Category: ព័ត៌មានទូទៅ

លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្លេះ

(បុរេប្រវត្តិនៅតំបន់អង្គរ) កំណើតអង្គរចាប់ផ្តើមឡើងជាមួយនឹងការឡើងគ្រងរាជ្យរបស់ព្រះបាទជ័យវរ្ម័នទី២ ដោយមានរៀបចំធ្វើពិធីរាជាភិសេកឱ្យទៅជាស្តេចចក្រវាលនៅលើកំពូលភ្នំគូលេន នៅគ.ស.៨០២។ ព្រះអង្គគង់ប្រថាប់នៅរាជធានីហរិហរាល័យដែលសព្វថ្ងៃយើងស្គាល់ថា តំបន់រលួស ស្ថិតនៅចម្ងាយប្រហែល១០គីឡូម៉ែត្រពីទីក្រុងសៀមរាប។ ក៏ប៉ុន្តែ បើប្រវត្តិសាស្ត្រអង្គរកម្រិតដូចពោលមកអម្បាញ់មិញនេះ ហាក់ដូចជាស្រាលពេក តាមពិតទៅអង្គរមានប្រវត្តិវែងឆ្ងាយជាងនេះ បើគ្រាន់តែពោលយោងទៅលើភស្តុតាងនៃការមកតាំងទីសម័យមុនអង្គរ លើផ្ទៃដីដ៏ធំធេងនៅតំបន់ជុំវិញប្រាសាទអកយំ ។ បើពោលពីសិលាចារឹកដំបូងៗវិញ គេប្រទះឃើញសិលាចារឹកដ៏ចំណាស់មួយដែលមានកាលបរិច្ឆេទតាំងពីគ.ស ៦៧៤ មកម៉្លេះ ។ តាមពិតទៅចន្លោះពីសតវត្សទី៦ដល់ទី៩ នៃគ.ស. គេឃើញមានការលើកឡើងពីព្រះនាមនៃព្រះមហាក្សត្រ ទីក្រុង និងរាជធានី ដែលតាំងនៅក្នុងតំបន់អង្គររយៈពេលខ្លី តែមិនដឹងនៅទីណាពិតប្រាកដ និងសំណល់គ្រឹះប្រាសាទខ្លះៗ។ ក៏ប៉ុន្តែនៅសម័យមុននេះទៅទៀត ពេលដែលពុំទាន់មានអក្សរចារឹកផ្សេងៗ គេដឹងអំពីតំបន់អង្គរនេះតិចតួចណាស់។…

នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ Jeju Air ត្រូវបានហាមឃាត់មិនឲ្យចាកចេញពីប្រទេសកូរ៉េខាងត្បូង

នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ Jeju Air ត្រូវបានហាមឃាត់មិនឲ្យចាកចេញពីប្រទេសកូរ៉េខាងត្បូងនោះឡើយ បន្ទាប់ពីយន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនបានជួបហេតុការណ៍ធ្លាក់ នៅអាកាសយានដ្ឋានអន្តរជាតិ Muan ដែលបានសម្លាប់មនុស្សអស់ ១៧៩ នាក់ កាលពីពេលថ្មីៗកន្លងទៅ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។ ប៉ូលីសនៅក្នុងខេត្ត South Jeolla ដែលជាកន្លែងធ្លាក់យន្តហោះ បាននិយាយនៅថ្ងៃទី២ ខែមករា ថា ៖”ក្រុមស៊ើបអង្កេតបានដាក់បម្រាមចំពោះការធ្វើដំណើរចេញក្រៅប្រទេស ទៅលើមនុស្សពីរនាក់ ដោយក្នុងនោះរួមទាំងនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Jeju Air លោក Kim E-bae ផងដែរ” ។…

មហាសេដ្ឋីកំពូលឥណ្ឌា Adani លក់ភាគហ៊ុនតម្លៃ ២ពាន់លានដុល្លារ ទៅឲ្យក្រុមហ៊ុនសិង្ហបុរីគ្រប់គ្រង

ក្រុមហ៊ុន Adani Group របស់មហាសេដ្ឋីលំដាប់កំពូលឥណ្ឌា លោក ​Gautam Adani កាលពីពេលថ្មីៗនេះ បានប្រកាសដកខ្លួនចេញទាំងស្រុងពីក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា Adani Wilmar ដោយលក់ភាគហ៊ុនទាំងអស់របស់ខ្លួន ទៅឲ្យដៃគូ Wilmar International ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី ក្នុងកិច្ចព្រមព្រៀងតម្លៃប្រមាណ ២ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។​ Adani Enterprises Ltd ដែលជាម្ចាស់ភាគហ៊ុនធំជាងគេ កាន់កាប់ដល់ទៅ ៤៣,៩៤% នៅក្នុងក្រុមហ៊ុន Adani Wilmar Ltd…

បើកទំព័រឆ្នាំថ្មី ថៃសម្រេចបានភាពជោគជ័យធំមួយ ដោយក្លាយជាដៃគូផ្លូវការរបស់ក្រុម BRICS

យោងតាមក្រសួងការបរទេសថៃ បាននិយាយកាលពីពេលថ្មីៗនេះថា ប្រទេសថៃ បានក្លាយជាដៃគូផ្លូវការរបស់ក្រុមប្រទេសមានសេដ្ឋកិច្ចកំពុងរីចកម្រើនខ្លាំង BRICS ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ នេះតទៅ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។ យោងតាមក្រសួង បានបង្ហាញឲ្យដឹងទៀតថា ភាពជាដៃគូនេះ ត្រូវបានគេរំពឹងថានឹងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងផ្តល់ឱកាសសម្រាប់ប្រទេសថៃ និងសមាជិក BRICS ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍។ BRICS ​បណ្តុំ​ដោយប្រទេសមានទីផ្សារកំពុងរីកចម្រើនខ្លាំង និងប្រទេសកំពុងអភិវឌ្ឍន៍ដែលមានសក្តានុពលខ្ពស់។ ក្រសួងរបរទេសថៃ ក៏បានបង្ហាញក្តីរំពឹងទុកខ្ពស់ថា ភាពជាដៃគូនេះ នឹងជំរុញទំនាក់ទំនងរវាងប្រទេសថៃ និងសមាជិកក្រុម BRICS…

វិនិយោគិនអន្តរជាតិសំឡឹងឃើញការវិនិយោគបៃតងនៅកម្ពុជា តាមរយៈការបង្កើតរោងចក្ររថយន្តអគ្គីសនី

ក្រុមហ៊ុន ADATA Technology Co., Ltd. បានបង្ហាញការចាប់អារម្មណ៍ចំពោះការវិនិយោគបៃតង (Caborn Credit) នៅកម្ពុជា តាមរយៈការបង្កើតឱ្យមានរោងចក្ររថយន្តអគ្គីសនី (Electric vehicle) ដែលជាយានជំនិះប្រើដោយម៉ូទ័រអគ្គិសនី និងថ្មជំនួសឱ្យការប្រើម៉ាស៊ីនចំហេះខាងក្នុង។ ការបង្ហាញចំណាប់អារម្មណ៍របស់ក្រុមហ៊ុនខាងលើ ក្នុងជំនួបសម្តែងការគួរសមរវាងលោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជាមួយលោក ស៊ីម៉ុន ជិន (Simon Chen) អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ADATA Technology Co., Ltd. និងសហការី…

២០២៤៖ អាត្រាគ្របដណ្តប់ទឹកស្អាតមូលដ្ឋានទូទាំងប្រទេសមានប្រមាណ ៨៧%

លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំកិច្ចប្រជុំគណៈកម្មការដឹកនាំ គ្រប់គ្រង ត្រួតពិនិត្យ និងវាយតម្លៃការលើកកម្ពស់ការទទួលបានទឹកស្អាត និងអនាម័យបរិស្ថានជនបទ របស់ក្រសួងអភិវឌ្ឍន៍ជនបទ កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៥។ កិច្ចប្រជុំនេះក៏មានការចូលរួមដោយរដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង និងប្រធាននាយកដ្ឋាន ព្រមទាំមន្រ្ដីជំនាញនៃនាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ និងនាយកដ្ឋានថែទាំសុខភាពជនបទផងដែរ។ នាឱកាសនោះ លោក ជ្រាយ ប៉ុម អគ្គនាយកបច្ចេកទេស បានឱ្យដឹងថា គិតត្រឹមឆ្នាំ ២០២៤ អាត្រាគ្របដណ្តប់ទឹកស្អាតជាមូលដ្ឋាននៅទូទាំងប្រទេសមានប្រមាណ…

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង លោកជំទាវ សុង ធីតា ព្រមទាំងក្រុមគ្រួសារ សូមសម្ដែងនូវសេចក្ដីគោរពថ្លែងអំណរគុណ ដ៏ជ្រាលជ្រៅបំផុត គោរពជូន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្ញើរសារចូលរួមរំលែកទុក្ខ ជាមួយក្រុមគ្រួសារឯកឧត្តមរដ្ឋមន្ត្រី ក្នុងគ្រាដ៏សែនលំបាកនេះ

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង លោកជំទាវ សុង ធីតា ព្រមទាំងក្រុមគ្រួសារ សូមសម្ដែងនូវសេចក្ដីគោរពថ្លែងអំណរគុណ ដ៏ជ្រាលជ្រៅបំផុត គោរពជូន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្ញើរសារចូលរួមរំលែកទុក្ខ ជាមួយក្រុមគ្រួសារឯកឧត្តមរដ្ឋមន្ត្រី ក្នុងគ្រាដ៏សែនលំបាកនេះ។ ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមបួងសួង​ដល់គុណបុណ្យព្រះរតនត្រៃកែវទាំងបី វត្ថុសក្តិសិទ្ធិក្នុងលោក សូមតាមបីបាច់ថែរក្សាសម្តេចតេជោ…

ក្រុមហ៊ុនថាមពល Gazpromរបស់រុស្ស៊ី បញ្ឈប់ការនាំចេញប្រេងទៅអ៊ឺរ៉ុប ក្រោយកិច្ចព្រមព្រៀងបង្ហូរប្រេងឆ្លងកាត់ ជាមួយអ៊ុយក្រែនត្រូវបានបញ្ចប់

រុស្ស៊ី៖ ក្រុមហ៊ុនថាមពល Gazprom ប្រកាសថា បំពង់បង្ហូរប្រេងឆ្លងកាត់អ៊ុយក្រែនត្រូវបានបិទនៅម៉ោង ៨ព្រឹកនៅទីក្រុងម៉ូស្គូ នៅថ្ងៃទី១ ខែមករា។ បើតាមក្រុមហ៊ុន Gazprom ដោយសារតែការបដិសេធរបស់ភាគីអ៊ុយក្រែនជាបន្តបន្ទាប់ ដែលមានភាពច្បាស់លាស់ជុំវិញការបន្តកិច្ចព្រមព្រៀងទាំងនេះ ក្រុមហ៊ុន Gazprom ត្រូវបានដកហូតនូវសមត្ថភាពបច្ចេកទេស និងផ្លូវច្បាប់របស់ខ្លួនក្នុងការផ្គត់ផ្គង់ឧស្ម័នក្នុងការដឹកជញ្ជូនឆ្លងកាត់ទឹកដីអ៊ុយក្រែនចាប់តាំងពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥។ ការបិទបំពង់បង្ហូរឧស្ម័ននឹងធ្វើឱ្យអ៊ុយក្រែនខាតបង់ប្រហែល១ពាន់លានអឺរ៉ូក្នុងថ្លៃដឹកជញ្ជូនប្រចាំឆ្នាំ ហើយក្រុមហ៊ុន Gazprom នឹងបាត់បង់ប្រាក់ចំណូលចំនួន ៥ពាន់លានអឺរ៉ូ។ បច្ចុប្បន្ន រុស្ស៊ីនៅតែនាំចេញឧស្ម័នទៅកាន់អឺរ៉ុបតាមបំពង់ TurkStream នៅលើសមុទ្រខ្មៅ។ រុស្ស៊ីបានដឹកជញ្ជូនឧស្ម័នទៅកាន់អឺរ៉ុបតាមរយៈអ៊ុយក្រែនតាំងពីឆ្នាំ១៩៩១។ នៅដំណាក់កាលតម្រូវការខ្ពស់បំផុត ទីក្រុងម៉ូស្គូបានផ្គត់ផ្គង់ឧស្ម័នប្រហែល…

ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោកជំទាវ សុង ធីតា ព្រមទាំងក្រុមគ្រួសារ មានទុក្ខយ៉ាងក្រៀមក្រំដោយមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ ហាក់ ស៊ីផេន ដែលត្រូវជាម្តាយក្មេក ម្តាយ ជីដូន បានទទួលមរណភាព នៅថ្ងៃពុធ ៣កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ១២:៥០ នាទីថ្ងៃត្រង់ ក្នុងជន្មាយុ ៦៣ឆ្នាំ ដោយរោគាពាធ។

ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោកជំទាវ សុង ធីតា ព្រមទាំងក្រុមគ្រួសារ មានទុក្ខយ៉ាងក្រៀមក្រំដោយមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ ហាក់ ស៊ីផេន ដែលត្រូវជាម្តាយក្មេក ម្តាយ ជីដូន បានទទួលមរណភាព នៅថ្ងៃពុធ ៣កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ១២:៥០ នាទីថ្ងៃត្រង់ ក្នុងជន្មាយុ ៦៣ឆ្នាំ ដោយរោគាពាធ។

ព័ត៌មានថ្មីៗ