រដ្ឋមន្រ្តីដឹកជញ្ជូនអាស៊ាន អនុម័តឯកសារសំខាន់ៗចំនួន៧ ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងតំបន់
រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនអាស៊ាន ក្នុងនោះមានទាំងប្រទេសកម្ពុជាផងនោះ បានសម្រេចឯកភាពគ្នា ដោយសម្រេចអនុម័តលើឯកសារសំខាន់ៗចំនួន ៧ ដើម្បីជំរុញ និងអភិវឌ្ឍន៍វិស័យដឹកជញ្ជូនអាស៊ានកាន់តែប្រសើរ សំដៅរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចនៅក្នុងតំបន់។ ការឯកភាពអនុម័តលើឯកសារសំខាន់ៗចំនួន ៧ បានធ្វើឡើងនៅតាមរយៈកិច្ចប្រជុំរដ្ឋមន្រ្តីដឹកជញ្ជូនអាស៊ានលើកទី៣០ និងកិច្ចប្រជុំពាក់ព័ន្ធ ប្រព្រឹត្តទៅនៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី២១-២២ ខែវិច្ឆិកា ឆ្នាំ២០២៤។ ក្នុងឱកាសដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំនេះ លោក ប៉េង ពោធិ៍នា រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា កិច្ចប្រជុំខាងលើរៀបចំឡើងក្នុងគោលបំណងចំនួន២ សំខាន់គឺ១. ពិនិត្យការអនុវត្តផែនការសកម្មភាពនៅក្នុងក្របខណ្ឌអាស៊ានដែលបានអនុវត្តក្នុងឆ្នាំ២០២៤ និងកំណត់ទិសដៅ គោលនយោបាយ…