Month: March 2024

កម្ពុជា និងខេត្តហៃណាន ប្រទេសចិន មានការហោះហើរត្រង់បួនជើងក្នុងមួយសប្តាហ៍ ខណៈវិស័យកសិកម្ម ក៏មានកិច្ចសហការល្អដែរ

ភ្នំពេញ៖ កម្ពុជា និងខេត្តហៃណាន ប្រទេសចិន មានការហោះហើរត្រង់រហូតដល់បួនជើងក្នុងមួយសប្តាហ៍។ជាពិសេស ខេត្តហៃណាន ក៏មានកិច្ចសហការល្អជាមួយកម្ពុជាលើវិស័យកសិកម្ម។ នេះជាបញ្ជាក់របស់ឯកឧត្តម ហ្វេង ហ្វៃ (feng fei) លេខាធិការបក្សកុម្មុយនីស្តចិន ខេត្តហៃណាន ក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជានារសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញចូលរួមវេទិកាបូអាវ ឆ្នាំ២០២៤ នៅក្រុងបូអាវ ខេត្តហៃណាន ប្រទេសចិន។ នៅក្នុងជំនួបនេះឯកឧត្តម ហ្វេង ហ្វៃ បានកត់សម្គាល់ថា…

សម្ដេចតេជោ ហ៊ុន សែន ស្នើរដ្ឋាភិបាលចិនគាំទ្រគម្រោងដឹកជញ្ជូនផ្លូវទឹកដ៏សំខាន់នៅកម្ពុជា

សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានស្នើរដ្ឋាភិបាលចិនឱ្យជួយគាំទ្រគម្រោងសាងសង់ព្រែកជីកហ្វូណន-តេជោ ដែលជាគម្រោងដឹកជញ្ជូនផ្លូវទឹកដ៏មានសារៈសំខាន់នៅកម្ពុជា។ សំណើរបស់សម្តេចតេជោ ហ៊ុន សែន នេះ បានធ្វើឡើងក្នុងឱកាសដែលសម្តេចជួបពិភាក្សាការងារជាមួយលោក ចាវ ឡឺជី ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន នាទីក្រុងបូអាវ ខេត្តហៃណាន ប្រទេសចិន នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤។ នៅក្នុងជំនួបនោះ សម្តេចតេជោ បានជម្រាបលោក ចាវ ឡឺជី ថា គម្រោងព្រែកជីកហ្វូណន-តេជោ គឺជាគម្រោងដឹកជញ្ជូនផ្លូវទឹកដ៏សំខាន់នៅកម្ពុជា ហើយសម្តេចតេជោ បានបង្ហាញក្តីសង្ឃឹមថា…

ឯកឧត្តម ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមជាអធិបតីក្នុងពិធីសំណេះសំណាល ជាមួយបេក្ខជន និងបេក្ខនារីជ័យលាភីអាហារូបករណ៍ ទៅសិក្សាបន្តនៅប្រទេសជប៉ុនក្នុងឆ្នាំសិក្សាឆ្នាំ២០២៤-២០២៦

នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ជាមួយបេក្ខជន និងបេក្ខនារីជ័យលាភីអាហារូបករណ៍ទៅសិក្សាបន្តនៅប្រទេសជប៉ុន ក្នុងឆ្នាំសិក្សាឆ្នាំ២០២៤-២០២៦។ កិច្ចប្រជុំធ្វើឡើងនៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការអញ្ជើញចូលរួម ពីឯកឧត្តមអនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គភាពពាក់ព័ន្ធ។ ក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តម សួន សេរី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ…

តើអ្នកណាខ្លះ អាចចុះបញ្ជីអាជីវកម្ម ឬស្នើសុំអាជ្ញាបណ្ណជំនាញ នៅលើប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានបាន?

គ្រប់ប្រភេទអាជីវកម្ម ដែលជាអ្នកជាប់ពន្ធតូចឡើងលើ (ឬផលរបរប្រចាំឆ្នាំ ចាប់ពី ២៥០ លានរៀល ឬប្រហែល ៦២ ៥០០ ដុល្លារអាម៉េរិកឡើងទៅ) សុទ្ធតែអាចប្រើប្រាស់ប្រព័ន្ធនេះបាន។ លោកអ្នកអាចចុះបញ្ជីដោយខ្លួនឯងបាន ឬឱ្យអ្នកណាក៏បានធ្វើជាអ្នកតំណាងចុះបញ្ជីជំនួស ប្រសិនបើជាសហគ្រាសឯកបុគ្គល។ប៉ុន្តែសម្រាប់ទម្រង់សហគ្រាសក្រៅពីសហគ្រាសឯកបុគ្គល អ្នកតំណាងត្រូវតែជាភ្នាក់ងារដែលទទួលស្គាល់ ប្រសិនបើលោកអ្នកជ្រើសមិនធ្វើការចុះបញ្ជីដោយខ្លួនឯង។

តើប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានជាអ្វី?

ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន គឺជាថ្នាលបច្ចេកវិទ្យាព័ត៌មានសម្រាប់ការចុះបញ្ជីអាជីវកម្ម របស់រាជរដ្ឋាភិបាលកម្ពុជា ដែលត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការលើកដំបូងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ និងកត់ត្រានូវចំណុចចាប់ផ្ដើមនៃការដ្ឋានកែទម្រង់មួយរបស់រាជរដ្ឋាភិបាល។

ប្រធានក្រុមហ៊ុនធានារ៉ាប់រង បាននិយាយថាការបាក់ស្ពាន នៅទីក្រុង បាល់ទីម័រ សហរដ្ឋអាមេរិក អាចនាំទៅរកការខាតបង់ធំធេងខាងធានារ៉ាប់រង

អន្តរជាតិ៖ ប្រធានក្រុមហ៊ុនធានារ៉ាប់រងរបស់អង់គ្លេសបាននិយាយថា ការបាក់ស្ពាន ហ្វ្រង់ស៊ីស ស្កុតឃី( Francis Scott Key Bridge) នៅក្នុងទីក្រុង បាល់ទីម័រ (Baltimore) របស់សហរដ្ឋអាមេរិក នឹងបណ្តាលឱ្យមានការខាតបង់ធានារ៉ាប់រងលើសមុទ្រដ៍ធំធេងបំផុតមិនធ្លាប់មាន។ កាលពីព្រឹកថ្ងៃអង្គារទី២៦មីនា សប្ដាហ៍នេះ ស្ពានប្រវែង១,៥ម៉ាយល៍នៅក្នុងរដ្ឋម៉ារីលែន បានបាក់ បន្ទាប់ពីនាវាដឹកទំនិញ ធ្វើដំណើរទៅកាន់ប្រទេសស្រី លង្កា បានបុកបង្គោលស្ពានថ្មបេតុង និងមនុស្ស៦នាក់បានស្លាប់។ ក្រុមអ្នកជំនាញនិយាយថា ការខូចខាតអាចមានតម្លៃដល់ទៅ ៣ ពាន់លានដុល្លារ ឬស្មើ២,៣ពាន់លានអឺរ៉ូ។ លោក ចន…

មានការរំពឹងទុកថា សេដ្ឋកិច្ចអាស៊ី នឹងកើនឡើង ៤,៥ ភាគរយ នៅឆ្នាំ២០២៤នេះ

យោងតាមរបាយការណ៍ដែលចេញផ្សាយនៅសប្ដាហ៍នេះ ដោយវេទិកា Boao សម្រាប់អាស៊ី (BFA) ដែលរៀបចំសន្និសីទឆ្នាំ២០២៤របស់ខ្លួន នៅក្នុងទីក្រុងBoao របស់ខេត្តហៃណាន (Hainan) ភាគខាងត្បូងប្រទេសចិន មានក្ដីរំពឹងថាសេដ្ឋកិច្ចអាស៊ី នឹងកើនឡើងប្រហែល ៤,៥ភាគរយ នៅឆ្នាំ២០២៤នេះ លើសពីឆ្នាំ ២០២៣ កន្លងទៅ ហើយបន្តជាអ្នករួមចំណែកដ៏ធំបំផុតដល់កំណើនសេដ្ឋកិច្ចពិភពលោក។ យោងតាមរបាយការណ៍ប្រចាំឆ្នាំ២០២៤នៃទស្សនវិស័យសេដ្ឋកិច្ចអាស៊ី និងវឌ្ឍនភាពសមាហរណកម្ម របស់វេទិកានេះ ទោះប្រឈមបញ្ហាសេដ្ឋកិច្ចខាងក្រៅផ្សេងៗយ៉ាងណាក្ដី ក៏សេដ្ឋកិច្ចអាស៊ី នឹងនៅតែរក្សាបាននូវអត្រាកំណើនខ្ពស់ ដោយសារកំណើននៃការប្រើប្រាស់ខ្ពស់ និងគោលនយោបាយសារពើ ពន្ធសកម្ម។ របាយការណ៍នេះ ក៏បានបង្ហាញ ផងដែរថា…

រដ្ឋមន្ត្រីហិរញ្ញវត្ថុជប៉ុន ចេញការព្រមាន ក្រោយប្រាក់យ៉េន ធ្លាក់ថ្លៃដល់កម្រិតទាប ក្នុងពេលជាង ៣០ ឆ្នាំ

អន្តរជាតិ៖ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន បានចេញការព្រមានដ៏ខ្លាំងក្លាបំផុតរហូតមកអំពីការធ្លាក់ចុះនៃប្រាក់យ៉េន ស្របពេលរូបិយប័ណ្ណនេះ បានធ្លាក់ថ្លៃដល់កម្រិតទាបក្នុងរយៈពេល ៣៤ ឆ្នាំធៀបនឹងប្រាក់ដុល្លារ ដោយលើកឡើងថា អាជ្ញាធរ អាចចាត់វិធានការដ៏ម៉ឹងម៉ាត់ ដែលធ្លាប់ប្រើនៅមុនពេលអន្តរាគមន៍។ លោក Shunichi Suzuki បានប្រើឃ្លា ថាវិធានការម៉ឹងម៉ាត់ ចុងក្រោយនៅក្នុងរដូវស្លឹកឈើជ្រុះកាលពីឆ្នាំ ២០២២កន្លងទៅ នៅពេលប្រទេសជប៉ុន បានធ្វើអន្តរាគមន៍ចុងក្រោយនៅក្នុងទីផ្សារដើម្បីទប់ស្កាត់ការដាំក្បាលចុះនៃប្រាក់យ៉េន។ លោក បានលើកឡើងបែបនេះ នៅក្នុងសប្ដាហ៍នេះ ភ្លាមៗបន្ទាប់ពីប្រាក់ដុល្លារអាមេរិក បានហក់ឡើង ដែលធ្វើឱ្យប្រាក់យ៉េនរបស់ជប៉ុន ធ្លាក់ចុះដល់កម្រិតទាបបំផុតរយៈពេល ៣៤ ឆ្នាំ និងធ្លាក់ចូលទៅក្នុងតំបន់ដែលទាក់ទាញការអន្តរាគមន៍ទីផ្សារជាផ្លូវការក្នុងឆ្នាំ…

ពាណិជ្ជករក្នុង TikTok របស់ចិន បានត្អូញត្អែរពីការរឹតបន្តឹងជុំវិញការអនុវត្តច្បាប់របស់សហរដ្ឋអាមេរិក

អន្តរជាតិ៖ ពាណិជ្ជករអេឡិចត្រូនិចរបស់ប្រទេសចិន ដែលចង់លក់ផលផលតាមអនឡាញ ទីកតុក ស្សប (TikTok Shop) នៅសហរដ្ឋអាមេរិក ជាជម្រើសជំនួសឱ្យអេបទិញលក់ អាម៉ាហ្សូន (Amazon) បានខកចិត្តយ៉ាងខ្លាំងចំពោះការផ្លាស់ប្តូរដែលពួកគេនិយាយថា កម្មវិធីវីដេអូខ្លីនេះ បានធ្វើឡើងដើម្បីរឹតបន្តឹងការអនុវត្តច្បាប់របស់ខ្លួនសម្រាប់អ្នកលក់បរទេស ដែលបើកហាងលក់តាមអនឡាញនៅលើវេទិកានេះ។ យោងតាមអ្នកលក់ចិនប្រាំនាក់ និងសមាគមឧស្សាហកម្មដែលតំណាងឱ្យហាងចិនចំនួន ៣.០០០ ហាងដែលលក់ផលិតផលតាមអ៊ីនធឺណិត អេបវីដេអូខ្លីកម្មសិទ្ធិរបស់ចិន TikTok ដែលប្រឈមនឹងការគំរាមកំហែងនៃការដកប្រតិបត្តិការនៅសហរដ្ឋអាមេរិករបស់ខ្លួន ឬត្រូវបានហាមឃាត់នោះ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះបានប្រកាន់ជំហររឹងត្អឹងចំពោះការអនុវត្តច្បាប់ផ្ទៃក្នុងរបស់ខ្លួន។ ក្រុមអ្នកលក់ និងលោកស្រី វីននី វ៉ាង (Winnie Wang)…

ប្រាក់យ៉េនជប៉ុនធ្លាក់ថ្លៃដល់កម្រិតទាបបំផុត រយៈពេល ៣៤ឆ្នាំ ធៀបនឹងប្រាក់ដុល្លារអាមេរិក

អន្តរជាតិ៖ ប្រាក់យ៉េនរបស់ជប៉ុន នៅថ្ងៃពុធ ទី២៧ ខែមីនា សប្ដាហ៍នេះ បានធ្លាក់ចុះដល់កម្រិតទាប ក្នុងរយៈពេល ៣៤ឆ្នាំ ធៀបនឹងប្រាក់ដុល្លារអាមេរិក ដោយធ្លាក់ដល់តម្លៃ ១៥១,៩៧យ៉េន ក្នុង ១ដុល្លារ។ នៅកម្រិតទាបបំផុតរបស់ខ្លួន អំឡុងពេលជួញដូរ នៅថ្ងៃពុធនេះ រូបិយប័ណ្ណជប៉ុនបានធ្លាក់ចុះប្រហែល ០,២ភាគរយ និងទាបជាងកម្រិតពីមុន ដែលមានតម្លៃ ១៥១,៩៤យ៉េន ក្នុង ១ដុល្លារ ជាកម្រិតដែលអាជ្ញាធរជប៉ុនបានចូលទៅអន្តរាគមន៍ កាលពីខែតុលា ឆ្នាំ២០២២ ដើម្បីជួយគាំទ្រដល់តម្លៃប្រាក់យ៉េន។ នេះគឺជាការធ្លាក់ចុះដល់កម្រិតទាបបំផុតរបស់ប្រាក់យ៉េន គិតចាប់តាំងពីពាក់កណ្តាលឆ្នាំ១៩៩០…

ព័ត៌មានថ្មីៗ