Category: ព័ត៌មានទូទៅ

ស្ពានឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ពីដីឥដ្ឋ ទៅកាន់ថ្មគរ សាងសង់សម្រេចបានជិត ៥ % ហើយ

គិតត្រឹមដំណាច់ឆ្នាំ២០២៤ វឌ្ឍនភាពគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ(ដីឥដ្ឋ -ថ្មគរ) សម្រេចបានជិត ៥ % ។នេះបើយោងតាមរបាយការណ៍ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី ៧ ខែមករា ឆ្នាំ២០២៥។ប្រភពដែល បានឱ្យដឹងបន្តថា គិតត្រឹមដំណាច់ឆ្នាំ២០២៤ នេះ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ(ដីឥដ្ឋ-ថ្មគរ) សម្រេចបាន ៤,៣៤% បន្ទាប់ពី ពិធីបើកការដ្ឋានសាងសង់រួមគ្នាជាមួយគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត កាលពីឆ្នាំ២០២៣។ គម្រោងស្ពានដីឥដ្ឋ-ថ្មគរនេះ គឺមានទីតាំងត្រើយខាងលិច ស្ថិតក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ និងត្រើយខាងកើតស្ថិតក្នុងឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល គឺជាគម្រោងដ៏សំខាន់សម្រាប់ការតភ្ជាប់សេដ្ឋកិច្ច…

តម្រូវការងារនៅកម្ពុជាត្រូវបានព្យាករថានឹងកើនដល់១០,១លាននាក់ នៅឆ្នាំ២០២៥

ខណៈសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ត្រូវបានរំពឹងថានឹងកើនឡើងជាមួយនឹងអត្រាប្រចាំឆ្នាំជាមធ្យមរង្វង់៦% នៅចន្លោះឆ្នាំ២០២៤ ដល់ឆ្នាំ២០២៥ កំណើននេះត្រូវបានមើលឃើញថា នឹងបង្កើតឱកាសការងារជាច្រើននៅក្នុងវិស័យចម្បងរបស់កម្ពុជា ដូចជាវិស័យសេវាកម្ម និងឧស្សាហកម្ម ខណៈចំនួនការងារក្នុងវិស័យកសិកម្មនៅរក្សានិន្នាការថយចុះ។ទស្សនវិស័យមុខរបរ និងការងារ តម្រូវការជំនាញ និងការងារសម្រាប់យុវជន បានឱ្យដឹងថា ការព្យាករកំណើនការងារ បានបង្ហាញពីភាពសុទិដ្ឋិនិយម ដោយចំនួនការងារសរុបកើនពី៩,៨លានាក់ នៅក្នុងឆ្នាំ២០២៣ ដល់១០,១លាននាក់ នៅក្នុងឆ្នាំ២០២៥ ជាពិសេស វិស័យសេវាកម្ម និងឧស្សាហកម្ម។ ប្រភពខាងលើបន្តថា ការព្យាករកំណើនការងារក្នុងវិស័យសេវាកម្ម បានបង្ហាញពីសន្ទុះមួយគួរឱ្យកត់សម្គាល់ និងមមានកំណើនខ្ពស់ជាងវិស័យកសិកម្ម និងឧស្សាហកម្ម។ ក្នុងនោះអត្រាកំណើនការងារអាចកើនជាមធ្យមក្នុងរង្វង់% ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៥…

ហ្វីលីពីនចាប់ខ្លួនជនបរទេស ៤០០នាក់ ក្រោយចូលឆ្មក់ទ្រង់ទ្រាយធំ លើកន្លែងដែលគេសង្ស័យថា ឆបោកតាមអ៊ីនធឺណិតនៅក្នុងទីក្រុងម៉ានីល

ហ្វីលីពីន៖ ជនជាតិបរទេសប្រមាណ៤០០នាក់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃពុធ ក្នុងការវាយឆ្មក់ទ្រង់ទ្រាយធំលើកន្លែងដែលគេសង្ស័យថា ឆបោកតាមអ៊ីនធឺណិតនៅក្នុងទីក្រុងម៉ានីល។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី ០៩ ខែមករា ឆ្នាំ២០២៥។ អាជ្ញាធរហ្វីលីពីនបានឆ្មក់ចូលអគារមួយហើយបានរកឃើញកម្មកររាប់រយនាក់ដែលត្រូវបានគេចោទថា បានចូលរួមក្នុងប្រតិបត្តិការឆបោកតាមអ៊ីនធឺណិតដែលកំណត់គោលដៅលើជនរងគ្រោះនៅបរទេស។ អ្នកនាំពាក្យការិយាល័យអន្តោប្រវេសន៍ លោកស្រី Dana Sandoval បានប្រាប់ AFP ថា ជនបរទេសដែលត្រូវបានចាប់ខ្លួនទាំងនោះភាគច្រើនជាជនជាតិចិន ហើយកំពុងស្ថិតនៅក្រោមនីតិវិធីច្បាប់។ ពួកគេនឹងត្រូវឃុំខ្លួនបណ្ដោះអាសន្នដើម្បីរង់ចាំការនិរទេសខ្លួនចេញពីហ្វីលីពីន។ លោក Fortunato Manahan ប្រធានផ្នែកស៊ើបការណ៍សម្ងាត់របស់ការិយាល័យអន្តោប្រវេសន៍ហ្វីលីពីន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដោយពណ៌នាអំពីការវាយឆ្មក់ចុងក្រោយថា៖«ប្រតិបត្តិការរបស់ពួកគេត្រូវបានរកឃើញថា បំពានច្បាប់អន្តោប្រវេសន៍ និងបង្កហានិភ័យយ៉ាងសំខាន់ដល់សាធារណជន»។ ប្រធានាធិបតីហ្វីលីពីន…

រដ្ឋាភិបាលឥណ្ឌូណេស៊ី រួមជាមួយអ្នកវិនិយោគពីប្រទេសកាតា សាងសង់លំនៅឋានតម្លៃសមរម្យចំនួន១លានខ្នង

ឥណ្ឌូណេស៊ី ៖ រដ្ឋាភិបាលឥណ្ឌូណេស៊ី បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា កាលពីថ្ងៃទី៨ខែមករាឆ្នាំ២០២៥ ជាមួយអ្នកវិនិយោគមកពីប្រទេសកាតា ដើម្បីសាងសង់លំនៅឋានតម្លៃសមរម្យចំនួន១លានខ្នង។ រដ្ឋមន្ត្រីក្រសួងលំនៅឋាន លោក Maruarar Sirait បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយប្រធានក្រុមហ៊ុនកាតា Qilaa International Group នៅវិមានប្រធានាធិបតី ដោយមានការចូលរួមពីប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto។ លោក Maruarar បានប្រាប់អ្នកយកព័ត៌មានថា៖ «យើងផ្តល់អាទិភាពដល់វណ្ណៈទាបកណ្ដាលដែលរស់នៅក្នុងទីក្រុង»។ រដ្ឋាភិបាល នឹងផ្តល់ដីសម្រាប់សាងសង់អាផាតមិន ខណៈដែលអ្នកវិនិយោគនឹងក្លាយជាអ្នកម៉ៅការ ហើយនឹងផ្តល់ហិរញ្ញប្បទានដល់គម្រោងនេះ។ សូមបញ្ជាក់ថា គម្រោងនេះ…

តារាប្រុសចិនដែលល្បីបាត់ខ្លួននៅក្នុងទឹកដីថៃ ដោយសារសង្ស័យថាជាទង្វើររបស់ ក្រុមឧក្រិដ្ឋជនជួញដូរមនុស្ស ត្រូវបានរកឃើញហើយ

បាងកក៖ នាយករដ្ឋមន្រ្តីថៃ លោកស្រី Paetongtarn Shinawatra បានឱ្យដឹងនារសៀលថ្ងៃអង្គារ ទី៧ ខែមករា នេះថា តារាសម្តែងចិនម្នាក់ដែលបាត់ខ្លួន ឈ្មោះ Wang Xing ត្រូវបានរកឃើញដោយមានសុវត្ថិភាព ហើយនាពេលនេះ កំពុងជួបជាមួយអាជ្ញាធរថៃ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Bangkok Post។ លោក Wang ហៅ Xingxing ត្រូវបាននាំត្រឡប់ពីប្រទេសមីយ៉ាន់ម៉ា មកកាន់ស្រុក Mae Sot នៃខេត្ត Tak…

ក្រុមហ៊ុន Microsoft ប្រកាសការវិនិយោគ ៣ពាន់លានដុល្លារ នៅក្នុងប្រទេសឥណ្ឌា ដោយផ្តោតលើហេដ្ឋារចនាសម្ព័ន្ធ Cloud Computing និង (AI)

(បរទេស)៖ ក្រុមហ៊ុន Microsoft បានប្រកាសការវិនិយោគនូវទំហំទឹកប្រាក់ ៣ពាន់លានដុល្លារនៅក្នុងប្រទេសឥណ្ឌា ដោយផ្តោតលើហេដ្ឋារចនាសម្ព័ន្ធ Cloud Computing និង បញ្ញាសិប្បនិម្មិត (AI) ក្នុងរយៈពេលពីរឆ្នាំខាងមុខ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន India Times នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥។ លោក Satya Nadella នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Microsoft ដែលមានដើមកំណើតឥណ្ឌា បានធ្វើសេចក្តីប្រកាសក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់គាត់ទៅកាន់ទីក្រុង Bengaluru ដែលជាកន្លែងនៃបណ្ដុំឧស្សាហកម្មបច្ចេកវិទ្យា ក្នុងគោលបំណងពង្រឹងសមត្ថភាព AI និងបង្កើតមជ្ឈមណ្ឌលទិន្នន័យថ្មី។…

ក្រុមហ៊ុនដឹកជញ្ជូន Evergreen Marine និង EVA Airរបស់តៃវ៉ាន់ ចំណាយប្រាក់ស្មើនឹងប្រាក់ខែ២ឆ្នាំ ដើម្បីផ្តល់ប្រាក់រង្វាន់នាឲកាសបុណ្យចូលឆ្នាំដល់បុគ្គលិក

តៃវ៉ាន់ ៖ ក្រុមហ៊ុនដឹកជញ្ជូន Evergreen Marine បានចំណាយប្រាក់ស្មើនឹងប្រាក់ខែ ២ឆ្នាំ ដើម្បីផ្តល់ប្រាក់រង្វាន់នាឲកាសបុណ្យចូលឆ្នាំដល់បុគ្គលិក នៅពេលដែលប្រាក់ចំណេញសុទ្ធបានកើនឡើង ៣ដងធៀបនឹងឆ្នាំមុន។នេះបើតាមសារព័ត៌មាន Taiwan News នៅថ្ងៃទី៣១ ខែធ្នូ។ ក្រុមហ៊ុនតៃវ៉ាន់ Evergreen Marine បានប្រកាសប្រាក់បំណាច់ឆ្នាំជាមធ្យមចំនួន ២០ខែសម្រាប់បុគ្គលិកម្នាក់ៗ។ បច្ចុប្បន្ន វាជាក្រុមហ៊ុនដឹកជញ្ជូនដ៏ធំបំផុតមួយនៅក្នុងពិភពលោក។ នៅក្នុងត្រីមាសទី១ នៃឆ្នាំ២០២៤ ក្រុមហ៊ុនបានកត់ត្រាប្រាក់ចំណូលចំនួន ៣៤៧,៧ពាន់លានដុល្លារតៃវ៉ាន់ (១០,៥ពាន់លានដុល្លារ) កើនឡើងជិត ៦៨ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ប្រាក់ចំណេញសុទ្ធបន្ទាប់ពីបង់ពន្ធបានឈានដល់ ១០៨,៧ពាន់លានដុល្លារតៃវ៉ាន់…

សារធាតុហេរ៉ូអ៊ីនចំនួន ១១គីឡូក្រាម និងគ្រាប់ថ្នាំរំញោច ២០០.០០០គ្រាប់ត្រូវបានរឹបអូសនៅប្រទេសមីយ៉ាន់ម៉ា

មីយ៉ាន់ម៉ា ៖សារព័ត៌មានរដ្ឋមីយ៉ាន់ម៉ា Myanma Alinn បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា អាជ្ញាធរមីយ៉ាន់ម៉ាបានរឹបអូសសារធាតុហេរ៉ូអ៊ីនចំនួន ១១ គីឡូក្រាម និងគ្រាប់ថ្នាំរំញោចចំនួន ២០០.០០០គ្រាប់នៅកណ្តាលប្រទេសមីយ៉ាន់ម៉ា។ របាយការណ៍បាននិយាយថា ដោយទទួលបានព័ត៌មាន ប៉ូលិសប្រឆាំងគ្រឿងញៀនបានឆែកឆេររថយន្តមួយនៅក្នុងសង្កាត់ចាណាយេថាហ្សាន់ (Chanayethazan) នៃតំបន់ម៉ានដាឡេយ (Mandalay) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ និងរឹបអូសបានសារធាតុហេរ៉ូអ៊ីនចំនួន ២,៨ គីឡូក្រាម រួមជាមួយជនសង្ស័យ ២នាក់។ យោងតាមការស៊ើបអង្កេត បានឱ្យដឹងថា សារធាតុហេរ៉ូអ៊ីន ៨,២គីឡូក្រាម និងថ្នាំរំញោច២០ម៉ឺនគ្រាប់ត្រូវបានរកឃើញនៅផ្ទះជនសង្ស័យម្នាក់ទៀតក្នុងសង្កាត់ដដែល។ របាយការណ៍បានបន្តថា…

រដ្ឋាភិបាលរបបយោធាមីយ៉ាន់ម៉ា នឹងដោះលែងអ្នកទោសជិត៦ពាន់នាក់ ក្នុងការលើកលែងទោសប្រចាំឆ្នាំ ដើម្បីប្រារព្ធទិវាឯករាជ្យជាតិ

មីយ៉ាន់ម៉ា៖ កាលពីថ្ងៃសៅរ៍ ទី៤ ខែមករា ឆ្នាំ ២០២៥ រដ្ឋាភិបាលរបបយោធាមីយ៉ាន់ម៉ា បាននិយាយថា ខ្លួននឹងដោះលែងអ្នកទោសជិត ៦ ពាន់នាក់ ដែលស្ថិតនៅក្នុងផ្នែកមួយនៃការលើកលែងទោសប្រចាំឆ្នាំ ដើម្បីប្រារព្ធទិវាឯករាជ្យរបស់ប្រទេសនេះ ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ នាថ្ងៃដដែលនោះ របបយោធា បាននិយាយថា អ្នកទោស ៥,៨៦៤ នាក់ រួមទាំងជនបរទេសចំនួន ១៨០ នាក់ នឹងទទួលបានការដោះលែង ដើម្បីអបអរចំពោះការប្រារព្ធខួប ៧៧ ឆ្នាំនៃឯករាជ្យភាពរបស់មីយ៉ាន់ម៉ា ចេញពីការគ្រប់គ្រងរបស់អាណានិគមអង់គ្លេស ។…

នាយករដ្ឋមន្ត្រីថៃបានប្រកាសទ្រព្យសម្បត្តិរបស់អ្នកស្រីដែលមានតម្លៃដល់ទៅ ១៣,៨ ពាន់លានបាត ស្មើរនឹង៤០០ លានដុល្លារ

បាងកក៖ កាលពីថ្ងៃសុក្រ នាយករដ្ឋមន្ត្រីថៃអ្នកស្រី Paetongtarn Shinawatra បានប្រកាសទ្រព្យសម្បត្តិរបស់អ្នកស្រីដែលមានតម្លៃជាង ៤០០ លានដុល្លារ ដែលក្នុងនោះរួមមានទាំងកាបូបដៃជាង ២០០ ដែលមានតម្លៃជាង ២ លានដុល្លារនិងនាឡិកាដៃប្រណិតៗយ៉ាងតិច ៧៥ គ្រឿងដែលមានតម្លៃជិត ៥ លានដុល្លារផងដែរ។ នេះយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP ដែលយោងលើការបញ្ជាក់របស់គណបក្សអ្នកស្រី។ យោងតាមការចេញផ្សាយដោយសារព័ត៌មានAFP បានឲ្យដឹងថាកូនស្រីពៅរបស់មហាសេដ្ឋី និងជាអតីតនាយករដ្ឋមន្ត្រីថៃថាក់ស៊ីន ស៊ីណាវ៉ាត្រាលោកស្រី Paetongtarn បានចូលកាន់តំណែងកាលពីខែកញ្ញា ក្នុងនាមជាសមាជិកទីបួននៃត្រកូលដែលដឹកនាំរដ្ឋាភិបាលថៃក្នុងរយៈពេល ២០ ឆ្នាំ។ លោកស្រីមានកាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ…

ព័ត៌មានថ្មីៗ