Category: សេដ្ឋកិច្ចជាតិ

រដ្ឋាភិបាលកម្ពុជា គ្រោងចំណាយជាង១០ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍន៍ផ្លូវដែក៨គំរោង

ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច រាជ​រដ្ឋាភិបាល​កម្ពុជា​កំពុង​មាន​ផែនការ​អភិវឌ្ឍ ​គម្រោង​ដឹក​ជញ្ជូន​ផ្លូវដែក​ចំនួន៨ ដោយ​គ្រោង​នឹង​ចំណាយ​ថវិកា រហូតដល់​ជាង១០ពាន់​លាន​ដុល្លារ​អាមេរិក។ គិត​ត្រឹម​ខែ​មិថុនា ឆ្នាំ ២០២៤ ផ្លូវ​ដែក​នៅ​កម្ពុជា​មាន​ចំនួន២ខ្សែ ដែល​មាន​ប្រវែង​សរុប៦៥២គីឡូម៉ែត្រ ដោយ​ខ្សែទី​មួយ ស្ថិត​នៅ​ភាគ​ឧត្តរ មាន​ប្រវែង​សរុប៣៨៦គីឡូម៉ែត្រ តភ្ជាប់​រាជធានី​ភ្នំពេញ​ទៅ​កាន់​ក្រុង​ប៉ោយប៉ែត និង​ខ្សែទីពីរ ស្ថិត​នៅ​ភាគ​ទក្សិណ មាន​ប្រវែង​សរុប២៦៦គីឡូម៉ែត្រ តភ្ជាប់​រាជធានី​ភ្នំពេញ​ឆ្ពោះ​ទៅ​កាន់​ក្រុង​ព្រះសីហនុ។ បច្ចុប្បន្ន​រដ្ឋាភិបាល ​មាន​គម្រោង​អភិវឌ្ឍន៍​ផ្លូវដែក​សរុប​ចំនួន៨គម្រោង ដោយ​គ្រោង​នឹង​ចំណាយ​ថវិកា​សរុបជាង១០ពាន់លាន​ដុល្លារ​អាមេរិក ក្នុង​នោះ​មាន​គម្រោង​រយៈពេល​ខ្លី និង​មធ្យមមានចំនួន៤គម្រោង​(២០២៣-​២០២៧) ស្មើ​នឹង​ទឹក​ប្រាក់ ៣៨០០ លាន​ដុល្លារ​អាមេរិក និង​គម្រោង​រយៈពេល​វែង​ចំនួន៤ គម្រោង​(២០២៨-២០៣៣) ស្មើ​នឹង​ទឹក​ប្រាក់៦២១០លាន​ដុល្លា​រ​អាមេរិក។

 ក្នុងរយៈពេល១០ខែ ឆ្នាំ២០២៤នេះ កម្ពុជា មានកំណើនគម្រោងវិនិយោគ រហូតដល់ជាង ៥ពាន់លានដុល្លារអាម៉េរិក

អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា រយៈពេល ១០ខែ ឆ្នាំ២០២៤ កំណើនគម្រោងវិនិយោគមានសន្ទុះរហូតដល់ ៣៤៦គម្រោង និងមានទុនវិនិយោគប្រមាណជាង៥ពាន់លានដុល្លារអាម៉េរិក។ ទិន្នន័យនេះ ត្រូវបានបង្ហាញឡើងនៅក្នុងសិក្ខាសាលាស្តីពី បច្ចុប្បន្នភាពគោលនយោបាយសេដ្ឋកិច្ច សម្រាប់ថ្នាក់ដឹកនាំនៃក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងមន្រ្តីការទូតកម្ពុជាដែលកំពុងបំពេញបេសកកម្ម ការទូតទូទាំងពិភពលោក​ កាលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤។ នាឱកាសនោះ លោកបណ្ឌិត សរ សិនិរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានធ្វើបទបង្ហាញពីស្ថានភាពការចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ថាមានកំណើនការអនុម័តគម្រោងវិនិយោគ និងទុនវិនិយោគក្នុងអំឡុង១០ខែនៃឆ្នាំ២០២៣ និងឆ្នាំ២០២៤ ដែលមានការកើនឡើងគួរឱ្យកត់សម្គាល់។ ជាក់ស្តែង លោកថា…

ឯកឧត្តម វ៉ី សំណាង ទទួលជួបពិភាក្សាការងារជាមួយ វិស័យឯកជនអំពីគំរោងវិនិយោគលើវិស័យកសិកម្ម នៅខេត្តតាកែវ

នាព្រឹកថ្ងៃពុធ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយ លោក Zhao Shujie ប្រធានក្រុមហ៊ុន Danong Development Group អំពីគម្រោងវិនិយោគលើវិស័យកសិកម្ម នៅខេត្តតាកែវ ។ លោក Zhao Shujie ប្រធានក្រុមហ៊ុន Danong Development Group បានជម្រាបជូនអំពីគោលបំណង និងទិសដៅនៃគម្រោងវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា ដែលក្នុងនោះក្រុមហ៊ុនមានការចាប់អារម្មណ៍យ៉ាងខ្លាំង…

កម្ពុជា-អង់គ្លេស ពិភាក្សាផ្លាស់ប្ដូរមតិយោបល់ផ្សព្វផ្សាយអំពីបរិយាស និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា

នេះបើតាមរយៈកិច្ចប្រជុំតុមូលធុរកិច្ច កម្ពុជា-អង់គ្លេស ដឹកនាំចូលរួមដោយលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដោយមានការទទួលស្វាគមន៍ពីតំណាងរដ្ឋាភិបាលចក្រភពអង់គ្លេស លោក Simon Brown នៃការិយាល័យធុរកិច្ច និងពាណិជ្ជកម្ម ក្រោមការសហការរៀបចំពីក្រុមហ៊ុន KPMG កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤។ លោក ស៊ុន ចាន់ថុល បានឱ្យដឹងថា កម្មវិធីនេះ ត្រូវបានរៀបចំឡើងដើម្បីអនុញ្ញាតឱ្យភាគីទាំងពីរបានពិភាក្សាផ្លាស់ប្ដូរមតិយោបល់លើកិច្ចការងារវិនិយោគឯកជន ផ្សព្វផ្សាយអំពីបរិយាកាសវិនិយោគនៅកម្ពុជា និងណែនាំក្រុមហ៊ុនមួយចំនួនរបស់អង់គ្លេសដែលមានសក្ដានុពលអាចមកកម្ពុជាដើម្បីសិក្សាលទ្ធភាពបណ្ដាក់ទុនលើវិស័យដែលទទួលបានការលើកទឹកចិត្តណាមួយផងដែរ។ សូមជម្រាបជូនថា ចក្រភពអង់គ្លេសគឺជាប្រទេសចុងក្រោយក្នុងឆ្នាំ២០២៤នេះ ដែលលោកឧបនាយករដ្ឋមន្ត្រី…

កម្ពុជា-ហូឡង់ បើកកិច្ច​ពិភាក្សា​ពង្រីក​កិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគ​

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក Remco Johannes an Wijngaarden ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រហូឡង់ ប្រចាំកម្ពុជា (ដែលមាននិវេសនដ្ឋាន នៅទីក្រុងបាងកក) បានជួបពិភាក្សាគ្នា ដើម្បីពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគ​រវាងប្រទេសទាំងពីរឱ្យកាន់តែខ្លាំងថែមទៀត។ ថ្លែងក្នុងជំនួប កាលព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកអគ្គរាជទូតហូឡង់ បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍ និងរីកចម្រើន នៅកម្ពុជា ជាពិសេសការសម្រេចបាននូវកំណើនសេដ្ឋកិច្ច​។ នាឱកាសនោះ ក្រៅពីបង្ហាញការពេញចិត្តចំពោះទំនាក់ទំនងដ៏យូរលង់ និងវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងហូងឡង់ និងកម្ពុជា…

លោក ស៊ុន ចាន់ថុល ជំរុញឱ្យក្រុមហ៊ុនវេជ្ជសាស្ត្រដ៏ធំរបស់ឆែក ពិនិត្យលទ្ធភាពបណ្ដាក់ទុនវិនិយោគនៅកម្ពុជា

លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យក្រុមហ៊ុនវេជ្ជសាស្ត្រដ៏ធំរបស់សាធារណរដ្ឋឆែក ឱ្យមកពិនិត្យលទ្ធភាពជ្រើសរើសការបណ្ដាក់ទុនវិនយោគនៅកម្ពុជា នាពេលខាងមុខ។ ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ស្នើដូច្នេះ នៅក្នុងឱកាសដឹកនាំប្រតិភូកម្ពុជា ដោយមានការចូលរួមពីក្រសួងស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន ទស្សនកិច្ចទៅកាន់ក្រុមហ៊ុន BTL Medical Technologies ដែលជាក្រុមហ៊ុនឈានមុខគេរបស់ឆែកមានប្រតិបត្តិការលើផលិតផលឧបករណ៍បច្ចេកវិទ្យាវេជ្ជសាស្ត្រ នៅទីក្រុងប្រាក សាធារណរដ្ឋឆែក កាលពីព្រឹកថ្ងៃសុក្រ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤។ តាមរយៈដំណើរទស្សនកិច្ចនាឱកាសនេះ ក្រុមហ៊ុន BTL…

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរៀបចំបើកសិក្ខាសាលាស្ដីពី បច្ចុប្បន្នភាពទីតាំងដីរដ្ឋ ការរៀបចំវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងការចុះបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ

ភ្នំពេញ៖ នៅថ្ងៃទី១១ ខែវិច្ឆិកាឆ្នាំ២០២៤នេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំបើកសិក្ខាសាលា ស្ដីពី បច្ចុប្បន្នភាពទីតាំងដីរដ្ឋ ការរៀបចំវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងការចុះបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ដើម្បីប្រមូលធាតុចូលពីក្រសួងស្ថាប័នជំនាញពាក់ព័ន្ធ ដើម្បីដាក់ចេញជាវិធានការដោះស្រាយ និងរៀបចំជាផែនការសកម្មភាព សម្រាប់អនុវត្តជាក់ស្ដែងក្នុងឆ្នាំ២០២៥ លើការងារគ្រប់គ្រងដីរដ្ឋ។ សិក្ខាសាលានេះ រៀបចំឡើងក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ឈន សុភាព រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាសហប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីពិនិត្យ និងធ្វើបច្ចុប្បន្នភាពទីតាំងដីរដ្ឋ ដែលបានចុះក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋរបស់ក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីរៀបចំធ្វើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ តំណាងរបស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន…

ក្រុមហ៊ុន Guangdong Shaoneng Group Co.,Ltd បានបង្ហាញពីឆន្ទ:ក្នុងការទៅបង្កេីតរោងចក្រអគ្គិសនី Biomass នៅកម្ពុជា

នាថ្ងៃអាទិត្យ ទី១០ ខែវិច្ឆិកា ឆ្នាំ ២០២៤ នៅទីក្រុងសាវក្វាន ខេត្តក្វាងទុង នៃសារណរដ្ឋប្រជាមានិតចិន តាមការអញ្ជេីញរបស់ក្រុមហ៊ុន Guangdong Shaoneng Group Co.,Ltd លោក ឡៅ ងួន អេង អនុព័ន្ធពាណិជ្ជកម្មអមស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងក្វាងចូវ នៃខេត្តក្វាងទុង សាធារណរដ្ឋប្រជាមានិតចិន បានចុះជួបពិភាក្សាការងារ និងធ្វើទស្សនកិច្ចរោងផលិតអគ្គិសនី Shaoneng នៅទីក្រុងសាវក្វាន នៃខេត្តក្វាងទុង សាធារណរដ្ឋប្រជាមានិតចិន ដែលមានរោងចក្រផលិតថាមពលអគ្គិសនីដ៏ធំមួយរបស់រដ្ឋ សម្រាប់ផ្គត់ផ្គង់ជូនរោងចក្រ សហគ្រាស និងផលិតកម្មនានានៅក្នុងខេត្តក្វាងទុង។…

សេដ្ឋកិច្ច៖​ កំណើននៃបរិមាណនាំចេញផលិតផលកាត់ដេររបស់កម្ពុជា

យោងតាមក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានអោយដឹងថាការនាំចេញផលិតផលកាត់ដេររបស់កម្ពុជាចាប់ពីឆ្នាំ ២០១៧មក មានបរិមាណ ៩,១ភាគរយហើយនៅឆ្នាំ ២០១៨បរិមាណនេះបានកើនឡើងដល់ ១៥ ភាគរយ។ ប៉ុន្តែនៅឆ្នាំ ២០១៩បានធ្លាក់ចុះបន្តិចមកនៅត្រឹម ១៣ភាគរយ ដោយជំងឺកូវីដ១៩ បានចាប់ផ្តើមរាតត្បាត។ ហើយនៅឆ្នាំ២០២០វិស័យកាត់ដេរនៅកម្ពុជាបានទទួលការរងគ្រោះយ៉ាងខ្លាំង។ យ៉ាងណាក៏ដោយ នៅឆ្នាំ២០២១ បរិមាណនៃការនាំចេញបានស្ទុះងើបឡើងវិញក្នុងទំហំ១៤,៦ភាគរយ។ ហើយនៅឆ្នាំ២០២២ បរិមាណនៃការនាំចេញបានរក្សារអោយនៅដដែរ។ ដោយឡែកនៅឆ្នាំ២០២៣ ការនាំទិញបានជួបបញ្ហាម្តងទៀតដោយសារបាត់បង់ទីផ្សារនៅអឺរ៉ុប និងអាមេរិក។ យ៉ាងណាក៏ដោយ ក្នុងរយៈពេល៩ខែដើមឆ្នាំ២០២៤នេះ បរិមាណនៃការនាំចេញបានស្ទុះងើបឡើងវិញដល់២៤ភាគរយ៕

ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា អបអរសាទ អង្ករក្រអូបកម្ពុជា ឈ្នះពានរង្វាន់អង្ករល្អប្រណីតផ្តាច់គេលើពិភពលោក បញ្ជាក់កាន់តែច្បាស់អំពីគុណភាព នៃអង្ករក្រអូបរបស់កម្ពុជា

ភ្នំពេញ ៖ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា បានឱ្យដឹងថា អង្ករក្រអូបកម្ពុជា ឈ្នះពានរង្វាន់អង្ករល្អប្រណីតផ្តាច់គេលើពិភពលោក (World Best Rice) បានបញ្ជាក់កាន់តែច្បាស់ជាថ្មីម្ដងទៀត អំពីគុណភាព នៃអង្ករក្រអូបរបស់កម្ពុជា។ តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកអគ្គរដ្ឋទូតចិន បានគូសបញ្ជាក់ថា « អង្ករក្រអូបកម្ពុជា ឈ្នះពានរង្វាន់អង្ករល្អប្រណីតផ្តាច់គេលើពិភពលោក(World Best Rice)ជាលើ កទីប្រាំមួយនៅក្នុង កម្មវិធី សន្និសីទស្រូវអង្ករពិភពលោក…

ព័ត៌មានថ្មីៗ