Category: ព័ត៌មានទូទៅ

អភិបាលខេត្តកណ្ដាល ផ្ដាំផ្ញើដល់យោធិន នៃកងរាជអាវុធហត្ថ ទើបជ្រើសរើសថ្មី ត្រូវពង្រឹងសមត្ថភាពរបស់ខ្លួន ឱ្យបានកាន់តែល្អប្រសើរ

កណ្ដាល ៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានផ្ដាំផ្ញើដល់យោធិន នៃកងរាជអាវុធហត្ថ ទើបជ្រើសរើសថ្មី (ជាប់ជាស្ថាពរ) ត្រូវយកចិត្តទុកដាក់ខិតខំរៀនសូត្រ គោរពវិន័យ បទបញ្ជា និងត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនឱ្យបានកាន់តែល្អប្រសើរ ដើម្បីមកបម្រើប្រទេសជាតិ មាតុភូមិ និងបន្តថែរក្សានូវសុខសន្តិភាពឱ្យបានគង់វង្សយូរអង្វែងរហូតទៅ។ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានធ្វើការផ្ដាំផ្ញើបែបនេះ ក្នុងឱកាសដែលឯកឧត្តមអញ្ជើញសំណេះសំណាល និងជូនដំណើរ យោធិន នៃកងរាជអាវុធហត្ថ ទើបជ្រើសរើសថ្មី(ជាប់ជាស្ថាពរ) ចូលហ្វឹកហ្វឺន…

ពិធីសំណេះសំណាល និងអបអរសាទរសិស្សានុសិស្សជ័យលាភី ប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅស្រុកបារាយណ៍ នាសម័យប្រឡងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់

នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបារាយណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងអបអរសាទរសិស្សានុសិស្សជ័យលាភី ប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ នាសម័យប្រឡងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤។ ក្នុងពិធីសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពីលោកប្រធានក្រុមប្រឹក្សាស្រុកបារាយណ៍ លោកអភិបាលនៃគណៈអភិបាលស្រុកបារាយណ៍ ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកគ្រូ អ្នកគ្រូសរុបចំនួន ៥៦នាក់ នៅសាលាស្រុកបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ឯកឧត្តមរដ្ឋមន្ត្រី…

អបអរសាទរខួប៨ ឆ្នាំ នៃការដាក់បញ្ចូលចាប៉ីដងវែង ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ ៣០ វិច្ឆិកា ២០១៦ – ៣០ វិច្ឆិកា ២០២៤

អបអរសាទរខួប៨ ឆ្នាំ នៃការដាក់បញ្ចូលចាប៉ីដងវែង ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ ៣០ វិច្ឆិកា ២០១៦ – ៣០ វិច្ឆិកា ២០២៤ កិច្ចការពារបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប

ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញចូលរួមជាអធិបតី និងថ្លែងសុន្ទរកថា ក្នុងកម្មវិធី «សន្និសីទផ្សព្វផ្សាយទេសចរណ៍ និងវប្បធម៌តំបន់ស្វយ័តក្វាងស៊ី»

ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងកម្មវិធី «សន្និសីទផ្សព្វផ្សាយទេសចរណ៍ និងវប្បធម៌តំបន់ស្វយ័តក្វាងស៊ី» ដោយមានការអញ្ជើញចូលរួម ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា លោកកជំទាវ Chen Yijun សមាជិកគណៈកម្មាធិការអចិន្រៃ្តយ៍ នៃគណៈកម្មាធិការបក្ស និងជាប្រធានមន្ទីរឃោសនាការនៃតំបន់ស្វយ័តក្វាងស៊ី និងភាគីពាក់ព័ន្ធប្រមាណ១៥០នាក់។ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ថាការរៀបចំសន្និសីទផ្សព្វផ្សាយនេះ មិនត្រឹមតែចូលរួមដល់ការពង្រឹងចំណងមិត្តភាព ការបង្កើនទំនាក់ទំនាក់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងការផ្លាស់ប្តូរវប្បធម៌គ្នាទៅវិញទៅមករវាងកម្ពុជា-ចិនប៉ុណ្ណោះទេ ប៉ុន្តែនឹងជួយជំរុញក្នុងការផ្សារភ្ជាប់ និងបង្កើតទំនាក់ទំនងកាន់តែច្រើនថែមទៀតរវាង កម្ពុជា-ចិន…

ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ អនុញ្ញាតជូន លោកជំទាវ Chen Yijun សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្ស និងជាប្រធានឃោសនាការនៃតំបន់ស្វយ័តក្វាងស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

នាល្ងាចថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន លោកជំទាវ Chen Yijun សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្ស និងជាប្រធានឃោសនាការនៃតំបន់ស្វយ័តក្វាងស៊ី និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីផ្តល់កិច្ចសហប្រតិបត្តិការជាដៃគូរវាងក្រសួងទេសចរណ៍ និងតំបន់ស្វយ័តក្វាងស៊ី ស្របតាមស្មារតី មិត្តដែកថែប និងសហគមន៍វាសនារួមកម្ពុជា-ចិន ប្រកបដោយភាពស៊ីជម្រៅ និងភាពជាក់ស្ដែង និងជំរុញទេសចរណ៍បន្ថែមទៀតពីក្វាងស៊ីមកកាន់កម្ពុជា ព្រមទាំងជំរុញការផ្សព្វផ្សាយទេសចរណ៍របស់កម្ពុជាឱ្យបានទូលំទូលាយនៅតំបន់ស្វយ័តក្វាងស៊ី ក្នុងគោលដៅកៀរគរទេសចរចិនអញ្ជើញមកទស្សនាកម្ពុជាឱ្យបានកើនជាលំដាប់។

សភាពាណិជ្ជកម្មកម្ពុជាអញ្ជើញម្ចាស់អាជីវកម្ម SME ស្វែងយល់ជំនាញប្រើប្រាស់ AI និងបច្ចេកទេសរៀបចំហាងលក់ទំនិញអនឡាញ

ភ្នំពេញ៖ សភាពាណិជ្ជកម្មកម្ពុជាសហការជាមួយក្រុមហ៊ុនឯកជនមួយ បានរៀបចំវគ្គបណ្តុះបណ្តាល ជំនាញក្នុងការប្រើប្រាស់ AI និងរៀបចំហាងលក់ទំនិញអនឡាញ (E-commerce)”ជូនដល់ពាណិជ្ជករ អាជីវករនិងសមាជិកទាំងអស់ ដែលជាម្ចាស់សហគ្រាសធុនតូច និងមធ្យមសរុបប្រមាណ ៧០នាក់។ វគ្គបណ្តុះបណ្តាលនេះមានរយៈពេល ពីរថ្ងៃផ្តើមពីថ្ងៃទី២៦ដល់២៧ ខែវិច្ឆិកា ឆ្នាំ២០២៤។ ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកនៃសភាពាណិជ្ជកម្មកម្ពុជា បានថ្លែងនៅក្នុងពិធីបើកវគ្គថា៖សភាពាណិជ្ជកម្មកម្ពុជាបានរៀបចំវគ្គបណ្ដុះបណ្ដាល នេះក្នុងគោលបំណងសំខាន់ផ្តល់នូវចំណេះដឹងផ្នែកបច្ចេកវិទ្យាឌីជីថល ដល់ម្ចាស់អាជីវកម្មទាំងអស់ ដែលជាសមាជិក ក៏ដូចជាសភាពាណិជ្ជកម្មតាមបណ្ដាខេត្តនានា ដើម្បីទទួលបានជោគជ័យក្នុងទីផ្សារអាជីវកម្មអេឡិចត្រូនិក (E-Commerce) តាមរយៈការបណ្តុះបណ្តាលពីអ្នកជំនាញ ក្នុងការធ្វើបទបង្ហាញជាមួយមេរៀនសំខាន់ៗ ដែលផ្តោតលើការប្រើប្រាស់ប្រព័ន្ធជំនួយ AI…

រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលស្តីពី ការងាររបៀប និងការគ្រប់គ្រងឯកសារ

ភ្នំពេញ ៖ ការសិក្សារៀនសូត្រឱ្យបានចេះដឹងលើការងាររបៀប និងការគ្រប់គ្រងឯកសារ មានសារៈសំខាន់ណាស់សម្រាប់មន្ត្រីរាជការ បុគ្គលិករដ្ឋបាល នៃរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ និងរដ្ឋបាលសង្កាត់ ដើម្បីយកចំណេះទាំងនេះ ទៅអនុវត្តក្នុងការងារប្រចាំថ្ងៃ នៅតាមអង្គភាពរៀងៗខ្លួន ឱ្យបានត្រឹមត្រូវ ស្របតាមសៀវភៅណែនាំស្តីពីកិច្ចការរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ របស់ក្រសួងមហាផ្ទៃ។ នេះជាការលើកឡើងរបស់ ឯកឧត្ដម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ខណៈ ឯកឧត្តម អញ្ជើញជាតំណាង ឯកឧត្ដម ឃួង ស្រេង…

ក្រសួងសាធារណការនិងដឹកជញ្ជូន ៖ផ្លូវជាតិលេខ៣១ ត្រង់ចំណុច បែកគូស ខេត្តតាកែវ-កំពង់ត្រាច ខេត្តកំពត បានសម្រេចការសាងសង់១០០%ហើយ

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន បានឱ្យដឹងថា ផ្លូវជាតិលេខ៣១(បែកគូស ខេត្តតាកែវ-កំពង់ត្រាច ខេត្តកំពត) ប្រវែងជាង៥៣គីឡូម៉ែត្រ បានសម្រេចការសាងសង់១០០%ហើយ។ ក្រុមការងារបានចុះពិនិត្យបច្ចេកទេសសម្អិត វាយតម្លៃយល់ព្រមទទួលយក និងដាក់ឲ្យប្រើប្រាស់បណ្តោះអសន្នក្នុងរយៈពេល១ឆ្នាំ ដើម្បីបន្តពិនិត្យគុណភាព មុននឹងទទួលយកជាស្ថាពរ។ការចុះពិនិត្យសម្អិតនេះ ក្នុងគោលបំណងធានាការអនុវត្តគម្រោងទៅតាមលក្ខណៈបទដ្ឋានត្រឹមត្រូវ ប្រកបដោយគុណភាព និងអាចប្រើប្រាស់បានយូរអង្វែង។ យោងតាមរបាយការណ៍វឌ្ឍនភាពបានឱ្យដឹងថា ការងារអ៊ុតកៅស៊ូ ACទាំង២ស្រទាប់ បានបញ្ចប់១០០ភាគរយ។ ចំពោះការងារបំពាក់សម្ភារសុវត្តិភាពចរាចរណ៍(គំនូសចរាចរណ៍ ផ្លាកសញ្ញា ផ្លាកបង្ហាញទិសផ្លូវ របារ-Guardrail និងការងារចាំបាច់ផ្សេងៗក៏បានបញ្ចប់ស្ទើររួចរាល់ហើយដែរ ដោយក្នុងនោះឯកឧត្តមរដ្ឋលេខាធិការ តែងបានចុះជាប់ផ្ទាល់ប្រចាំ ដើម្បីដានការងារបច្ចេកទេសសាងសង់របស់ក្រុមហ៊ុន សំដៅឱ្យការសាងសង់ប្រព្រឹត្តទៅស្របតាមបទដ្ឋានបច្ចេកទេស និងកិច្ចសន្យាសាងសង់…

សម្ដេចធិបតី ហ៊ុន ម៉ាណែត សម្រេចសាងសង់ហេដ្ឋារចនាសម្ព័ន្ធ នៅផ្សារបឹងឈូក ក្នុងខេត្តបាត់ដំបង និងផ្ដល់សិទ្ធិអាស្រ័យផល ដល់អាជីវករអស់មួយជីវិត

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា សម្រេចសាងសង់ហេដ្ឋារចនាសម្ព័ន្ធក្នុងផ្សារបឹងឈូក ក្នុងខេត្តបាត់ដំបង ដែលត្រូវបានអគ្គិភ័យលេបត្របាក់កាលពីដើមខែវិច្ឆិកា ឡើងវិញ និងបានសម្រេចផ្ដល់សិទ្ធិអាស្រ័យផលអស់មួយជីវិតដល់អាជីវករដែលជួលតូបហើយត្រូវអគ្គិភ័យបំផ្លាញទាំងឥវ៉ាន់លក់ដូរ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត សម្រេចផ្ដល់ដូច្នេះ ឆ្លើយតបទៅនឹងការស្នើសុំរបស់អាជីវករដែលបាត់បង់តូប និងឥវ៉ាន់លក់ដូរ នៅក្នុងជាន់ទីពីរនៃផ្សារបឹងឈូក។ គួរឱ្យដឹងថា ផ្សារបឹងឈូក មានទីតាំងក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង សាងសង់ឡើងអំពីថ្មកម្ពស់២ជាន់ ជាផ្សារដែលវិនិយោគឡើងដោយក្រុមហ៊ុនឯកជន។ នៅវេលាម៉ោងជាង១០ យប់ថ្ងៃទី០៣ ខែវិច្ឆិកា អគ្គិភ័យបានចាប់ផ្ដើមឆាបឆេះជាន់ទីពីរនៃផ្សារ…

ជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាង ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ជាមួយ ឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំងប្រចាំកម្ពុជា និងនាយិកាទីភ្នាក់ងារបារាំងសំរាប់អភិវឌ្ឍន៍ (AFD)

នាល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុញ្ញាតជូន ឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំងប្រចាំកម្ពុជា និងនាយិកាទីភ្នាក់ងារបារាំងសំរាប់អភិវឌ្ឍន៍ (AFD) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងគោលបំណងស្នើសុំអនុសាសន៍ឯកឧត្តមរដ្ឋមន្ត្រីក្នុងការពិគ្រោះយោបល់ជាមួយប្រតិបត្តិករបារាំងក្នុងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ចនៅដើមឆ្នាំ២០២៥ សម្រាប់បង្កើតដៃគូសហការជាមួយសាលា និងកិច្ចសហប្រតិបត្តិការទេសចរណ៍ផ្សេងៗទៀតជាមួយប្រទេសបារាំង ជាពិសេសការសហការជាមួយសាកលវិទ្យាល័យ Toulouse និងអង្គការ Acting For Life នៃទីក្រុង Toulouse ប្រទេសបារាំង…

ព័ត៌មានថ្មីៗ