បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានផ្អាកកិច្ចព្រមព្រៀង ជាមួយមន្ទីរសម្រាកព្យាបាលឯកជនចំនួន ៣ ជាបណ្ដោះអាសន្ន
ភ្នំពេញ៖ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានផ្អាកកិច្ចព្រមព្រៀង ស្ដីពីការប្រើប្រាស់ និងការផ្តល់សេវាសុខាភិបាល រវាងបេឡាជាតិសន្តិសុខសង្គម ជាមួយមន្ទីរសម្រាកព្យាបាលឯកជនចំនួន ៣ ជាបណ្ដោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី។ នៅក្នុងសេចក្តីជូនដំណឹងរបស់ ប.ស.ស. ចុះថ្ងៃទី ០៦ ធ្នូ បានឱ្យដឹងថា មន្ទីរសម្រាកព្យាបាលឯកជនទាំង ៣ នោះ មានឈ្មោះ និងមានអាសយដ្ឋានដូចខាងក្រោម ៖ ទី១-មន្ទីរសម្រាកព្យាបាល កងកេង មានទីតាំងនៅភូមិពូធឿង ឃុំបិតត្រាង ស្រុកព្រៃនប់…