Category: សេដ្ឋកិច្ចជាតិ

កម្ពុជា​-​ឥណ្ឌូណេស៊ី​ ប្តេជ្ញាបន្តធ្វើការជាមួយគ្នា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការថែមទៀត

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក Muhaimin Iskandar អនុប្រធានអង្គការ IDC-CDI, និងជារដ្ឋមន្ត្រីសម្របសម្រួលនៃការពង្រឹងសហគមន៍នៃប្រទេសឥណ្ឌូណេស៊ី បានប្តេជ្ញាបន្តធ្វើការជាមួយគ្នា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការថែមទៀត ព្រោះកម្ពុជា​-​ឥណ្ឌូណេស៊ី​ មានសក្ដានុពលជាច្រើន​ដែលអាចបំពេញឱ្យគ្នាទៅវិញទៅមក។ ការប្តេជ្ញានេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារ ក្នុងឱកាសចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអន្តរជាតិ(IDC-CDI Executive Committee) នៅខេត្តសៀមរាប នារសៀល ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤។ នាឱកាសនោះ លោក Muhaimin Iskandar បានលើកឡើងថា​…

ឯកអគ្គរាជទូត ស្នើឱ្យCDC ពិនិត្យលទ្ធភាពសម្របសម្រួលរៀបចំវេទិការធុរកិច្ចអេស្ប៉ាញនៅកម្ពុជា

លោក Felipe De La Morena Casado ឯកអគ្គរាជទូត​នៃ​ព្រះរាជាណាចក្រ​អេ​ស្ប៉ា​ញប្រចាំកម្ពុជា បានស្នើទៅកាន់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា( CDC) ពិនិត្យលទ្ធភាពសម្របសម្រួលរៀបចំវេទិការធុរកិច្ចអេស្ប៉ាញនៅកម្ពុជា ដើម្បីបញ្ជ្រាបព័ត៌មានដល់អ្នកវិនិយោគអេស្ប៉ាញ។ ការស្នើនេះ បានធ្វើឡើងក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤។ ក្នុងជំនួបនាឱកាសនេះ លោកឯកអគ្គរាជទូត​​អេ​ស្ប៉ា​ញប្រចាំកម្ពុជា បានបញ្ជាក់អំពីការតាំងចិត្តក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគី រួមទាំងកិច្ចការងារវិនិយោគរវាងកម្ពុជា និង​អេ​ស្ប៉ា​ញផងដែរ។ បន្ថែមពីនេះ លោក ក៏បានលើកឡើងអំពីកង្វល់មួយចំនួនក្នុងកិច្ចការងារទាក់ទាញ…

ប្រទេសជប៉ុនឈរនៅលំដាប់ទី៧ ដែលមានទុនវិនិយោគសរុបប្រមាណ៤០លានដុល្លារ នៅកម្ពុជា

លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា ប្រទេសជប៉ុនឈរនៅលំដាប់ទី៧ ដែលមានទុនវិនិយោគសរុបប្រមាណ ៤០លានដុល្លារអាម៉េរិក នៃរំហូរទុនវិនិយោគសរុបនៅកម្ពុជា។ លោកបានឱ្យដឹងបែបនេះនៅក្នុងពិធីបើក «​​ជំនួបផ្គូផ្គងធុរកិច្ចរវាងសមាគមឧកញ៉ាកម្ពុជា និងសមាគមជប៉ុន-កម្ពុជា ២០២៤» កាលពីថ្ងៃទី១៩ ខែវិច្ឆិកា​ ឆ្នាំ២០២៤។ លោក ស៊ុន ចាន់ថុល បានលើកឡើងថា ស្ថានភាពវិនិយោគនៅកម្ពុជា ក្នុងរយៈពេល ១០ខែ ដើមឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តាមរយៈគណៈកម្មាធិការវិនិយោគកម្ពុជា បានអនុម័តគម្រោងវិនិយោគ សរុបចំនួន…

បណ្តាក្រុមហ៊ុនវិនិយោគជប៉ុន បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យកសិកម្ម ការកែច្នៃម្ហូបអាហារ និងវិស័យវារីវប្បកម្ម នៅកម្ពុជា

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (TAKAHASHI Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤។ ក្នុងឱកាសនៃជំនួប ឯកឧត្តមប្រធានសមាគមជប៉ុន-កម្ពុជា បានគោរពរាយការណ៍ជូន សម្ដេចបវរធិបតី អំពីវឌ្ឍនភាពនៃការងាររបស់សមាគមក្នុងរយៈពេលកន្លងមក ដែលបានចូលរួមចំណែកក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងជប៉ុន និង កម្ពុជា។ ឯកឧត្តម…

រដ្ឋមន្ត្រីក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាសេចក្តីព្រាង “ពិធីសាររវាងអគ្គរដ្ឋបាលគយចិន និងក្រសួងកសិកម្ម ស្តីពីលក្ខខណ្ឌតម្រូវក្នុងការអធិការកិច្ច ចត្តាឡីស័ក និងអនាម័យសម្រាប់នាំចេញសំបុកត្រចៀកកាំពីកម្ពុជាទៅចិន

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាសេចក្តីព្រាង “ពិធីសាររវាងអគ្គរដ្ឋបាលគយចិន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្តីពីលក្ខខណ្ឌតម្រូវក្នុងការអធិការកិច្ច ចត្តាឡីស័ក និងអនាម័យសម្រាប់នាំចេញសំបុកត្រចៀកកាំពីកម្ពុជាទៅចិន នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ណែនាំដល់ក្រុមការងារនៃរដ្ឋបាលព្រៃឈេី ត្រូវគ្រប់គ្រង និងចុះបញ្ជីអ្នកចិញ្ចឹមត្រចៀកកាំ ដេីម្បីឱ្យអ្នកចិញ្ចឹមបានយល់ដឹងពីច្បាប់បទដ្ឋាននានា កិច្ចសន្យានៃការចិញ្ចឹមដោយមិនរំខានដល់អ្នកដទៃ តាមដានការចិញ្ចឹមឱ្យមានភាពច្បាស់លាស់…

គម្រោងវិនិយោគសរុប ៣៤៦ គម្រោងត្រូវបានអនុម័ត ក្នុងរយៈពេល១០ខែ ឆ្នាំ២០២៤

ភ្នំពេញ ៖ ក្នុងវេទិកាសារព័ត៌មានលើកទី៥ ស្តីពី សន្តិភាពជាគ្រឹះទ្រទ្រង់ដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ នាទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានមានប្រសាសន៍ថា ក្នុងរយៈពេល១០ខែចុងក្រោយនេះ គម្រោងវិនិយោគសរុប៣៤៦​គម្រោងត្រូវបានអនុម័ និងបានបង្កើតឱកាសការងារជាច្រើនកន្លែងផងដែរ។ ជាមួយគ្នានោះ ទំហំពាណិជ្ជកម្មសរុប​របស់កម្ពុជាមានចំនួនប្រមាណ ៤៥,៥៨ប៊ីលានដុល្លារ ពោលគឺកើនឡើងជាង១៥% បើធៀបទៅនឹងរយៈពេល១០ខែដំបូងនៃឆ្នាំ២០២៣។ ឯកឧត្តម បានបន្តថា កំណើននៃទំហំពាណិជ្ជកម្មនេះបានមកជាអាទិ៍ ពីការកើនឡើងខ្លាំងនៃការនាំចេញ ពិសេសទៅកាន់ប្រទេសមួយចំនួនដូចជា ប្រទេសឥណ្ឌូណេស៊ី ឡាវនិងប្រទេសឥណ្ឌា។ ឯកឧត្តម បានបន្តទៀតថា ចំពោះការទាក់ទាញវិនិយោគបរទេសវិញ…

រដ្ឋាភិបាលកម្ពុជា គ្រោងចំណាយជាង១០ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍន៍ផ្លូវដែក៨គំរោង

ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច រាជ​រដ្ឋាភិបាល​កម្ពុជា​កំពុង​មាន​ផែនការ​អភិវឌ្ឍ ​គម្រោង​ដឹក​ជញ្ជូន​ផ្លូវដែក​ចំនួន៨ ដោយ​គ្រោង​នឹង​ចំណាយ​ថវិកា រហូតដល់​ជាង១០ពាន់​លាន​ដុល្លារ​អាមេរិក។ គិត​ត្រឹម​ខែ​មិថុនា ឆ្នាំ ២០២៤ ផ្លូវ​ដែក​នៅ​កម្ពុជា​មាន​ចំនួន២ខ្សែ ដែល​មាន​ប្រវែង​សរុប៦៥២គីឡូម៉ែត្រ ដោយ​ខ្សែទី​មួយ ស្ថិត​នៅ​ភាគ​ឧត្តរ មាន​ប្រវែង​សរុប៣៨៦គីឡូម៉ែត្រ តភ្ជាប់​រាជធានី​ភ្នំពេញ​ទៅ​កាន់​ក្រុង​ប៉ោយប៉ែត និង​ខ្សែទីពីរ ស្ថិត​នៅ​ភាគ​ទក្សិណ មាន​ប្រវែង​សរុប២៦៦គីឡូម៉ែត្រ តភ្ជាប់​រាជធានី​ភ្នំពេញ​ឆ្ពោះ​ទៅ​កាន់​ក្រុង​ព្រះសីហនុ។ បច្ចុប្បន្ន​រដ្ឋាភិបាល ​មាន​គម្រោង​អភិវឌ្ឍន៍​ផ្លូវដែក​សរុប​ចំនួន៨គម្រោង ដោយ​គ្រោង​នឹង​ចំណាយ​ថវិកា​សរុបជាង១០ពាន់លាន​ដុល្លារ​អាមេរិក ក្នុង​នោះ​មាន​គម្រោង​រយៈពេល​ខ្លី និង​មធ្យមមានចំនួន៤គម្រោង​(២០២៣-​២០២៧) ស្មើ​នឹង​ទឹក​ប្រាក់ ៣៨០០ លាន​ដុល្លារ​អាមេរិក និង​គម្រោង​រយៈពេល​វែង​ចំនួន៤ គម្រោង​(២០២៨-២០៣៣) ស្មើ​នឹង​ទឹក​ប្រាក់៦២១០លាន​ដុល្លា​រ​អាមេរិក។

 ក្នុងរយៈពេល១០ខែ ឆ្នាំ២០២៤នេះ កម្ពុជា មានកំណើនគម្រោងវិនិយោគ រហូតដល់ជាង ៥ពាន់លានដុល្លារអាម៉េរិក

អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា រយៈពេល ១០ខែ ឆ្នាំ២០២៤ កំណើនគម្រោងវិនិយោគមានសន្ទុះរហូតដល់ ៣៤៦គម្រោង និងមានទុនវិនិយោគប្រមាណជាង៥ពាន់លានដុល្លារអាម៉េរិក។ ទិន្នន័យនេះ ត្រូវបានបង្ហាញឡើងនៅក្នុងសិក្ខាសាលាស្តីពី បច្ចុប្បន្នភាពគោលនយោបាយសេដ្ឋកិច្ច សម្រាប់ថ្នាក់ដឹកនាំនៃក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងមន្រ្តីការទូតកម្ពុជាដែលកំពុងបំពេញបេសកកម្ម ការទូតទូទាំងពិភពលោក​ កាលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤។ នាឱកាសនោះ លោកបណ្ឌិត សរ សិនិរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានធ្វើបទបង្ហាញពីស្ថានភាពការចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ថាមានកំណើនការអនុម័តគម្រោងវិនិយោគ និងទុនវិនិយោគក្នុងអំឡុង១០ខែនៃឆ្នាំ២០២៣ និងឆ្នាំ២០២៤ ដែលមានការកើនឡើងគួរឱ្យកត់សម្គាល់។ ជាក់ស្តែង លោកថា…

ឯកឧត្តម វ៉ី សំណាង ទទួលជួបពិភាក្សាការងារជាមួយ វិស័យឯកជនអំពីគំរោងវិនិយោគលើវិស័យកសិកម្ម នៅខេត្តតាកែវ

នាព្រឹកថ្ងៃពុធ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយ លោក Zhao Shujie ប្រធានក្រុមហ៊ុន Danong Development Group អំពីគម្រោងវិនិយោគលើវិស័យកសិកម្ម នៅខេត្តតាកែវ ។ លោក Zhao Shujie ប្រធានក្រុមហ៊ុន Danong Development Group បានជម្រាបជូនអំពីគោលបំណង និងទិសដៅនៃគម្រោងវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា ដែលក្នុងនោះក្រុមហ៊ុនមានការចាប់អារម្មណ៍យ៉ាងខ្លាំង…

កម្ពុជា-អង់គ្លេស ពិភាក្សាផ្លាស់ប្ដូរមតិយោបល់ផ្សព្វផ្សាយអំពីបរិយាស និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា

នេះបើតាមរយៈកិច្ចប្រជុំតុមូលធុរកិច្ច កម្ពុជា-អង់គ្លេស ដឹកនាំចូលរួមដោយលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដោយមានការទទួលស្វាគមន៍ពីតំណាងរដ្ឋាភិបាលចក្រភពអង់គ្លេស លោក Simon Brown នៃការិយាល័យធុរកិច្ច និងពាណិជ្ជកម្ម ក្រោមការសហការរៀបចំពីក្រុមហ៊ុន KPMG កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤។ លោក ស៊ុន ចាន់ថុល បានឱ្យដឹងថា កម្មវិធីនេះ ត្រូវបានរៀបចំឡើងដើម្បីអនុញ្ញាតឱ្យភាគីទាំងពីរបានពិភាក្សាផ្លាស់ប្ដូរមតិយោបល់លើកិច្ចការងារវិនិយោគឯកជន ផ្សព្វផ្សាយអំពីបរិយាកាសវិនិយោគនៅកម្ពុជា និងណែនាំក្រុមហ៊ុនមួយចំនួនរបស់អង់គ្លេសដែលមានសក្ដានុពលអាចមកកម្ពុជាដើម្បីសិក្សាលទ្ធភាពបណ្ដាក់ទុនលើវិស័យដែលទទួលបានការលើកទឹកចិត្តណាមួយផងដែរ។ សូមជម្រាបជូនថា ចក្រភពអង់គ្លេសគឺជាប្រទេសចុងក្រោយក្នុងឆ្នាំ២០២៤នេះ ដែលលោកឧបនាយករដ្ឋមន្ត្រី…