល់សុខភាព។ អ្នកស្រី ផៃ គឹមសុង ម្ចាស់សិប្បកម្មកែច្នៃត្រី នីតាត្រីងៀតសៀមរាប បានឱ្យដឹងថា មុខរបរកែច្នៃត្រីងៀតមួយនេះអ្នកស្រីចាប់ផ្តើមនៅឆ្នាំ២០២០ រហូតមកដល់សព្វថ្ងៃនេះផលិតមានការគាំទ្រច្រើនជាងពេលមុន។ ពីមុនប្រជាពលរដ្ឋនៅតាមតំបន់មិនសូវចូលចិត្តហូបត្រីចិញ្ចឹមនៅក្នុងស្រុកទេ ព្រោះខ្លាចប៉ះពាល់ដល់សុខភាពក្រោយពេលទទួលទាន ប៉ុន្តែមកដល់សព្វថ្ងៃនេះពលរដ្ឋងាកមកចាប់អារម្មណ៍មកលើផលិតផលត្រីចិញ្ចឹម ដោយសារការចិញ្ចឹមមានការផ្គត់ផ្គង់ចំណីត្រឹមត្រូវ ដែលមិននាំឱ្យប៉ះពាល់ទៅដល់សុខភាពអ្នកបរិភោគ។ បើតាមម្ចាស់សិប្បកម្មកែច្នៃត្រីងៀតខាងលើ មុនចាប់ផ្តើមប្រមុខរបរកែច្នៃត្រីងៀត អ្នកស្រីជាបុគ្គលិកសណ្ឋាគារខាងបដិសណ្ឋារកិច្ចមួយកន្លែងនៅខេត្តសៀមរាប ប៉ុន្តែដល់ពេលសម័យកូវីដ១៩ សណ្ឋាគារចាប់ផ្តើមបិទអាជីវកម្ម អ្នកស្រីបានងាកមកប្រកបមុខរបរកែច្នៃត្រីងៀតតាំងពីពេលនោះរហូតមកដល់ពេលឥឡូវនេះ។ អ្នកស្រីបញ្ជាក់ថា “មុខរបរកែច្នៃត្រីងៀតនេះគ្រួសារគាត់គាំទ្រ ដោយសារខ្ញុំចេះប្រឡាក់ត្រីឱ្យគាត់ហូបមានរសជាតិឆ្ងាញ់ យើងគួរសាកល្បងធ្វើត្រីងៀតលក់។ លុះដល់ពេលខ្ញុំចាប់ផ្តើមធ្វើក៏មានការគាំទ្រពីប្រជាពលរដ្ឋក្នុងតំបន់ ហើយដឹងដល់ខាងអង្គការ CAST…

ប្រាសាទអង្គរវត្ត ក្លាយជាគោលដៅវប្បធម៌ឈានមុខគេនៅអាស៊ី ខណៈការធ្វើដំណើរតាមយន្តហោះមានជិត ៥លាននាក់ នៅ១០ខែមកនេះ

បើយោងតាមរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល (SSCA) បានឲ្យដឹងថា នៅក្នុងរយៈពេល ១០ខែ (មករា ដល់តុលា) នៃឆ្នាំ២០២៤ កម្ពុជាបានបម្រើនៃការធ្វើដំណើររបស់អ្នកទេសចរតាមផ្លូវអាកាសជិត ៥លាននាក់ ពោលគឺកើនឡើង២១% ពីមួយឆ្នាំទៅមួយឆ្នាំ។ ទន្ទឹមនឹងការកើនឡើងដូច្នេះ ប្រាសាទអង្គរវត្ត ដែលជាបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ ត្រូវបានបោះឆ្នោតជ្រើសរើស ថាជាកន្លែងគោលដៅទេសចរណ៍បែបវប្បធម៌ដ៏ឈានមុខគេមួយប្រចាំទ្វីបអាស៊ី នៅក្នុងឆ្នាំនេះ របស់កម្មវិធី World Travel Award ។ តាមរយៈអនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ SSCA លោក ស៊ិន ចាន់សេរីវុត្ថា…

FBIព្រមានអ្នកប្រើទូរសព្ទ iPhone និង Android ឱ្យបញ្ឈប់ការផ្ញើសារតាមប្រព័ន្ធផ្សព្វផ្សាយនឹងបណ្តាញសង្គមក្រោយរកឃើញថាប្រព័ន្ធផ្ញើរសារត្រូវបានក្រុមឧក្រិដ្ឋជនតាមដានទិន្នន័យ

អាម៉េរិក៖ FBI បានព្រមានអ្នកប្រើប្រាស់ iPhone និង Android ឱ្យបញ្ឈប់ការផ្ញើសារ តាមប្រព័ន្ធផ្សព្វផ្សាយនឹងបណ្តាញសង្គមជាច្រើនរួមមាន WhatsApp, Facebook, Messenger សេចក្តីព្រមាននេះបានធ្វើឡើងក្រោយពីក្រុមជំនាញ FBI បានរកឃើញថាប្រព័ន្ធផ្ញើរសារទាំងនោះកំពុងតែត្រូវបានក្រុមចោរព័ត៌មានវិទ្យាតាមដានទិន្នន័យរបស់អ្នកប្រើប្រាស់។ តាមសេចក្តីប្រកាសរបស់ FBI អាម៉េរិកបច្ចុប្បន្ននេះប្រព័ន្ធផ្សព្វផ្សាយមួយចំនួនដែលកាន់កាប់ដោយក្រុមហ៊ុនអាម៉េរិកកំពុងតែត្រូវបានក្រុមចោរព័ត៌មានវិទ្យាវាយប្រហារចូលទៅក្នុងប្រព័ន្ធនឹងធ្វើការតាមដានទិន្នន័យអ្នកដែលកំពុងប្រើប្រាស់សារឆ្លើយឆ្លងគ្នា។ ជាមួយគ្នានោះ FBI បានចោទប្រកាន់ចិនថាជាអ្នកនៅពីក្រោយនៃការវាយប្រហារចូលប្រព័ន្ធទំនាក់ទំនងរបស់អាម៉េរិក ដែលក្នុងនោះចិនបានប្រើប្រាស់ Hacker Salt Typhoon ដែលមានទំនាក់ទំនងជាមួយក្រសួងសន្តិសុខរដ្ឋរបស់ប្រទេសចិនជ្រៀតចូលបណ្តាញជាច្រើនរបស់សហរដ្ឋអាម៉េរិក។ ជាការឆ្លើយតបទៅនឹងការវាយប្រហារជ្រៀតចូលប្រព័ន្ធរបស់អាម៉េរិក FBI បានអំពាវនាវឲ្យពលរដ្ឋរបស់ខ្លួនធ្វើការ អ៊ិនគ្រីប រាល់ការផ្ញើរ…

ព័ត៌មានថ្មីៗ