Category: សេដ្ឋកិច្ចជាតិ

កិច្ចសន្ទនាថ្នាក់ជាតិបានផ្តោតសំខាន់ប្រព័ន្ធគាំពារសង្គមសម្រាប់កម្មករ និងកសិករក្នុងខ្សែច្រវាក់ចេក និងកៅស៊ូ

ភ្នំពេញ÷ អង្គការអុកស្វាម និងអង្គការដៃគូរអនុវត្តគម្រោង សមភាពសម្រាប់ទាំងអស់គ្នា បានរួមគ្នារៀបចំកិច្ចសន្ទនាថ្នាក់ជាតិក្រោមប្រធានបទ “ប្រព័ន្ធគាំពារសង្គមដែលល្អប្រសើរសម្រាប់កម្មករ និងកសិករក្នុងខ្សែច្រវាក់ចេក និងកៅស៊ូ” ដែលបានរៀបចំឡើងនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២៤។ កិច្ចសន្ទនាថ្នាក់ជាតិនេះត្រូវបានធ្វើឡើងនៅក្នុងគោលបំណងចែករំលែកការអនុវត្តល្អៗរបស់អ្នកពាក់ព័ន្ធសំខាន់ៗពីស្ថាប័នរាជរដ្ឋាភិបាល និងវិស័យឯកជន ក្នុងការផ្តល់ការគាំពារដល់កសិករ និងកម្មករ និងពិភាក្សារកដំណោះស្រាយរួមគ្នាលើបញ្ហាប្រឈមមួយចំនួនដែលនៅសេសសល់ ប្រកបដោយប្រសិទ្ធភាព។ លោកស្រី ភាណ សោភ័ណ នាយិកានៃអង្គការអង្គការអុកស្វាមមានប្រសាសន៍ថា កម្មករនៅក្នុងវិស័យកសិ-ឧស្សាហកម្ម ដំណាំចេក និងកៅស៊ូ ជួបការលំបាកជាច្រើនទាំងការស្នាក់នៅ និងការបំពេញការងារដោយសារចម្ការភាគច្រើនស្ថិតនៅតំបន់ដាច់ស្រយ៉ាលពេលខ្លះមិនមានសេវាទូរស័ព្ទទៅដល់ ផ្លូវធ្វើដំណើរឆ្ងាយ និងលំបាក។…

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)  បានអនុម័តប្រាក់កម្ចីចំនួន ៨០លានដុល្លារ ដើម្បីពង្រឹងការអប់រំកម្រិតមធ្យមសិក្សានៅកម្ពុជា ដោយផ្តោតលើជំនាញ «សតវត្សទី ២១»

នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤នេះ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចីចំនួន ៨០លានដុល្លារ ដើម្បីពង្រឹងការអប់រំកម្រិតមធ្យមសិក្សានៅកម្ពុជា ដោយផ្តោតលើជំនាញ «សតវត្សទី ២១» ដូចជាការគិតស៊ីជម្រៅ និងដោយភាពច្នៃប្រឌិត ការបង្រៀនដោយបរិយាបន្នសម្រាប់ទាំងសិស្សប្រុស និងសិស្សស្រី និងការត្រួសត្រាយផ្លូវ សម្រាប់ការអប់រំក្រោយមធ្យមសិក្សា។ គម្រោងអប់រំថ្នាក់មធ្យមសិក្សា ដើម្បីពង្រឹងសមត្ថភាពប្រកួតប្រជែងផ្នែកមូលធនមនុស្សនេះ នឹងបង្កើនចំនួនអគារសិក្សា ដែលធន់នឹងអាកាសធាតុប្រកបដោយបរិយាបន្ន (រួមទាំងថ្នាក់រៀនបន្ថែម ចំនួន៤០០) ដើម្បីដោះស្រាយស្ថានភាពចង្អៀតក្នុងថ្នាក់រៀន និង ពង្រីកលទ្ធភាពទទួលបានការអប់រំមធ្យមសិក្សាទុតិយភូមិប្រកបដោយគុណភាព។ លោកស្រី Jyotsana Varma នាយិកា…

លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំប្រចាំខែតុលា ឆ្នាំ២០២៤ របស់ក្រសួងពាណិជ្ជកម្ម

(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំប្រចាំខែតុលា ឆ្នាំ២០២៤ របស់ក្រសួងពាណិជ្ជកម្ម ដែលមានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក លោកជំទាវអគ្គាធិការ លោក-លោកស្រីអគ្គនាយករង អគ្គាធិការរង ប្រធាននាយកដ្ឋាន-វិទ្យាស្ថាន អនុប្រធាននាយកដ្ឋាន-វិទ្យាស្ថាន ប្រធាន និងអនុប្រធានមន្ទីរ ព្រមទាំងសាខា ក.ប.ប. រាជធានី-ខេត្តទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្ម តំណាងពាណិជ្ជកម្មប្រចាំតំបន់រដ្ឋបាលសេដ្ឋកិច្ចពិសេស…

អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជានិងសភាពាណិជ្ជកម្មហុងកុងបន្តពង្រឹងកិច្ចសហការវិនិយោគរវាងប្រទេសទាំងពីរ

ភ្នំពេញ ៖ នៅក្នុងកិច្ចពិភាក្សារវាងអគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជាជាមួយនឹងសភាពាណិជ្ជកម្មហុងកុង គឺបានធ្វើឡើងដោយផ្តោតសំខាន់លើការបន្តកិច្ចសហប្រតិបត្តិការនិងពង្រឹងលើវិស័យវិនិយោគនៅប្រទេសកម្ពុជា។ បើតាម ឯកឧត្ដម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំសហការីទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មហុងកុងតំណាងដោយ លោក Dewan Saiful Alam ប្រធានគណៈកម្មការទទួលបន្ទុកកិច្ចការអាស៊ី, អាហ្វ្រិក និងមជ្ឈិមបូព៌ា ដែលមានបំណងឈ្វេងយល់អំពីបរិយាកាស, សក្តានុពល និងកាលានុវត្តភាពវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ ។ ឯកឧត្តមអគ្គលេខាធិការរងបានធ្វើការពិពណ៌នាជូនសមភាគីអំពីវឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ចជាតិ ដែលបាននិងកំពុងរីកលូតលាស់ប្រកបដោយភាពធន់ តាមរយៈកំណើនសេដ្ឋកិច្ចជាលំដាប់, អត្រាអតិផរណាដែលអាចគ្រប់គ្រងបាន,កំណើននៃរំហូរវិនិយោគ, អត្រាប្តូរប្រាក់ដែលមានស្ថិរភាព, និងការប្តេជ្ញាចិត្តខ្ពស់ពីគ្រប់តួអង្គពាក់ព័ន្ធក្នុងការចូលរួមធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ច។…

គណៈប្រតិភូធុរកិច្ចមកពីមជ្ឈមណ្ឌលនវានុវត្តន៍ នៃសាធារណៈរដ្ឋកូរ៉េ បង្ហាញបំណងសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍសួនបច្ចេកវិទ្យា

ភ្នំពេញ៖ ក្នុងជំនួបជាមួយឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ គណៈប្រតិភូធុរកិច្ចមកពីមជ្ឈមណ្ឌលនវានុវត្តន៍ Gyeongbuk Technopark នៃសាធារណៈរដ្ឋកូរ៉េ បានបង្ហាញបំណងសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍសួនបច្ចេកវិទ្យានៅកម្ពុជា។ លោក Minjae Joung ប្រធានមជ្ឈមណ្ឌល Gyeongbuk Technopark បានលើកឡើងថា មជ្ឈមណ្ឌលរបស់លោកមានជំនាញលើការស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យា ហើយដំណើរទស្សនកិច្ចមកកម្ពុជានាពេលនេះ គឺដើម្បីស្វែងយល់អំពីវិស័យអាទិភាពរបស់កម្ពុជាសម្រាប់ការវិនិយោគពីសាធារណៈរដ្ឋកូរ៉េ។ ជាមួយគ្នានេះ ឯកឧត្តម…

មន្ត្រីជំនាញនៃ អាជ្ញាធរជាតិអប្សរា រកឃើញចម្លាក់បដិមាទ្វារបាល នៅខ្លោងទ្វារខាងជើងព្រះបរមរាជវាំង នៃក្រុងអង្គរធំ

ខេត្តសៀមរាប៖ អាជ្ញាធរជាតិអប្សរាបានឱ្យដឹងថាចម្លាក់បដិមាទ្វារបាលចំនួន១២ ដែលមួយចំនួនធ្លាក់នៅរាយប៉ាយលើដីក្បែរខ្លោងទ្វារ គឺមានទំហំ និងទម្រង់ខុសៗគ្នាទៅតាមជាន់នីមួយៗត្រូវបានគេរកឃើញ នៅខ្លោងទ្វារខាងជើងព្រះបរមរាជវាំង នៃក្រុងអង្គរធំ។ ចំពោះការរកឃើញនេះដែររ លោក ចាន់ថន បញ្ជាក់ថា ចម្លាក់ទ្វារបាលនៅជាន់ទី១ មានកម្ពស់១១០សង់ទីម៉ែត្រ និងជាន់ទី២ មានកម្ពស់១០០សង់ទីម៉ែត្រ មួយចំនួននៅមានរូបរាងនៅល្អពេញលេញ ខ្លះទៀត ខូចខាតដោយអន្លើ ដោយសារធ្លាក់ពីកម្ពស់ខ្ពស់។ ចំណែក រូបចម្លាក់ទ្វារបាលនីមួយៗមានលម្អគ្រឿងអលង្ការ សក់ ផ្ទៃមុខខុសៗគ្នា។ ក្រោយពីបានរកឃើញចម្លាក់ទ្វារបាលទាំងអស់នេះដែរ ក្រុមអ្នកជំនាញបានកំណត់ទីតាំងដើម ចុះបញ្ជី ថតរូប រៀបចំឯកសារ មុនឈានដល់ការលើកមកសម្អាត និងជួសជុល…

ភ្ញៀវទេសចរណ៍បរទេសចម្រុះជាតិសាសន៍ជាង២០០នាក់ ចូលមកលេងកម្សាន្តនៅខេត្តព្រះសីហនុ

ភ្នំពេញ៖ភ្ញៀវទេសចរណ៍បរទេសចម្រុះជាតិសាសន៍ចំនួន២២៨នាក់ ដែលបានហោះហើរត្រង់មកពីប្រទេសរុស្ស៊ី និងប្រទេសកាហ្សាក់ស្ថាន បានចូលមកដល់ទឹកដីខេត្តព្រះសីហនុនៃប្រទេសកម្ពុជា នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤នេះ។ បើតាមលោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុបានឱ្យដឹងថា នេះភ្ញៀវទេសចរចម្រុះជាតិសាសន៍ ចំនួន២២៨នាក់ បានមកកាន់អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ នៃព្រះរាជាណាចក្រកម្ពុជា ជាលើកដំបូងបន្ទាប់ពីជំងឺកូវីដ-១៩ បានស្ងប់ស្ងាត់ទៅវិញ។ លោកឡុង ឌីម៉ង់ បានបន្តថា រដ្ឋបាលខេត្តព្រះសីហនុពិតជាមោទនភាព ក្នុងការទទួលភ្ញៀវទេសចរប៉ែកអឺរ៉ុបមកជាលើកដំបូង មកទស្សនាខេត្តព្រះសីហនុ ដែលជាខេត្តមានសក្តានុពលជាច្រើន ទាំងតំបន់ឆ្នេរ និងប្រជុំដោយតំបន់យ៉ាងស្រស់ស្អាត ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ ទាំងអន្តរជាតិមកលំហែរកម្សាន្ត ។ លោកបន្ថែមថា…

ក្រសួងពាណិជ្ជកម្មផ្សព្វផ្សាយវេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជាលើកទី១ និងពិព័រណ៌តាមអនឡាញ

ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្មធ្វើការផ្សព្វផ្សាយវេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជាលើកទី១ និងពិព័រណ៍អនឡាញ (1st Cambodia Digital Trade Forum & Online Expo ) ដល់ម្ចាស់សហគ្រាសធុនតូចនិងមធ្យម ដើម្បីលើកកម្ពស់សកម្មភាពពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា។ នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយអត្ថប្រយោជន៍ក្នុងការចូលរួម វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជាលើកទី១ និងពិព័រណ៍អនឡាញ ( 1st Cambodia Digital Trade Forum & Online Expo ) នៅរសៀលថ្ងៃទី២៥…

ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៤ បានបញ្ចប់ទៅដោយលទ្ធផលផ្លែផ្កាដូចការំពឹងទុក បន្ទាប់ពីមានអ្នកចូលរួមផ្ទាល់ និងតាមអនឡាញ ជាង១០មុឺននាក់

ភ្នំពេញ៖ ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៤ ដែលមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់២៧ ខែតុលា បានប្រព្រឹត្តទៅប្រកបដោយលទ្ធផលផ្លែផ្កា ក្រោយមានអ្នកចូលរួមទស្សនាយ៉ាងច្រើនកុះករ ពីសំណាក់ យុវជន សិស្សនិស្សិត សាធារណជនទូទៅសរុបប្រមាណជាង១០ម៉ឺននាក់ ក្នុងនោះ អ្នកទស្សនាផ្ទាល់មានចំនួនជាង ៤១,០០០ នាក់ និងអ្នកទស្សនាតាមអនឡាញមានចំនួនជាង ៦៣,០០០នាក់។ ឯកឧត្តមរដ្ឋលេខាធិការ…

ព័ត៌មានថ្មីៗ