ខេត្តព្រះសីហនុ នឹងរៀបព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្ម ២៥ខែមីនាឆ្នាំ ២០២៤ ខាងមុខ
ខេត្តព្រះសីហនុ៖ លោក គួច ចំរើន អភិបាលអភិបាលខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំស្ដីពី ព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្ម ក្នុងគោលបំណង បង្កើនការទាក់ទាញទេសចរមកសម្រាកកម្សាន្តខេត្តព្រះសីហនុ ជំរុញការវិនិយោគ ដើម្បីបង្កើតផលិតផល និងសេវាកម្មទេសចរណ៍ថ្មីៗ ជំរុញការផ្សព្វផ្សាយលើកកម្ពស់តម្លៃវប្បធម៌ជាតិ ពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីជំរុញផ្នែកទេសចរណ៍ និងពាណិជ្ជកម្មកិច្ចប្រជុំប្រព្រឹត្តទៅកាលពីពេលថ្មីៗនេះ។ ព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍ វប្បធម៌ និងពាណិជ្ជកម្មនេះមានរយៈពេល ៧ថ្ងៃចាប់ពីថ្ងៃទី ២៥ខែមីនាឆ្នាំ ២០២៤ តទៅ ហើយក៏មានស្តង់ចំនួន ២៥០ និងស្តង់ VIP ចំនួន ៥៨ផងដែរ។…