មន្ត្រីជំនាញបច្ចេកទេស ក្រសួងពាណិជ្ជកម្ម ចូលរួមកិច្ចប្រជុំកម្រិតអគ្គនាយក នៃវេទិកាជំរុញពាណិជ្ជកម្មអាស៊ី លើកទី៣៧
(បាងកក-ប្រទេសថៃ)៖ នាថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ លោកស្រី ប៊ុន ចំណាន អគ្គនាយករង នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម និងមន្ត្រីជំនាញបច្ចេកទេស តំណាងអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម បានចូលរួមកិច្ចប្រជុំកម្រិតអគ្គនាយក នៃវេទិកាជំរុញពាណិជ្ជកម្មអាស៊ី លើកទី៣៧ (37th Asian Trade Promotion Forum CEO Meeting) នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ។ កិច្ចប្រជុំនេះ រៀបចំឡើងដោយនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិ (DITP) នៃក្រសួងពាណិជ្ជកម្ម ប្រទេសថៃ…