ក្រុមហ៊ុនRoyal Railway Cambodia បានទិញទូរថភ្លើងសម្រាប់ដឹកទំនិញថ្មីចំនួន ៦០គ្រឿងបន្ថែមទៀត ពីប្រទេសចិន ដើម្បីបង្កើនសមត្ថភាពសេវាកម្មដឹកជញ្ជូនតាមផ្លូវដែក
ភ្នំពេញ៖ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុន Royal Railway Cambodia បានឱ្យដឹងថា ទូរថភ្លើងដឹកទំនិញថ្មីចំនួន ៦០គ្រឿងបន្ថែមពីប្រទេសចិន បានមកដល់កម្ពុជាហើយ ដើម្បីបង្កើនសមត្ថភាពសេវាកម្មដឹកទំនិញតាមផ្លូវដែកឱ្យកាន់តែល្អប្រសើរ។ ទូរថភ្លើងទាំងនេះ បានមកដល់នៅ និងបានលើកដាក់ចុះពីនាវាដោយជោគជ័យ នៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤។ រថភ្លើងដឹកទំនិញដែលនាំចូលមកនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនរ៉ូយ៉ាល់រេលវេ ដើម្បីធ្វើទំនើបកម្ម និងកែលម្អបន្ថែមគុណភាពសេវាកម្មរបស់ក្រុមហ៊ុនផ្ទាល់។ រថភ្លើងដឹកទំនិញទាំងនេះ មានប្រភពមកពីក្រុមហ៊ុនផលិតរថភ្លើងដ៏ល្បីឈ្មោះមួយនៃប្រទេសចិន ត្រូវបានរចនាឡើងដើម្បីគ្រប់គ្រងទំនិញជាច្រើនប្រភេទ ធានាជូនបាននូវភាពបត់បែនតាមប្រភេទទំនិញគ្រប់ប្រភេទ និងប្រសិទ្ធភាពប្រតិបត្តិការកាន់តែប្រសើរឡើង។ ការនាំចូលបន្ថែមនៃទូរថភ្លើងដឹកទំនិញថ្មីនេះ នឹងជួយជំរុញបន្ថែមនូវសមត្ថភាពសេវាកម្មរបស់ Royal Railway Cambodia…