Category: ព័ត៌មានទូទៅ

ក្រសួងសុខាភិបាល ប្រកាសព័ត៌មានស្តីពី ករណីស្លាប់ដោយសារជំងឺផ្តាសាយបក្សី លើបុរសអាយុ ២៨ឆ្នាំ

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ករណីស្លាប់ដោយសារជំងឺផ្តាសាយបក្សី លើបុរសអាយុ ២៨ឆ្នាំម្នាក់ទីលំនៅភូមិលេខ២២ ឃុំចម្ការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម។ ទន្ទឹមនឹងនេះ ក្រសួងសុខាភិបាល បានជម្រាបជូនសាធារណជនឱ្យបានជ្រាបថា មានអ្នក ជំងឺផ្តាសាយបក្សីចំនួន ០១ករណី កើតលើបុរសអាយុ ២៨ឆ្នាំ និងត្រូវបានបញ្ជាក់ថា វិជ្ជមានវីរុសផ្តាសាយបក្សី ប្រភេទហាស់៥ អ៊ុន១ (H5N1) ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៅថ្ងៃទី៩ ខែមករា…

គិតត្រឹមដើមខែមករា ឆ្នាំ២០២៥នេះ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះសម្រេចលទ្ធផល ៧៩,២២%ហើយ

ក្រចេះ ៖ ឯកឧត្ដម ផន រឹម អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានគូសបញ្ជាក់ថា គិតត្រឹមដើមខែមករា ឆ្នាំ២០២៥នេះ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះសម្រេចលទ្ធផល ៧៩,២២% ហើយបើគ្មានការប្រែប្រួលទេ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ អាចនឹងបើកឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់បណ្តោះអាសន្ន នៅកំឡុងខែកញ្ញា ឆ្នាំ២០២៥ខាងមុខនេះ។ នេះបើយោងតាមការឱ្យដឹងតាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ឯកឧត្ដម ផន រឹម។ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះទាំងមូលរួមមាន៖ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះប្រវែង ១ ៧៦១ម៉ែត្រ, ផ្លូវមេតភ្ជាប់មានប្រវែងសរុប ១៥,៤៩០ គីឡូម៉ែត្រ (ផ្លូវមេតភ្ជាប់ត្រើយខាងកើតប្រវែង ៧,៦៨៤គីឡូម៉ែត្រ និងត្រើយខាងលិចប្រវែង…

សេចក្តីប្រកាសព័ត៌មានស្តីពីស្តីពី លទ្ធផលនៃជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង ឯកឧត្តម ម៉ូហាម៉េដ អ៊ីស្មាអ៊ែល ដាលវី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ប្រចាំកម្ពុជា នាថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥

សេចក្តីប្រកាសព័ត៌មានស្តីពីស្តីពី លទ្ធផលនៃជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង ឯកឧត្តម ម៉ូហាម៉េដ អ៊ីស្មាអ៊ែល ដាលវី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ប្រចាំកម្ពុជា នាថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥។

ជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ជាមួយ Mr. Paul Clements អនុប្រធានក្រុមហ៊ុនរូយ៉ាលគ្រុប

ព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុញ្ញាតជូន Mr. Paul Clements អនុប្រធានក្រុមហ៊ុនរូយ៉ាលគ្រុប ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីស្នើសុំកិច្ចសហការគាំទ្រ និងអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមរដ្ឋមន្ត្រីចំពោះការរៀបចំព្រឹត្តការណ៍ប្រកួតកីឡាវាយកូនហ្គោល LIV Golf កម្រិតអន្តរជាតិជាលើកដំបូងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលក្រុមហ៊ុន Royal Group នឹងរៀបចំនៅខែតុលា ឆ្នាំ២០២៥ ខាងមុខ។

សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង ឯកឧត្តម អាណាតូលី បូរ៉ូវីក (H.E. Mr. Anatoly BOROVIK) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជា នាថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥

សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង ឯកឧត្តម អាណាតូលី បូរ៉ូវីក (H.E. Mr. Anatoly BOROVIK) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជា នាថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥។

ក្រុមហ៊ុនធំៗជាច្រើននៅ អាមេរិក នាំគ្នាផ្តល់ប្រាក់បរិច្ចាគ ១លានដុល្លារ ក្នុងមួយក្រុមហ៊ុន ដល់មូលនិធិប្រធានាធិបតីជាប់ឆ្នោត លោក Trump

អាមេរិក ៖ មូលនិធិរបស់ប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump នៅពេលនេះ បានទទួលការគាំទ្រផ្នែកហិរញ្ញវត្ថុយ៉ាងច្រើនពីក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងៗ ដោយមានការរួមចំណែកគួរឱ្យកត់សម្គាល់ចំនួន ១លានដុល្លារ ក្នុងមួយក្រុមហ៊ុន ដោយមានក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិកធំៗបានផ្ដល់ជូន។ យោងតាមរបាយការណ៍ចុងក្រោយបានបង្ហាញឱ្យដឹងថា គិតមកដល់ពេលនេះក្រុមហ៊ុន Big Tech អាមេរិកដែលជាបងធំនៅក្នុងពិភពបច្ចេកវិទ្យា មានដូចជា Google, Apple, Microsoft, Meta (Facebook) និង Amazon បាននាំគ្នាបរិច្ចាគ ១លានដុល្លារអាមេរិកក្នុងមួយក្រុមហ៊ុន ដើម្បីគាំទ្រដល់មូលនិធិរបស់លោក Trump ឱ្យដំណើរការរលូន។…

ក្រុងសៀងហៃដែលជាក្រុងពាណិជ្ជកម្មធំបំផុតរបស់ចិន ចាប់ផ្តើមផែនការអនុញ្ញាតឱ្យមានមន្ទីរពេទ្យដែលមានម្ចាស់គ្រប់គ្រងជាបរទេសទាំងស្រុងនៅក្នុងទីតាំងចំនួន ៩រួមទាំងទីក្រុងប៉េកាំង

សៀងហៃ៖ ទីក្រុងសៀងហៃបានចាប់ផ្តើមផែនការអនុញ្ញាតឱ្យមានការបង្កើតមន្ទីរពេទ្យដែលគ្រប់គ្រងដោយជនបរទេសទាំងស្រុងនៅក្នុងទឹកដីខ្លួន នៅក្នុងតំបន់សេដ្ឋកិច្ចសំខាន់ៗ តំបន់ជីវឱសថ និងសង្កាត់កណ្តាលទីក្រុងដែលជាកន្លែងរស់នៅរបស់ជនបរទេសជាច្រើន។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរ៉យទ័រនៅថ្ងៃទី ៩ ខែមករា ឆ្នាំ២០២៥។ រដ្ឋធានីពាណិជ្ជកម្មនេះគឺជាទីក្រុងដំបូងគេដែលប្រកាសអំពីការចាប់ផ្តើមផែនការនេះ បន្ទាប់ពីរដ្ឋាភិបាលកណ្តាលបាននិយាយកាលពីខែកញ្ញាថា ខ្លួននឹងអនុញ្ញាតឱ្យមានមន្ទីរពេទ្យគ្រប់គ្រងដោយបរទេសទាំងស្រុងនៅក្នុងទីតាំងចំនួន ៩រួមទាំងទីក្រុងប៉េកាំងផងដែរ។ គោលបំណងគឺដើម្បីទាក់ទាញការវិនិយោគ ធ្វើអោយប្រសើរឡើងនូវបរិយាកាសអាជីវកម្មក្នុងចំណោមវិនិយោគិនបរទេស និងធ្វើឱ្យប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទីពីររបស់ពិភពលោក មានសេដ្ឋកិច្ចប្រសើរឡើងវិញមួយកំរិតទៀត។ រដ្ឋាភិបាលក្រុងសៀងហៃបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍នៅលើគេហទំព័ររបស់ខ្លួនកាលពីថ្ងៃពុធថាទីក្រុងសៀងហៃនឹងអនុញ្ញាតឱ្យមន្ទីរពេទ្យគ្រប់គ្រងដោយបរទេសមាននៅក្នុងតំបន់សេដ្ឋកិច្ចសំខាន់ៗរួមទាំងតំបន់ពិសេស Lingang និងសង្កាត់ពាណិជ្ជកម្ម Hongqiao ។ តាមរយៈគំនិតផ្តួចផ្តើមនេះ ទីក្រុងនេះមានគោលបំណងពង្រីកបន្ថែមការបើកវិស័យថែទាំសុខភាព ពង្រឹងសេវាថែទាំសុខភាព និងកែលម្អបរិយាកាសអាជីវកម្ម។ម្ចាស់អាជីវកម្មនេះ តម្រូវឱ្យបង្ហាញនូវConcept(គំនិត) គំរូ និងស្តង់ដារសេវាកម្មនៃការគ្រប់គ្រង និង ដំណើរការមន្ទីរពេទ្យកម្រិតខ្ពស់…

ផ្លូវជាតិលេខ៤៨ ពីស្រែអំបិល-កោះកុង សង់បានជិត ៨០ % គ្រោងបញ្ចប់នារដូវប្រាំង ឆ្នាំ២០២៥

យោងតាមវឌ្ឍនភាពការងារគម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ដែលបានធ្វើបច្ចុប្បន្នភាពដោយក្រសួងសាធារណការ និងដឹកជញ្ជូន កាលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៥ បានបង្ហាញថា គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ពីស្រែអំបិល-កោះកុង ប្រវែង ១៤៨គីឡូម៉ែត្រ សាងសង់បាន ៧៨%ហើយ ដោយគ្រោងបញ្ចប់នារដូវប្រាំងក្នុងឆ្នាំ ២០២៥ ខាងមុខនេះ។ក្រសួងបានឱ្យដឹងថា ក្រុមការងារការដ្ឋានគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨(ស្រែអំបិល-កោះកុង) បានសម្រុកខ្លាំង ដើម្បីធានាវឌ្ឍនភាពកាន់តែប្រសើរនៅដើមខែមករា នៃដើមឆ្នាំ២០២៥នេះ។ នៅមិនយូរប៉ុន្មានទេការងារអ៊ុត AC នឹងបញ្ចប់ ខណៈដែលតាមគម្រោងការងារអ៊ុត AC គ្រោងបញ្ចប់នៅចុងរដូវប្រាំង ឆ្នាំ២០២៥ ខាងមុខនេះហើយ។…

ក្រុមហ៊ុនចិន ​ចង់ពង្រីកកិច្ចសហប្រតិបត្តិការលើសេវាហោះហើរឯកជនជាមួយកម្ពុជា

ក្រុមហ៊ុន Heli-Eastern និងក្រុមហ៊ុន Amber Aviation Limited ដែលមកពីទីក្រុងស៊ីនជិន ប្រទេសចិន បានបង្ហាញពីបំណងរបស់ខ្លួន ដោយចង់ចង់ពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដោយផ្តោតលើសេវាហោះហើរឯកជន។យោងតាមហ្វេសប៊ុក ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា បំណងរបស់ក្រុមហ៊ុនចិនខាងលើនេះ ត្រូវបានធើ្វឡើងនៅក្នុងដំណើរទស្សនកិច្ច ដឹកនាំដោយ លោក ឡៅ ងួន អេង អនុព័ន្ធពាណិជ្ជកម្មកម្ពុជាអមស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងក្វាងចូវ នៃខេត្តក្វាងទុង សាធារណរដ្ឋប្រជាមានិតចិន ដើម្បីសិក្សាស្វែងយល់អំពីប្រតិបត្តិការពាណិជ្ជកម្មរបស់ក្រុមហ៊ុនទាំងពីរ។ ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ក្រុមហ៊ុន…

ក្រសួងរៀបចំដែនដី ដាក់សំណើរទៅកាន់រដ្ឋាភិបាលដើម្បីរៀបចំផ្លូវជិះកង់នៅខេត្តកោះកុង និងខេត្តកែប

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់សំណើជូនទៅរាជរដ្ឋាភិបាល ដើម្បីរៀបចំផ្លូវជិះកង់ដោយផ្សារភ្ជាប់សហគមន៍នេសាទជាច្រើនទីតាំង ដោយលាតសន្ធឹងពីទឹកដីខេត្តកោះកុងរហូតដល់ខេត្តកែប។នេះបើតាម លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងកិច្ចប្រជុំជាមួយសមាជិកគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា កាលពីពេលថ្មីៗនេះ។ នាឱកាសនោះ លោក សាយ សំអាល់ បានឱ្យដឹងថា ក្រសួងរៀបចំដែនដី បានដាក់សំណើជូនទៅរាជរដ្ឋាភិបាលរួចហើយ ដើម្បីរៀបចំផ្លូវជិះកង់ ដែលហេដ្ឋារចនាសម្ព័ន្ធទាំងនេះ នឹងជំរុញឱ្យមានការផ្សារភ្ជាប់សហគមន៍នេសាទជាច្រើនទីតាំងលាតសន្ធឹងពីទឹកដីខេត្តកោះកុងរហូតដល់ខេត្តកែប ឱ្យក្លាយជាគោលដៅទេសចរណ៍​ ក្នុងស្រុកថ្មីៗ ជាពិសេសសម្រាប់អ្នកទេសចរក្នុងស្រុក ដែលនឹងផ្តល់ជាឱកាសការងារ និងប្រាក់ចំណូលបន្ថែមជាច្រើនជូនដល់ប្រជាជនកម្ពុជា។…

ព័ត៌មានថ្មីៗ