ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន និងឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាបណ្តុះបណ្តាលគ្រូបង្គោលរាជធានី-ខេត្ត នៃកម្មវិធី <មនសិការពលរដ្ឋល្អ> ឆ្នាំ ២០២៥
នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណ: និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាបណ្តុះបណ្តាលគ្រូបង្គោលរាជធានី-ខេត្តនៃកម្មវិធី «មនសិការពលរដ្ឋល្អ» ឆ្នាំ២០២៥ នៅវិទ្យាស្ថានជាតិអប់រំ (NIE)។ មានវត្តមាននាឱកាសនោះរួមមាន ឯកឧត្តម លោកជំទាវ អនុប្រធានស.ស.យ.ក. ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ…