Month: October 2024

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ ក្រុមហ៊ុនអាមេរិកាំងជាច្រើនមានចំណាប់អារម្មណ៍ចង់មកវិនិយោគ នៅកម្ពុជា

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អះអាងថា បន្ទាប់ពីឯកឧត្តមបានធ្វើបទបង្ហាញពន្យល់បកស្រាយអំពីសក្តានុពលក្នុងការដាក់ទុនវិនិយោគនៅកម្ពុជា បានធ្វើអោយក្រុមហ៊ុន អាមេរិកាំង ជាច្រើនចាប់ អារម្មណ៍ចង់មកវិនិយោគនៅកម្ពុជា។ ការធ្វើបទបង្ហាញនេះបានធ្វើឡើងនៅក្នុងវេទិកាភាពជាអ្នកដឹកនាំអាស៊ាន រៀបចំដោយ មជ្ឈមណ្ឌលសិក្សាអំពីយុទ្ធសាស្ត្រ និងកិច្ចការអន្តរជាតិ នៅរដ្ឋធានី វ៉ាស៊ីនតុន សហរដ្ឋអាមេរិក កាលថ្ងៃទី ១ ខែតុលា ឆ្នាំ២០២៤។ យ៉ាងណាក៏ដោយឯកឧត្តម ស៊ុន ចាន់ថុល នៅមិនទាន់អាចបញ្ជាក់អោយច្បាស់លាស់អំពីបរិមាណក្រុមហ៊ុនអាមេរិកដែលចង់មកវិនិយោគនៅកម្ពុជានោះទេ តែថាកម្ពុជាត្រៀមខ្លួនចាំទទួលអោយពួកគេមកសិក្សាបន្ថែមមុននឹងសម្រេចចិត្ត មកដាក់ទុននៅកម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី…

មជ្ឈមណ្ឌលគ្រប់គ្រងបច្ចេកវិទ្យាអាស៊ាន បន្តជំរុញនវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការឆ្លងព្រំដែន

មជ្ឈមណ្ឌលគ្រប់គ្រងបច្ចេកវិទ្យាអាស៊ាន បន្តជំរុញនវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការឆ្លងព្រំដែន សិក្ខាសាលាសហភាពអឺរ៉ុប-អាស៊ានលើកទី៥ ស្តីពីមជ្ឈមណ្ឌលគ្រប់គ្រងបច្ចេកវិទ្យាអាស៊ាន​ ត្រូវបានរៀបចំឡើងនៅថ្ងៃទី១​ ខែតុលា ឆ្នាំ២០២៤ ក្នុងក្រុងព្រះសីហនុ ក្នុងគោលដៅពង្រឹងកិច្ចខិតខំប្រឹងប្រែងនៃការបង្កើតមជ្ឈមណ្ឌលគ្រប់​គ្រង​បច្ចេកវិទ្យាអាស៊ាន (ASEAN TMH)។ មជ្ឈមណ្ឌលនេះមានគោលបំណងភ្ជាប់ប្រព័ន្ធផ្ទេរបច្ចេកវិទ្យាជាតិក្នុងតំបន់អាស៊ាន ដើម្បីប្រែក្លាយគំនិតនវានុវត្តន៍ឱ្យទៅជាដំណោះស្រាយដែលអាចអនុវត្តបានសម្រាប់បញ្ហាប្រឈមសំខាន់ៗ រួមទាំងបរិវត្តកម្មឧស្សាហកម្ម សន្តិសុខស្បៀង និងបញ្ហាសុខភាព ជំងឺរាតត្បាត វិសមភាពសេដ្ឋកិច្ច និងវិបត្តិអាកាសធាតុជាដើម។

សេចក្តីជូនដំណឹង ស្តីពី ស្ថានភាពអាកាសធាតុ

យោងតាមការសង្កេត តាមដានស្ថានភាពអាកាសធាតុ ដែលបានវិវត្តជាក់ស្តែងជាបន្តបន្ទាប់ បានបង្ហាញឲ្យឃើញថា ៖ ព្រះរាជាណាចក្រកម្ពុជា បាននឹងកំពុងទទួលរងនូវឥទ្ធិពលពីប្រព័ន្ធ សម្ពាធទាប (ITCZ) អូសបន្លាយនៅលើភាគខាងជើង ប្រទេសថៃ ឡាវ និងវៀតណាម ។ នៅថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២២ ប្រព័ន្ធសម្ពាធទាបរួមជាមួយនឹងសម្ពាធទាប នឹងរំកិលចុះមកក្រោមអូស បន្លាយនឹងគ្របដណ្តប់មកលើប្រទេសកម្ពុជា ។ លក្ខណៈបែបនេះ នឹងធ្វើឲ្យព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៩ ខែកញ្ញា…

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយវិទ្យាស្ថានបណ្តុះបណ្តាល​ និងស្រាវជ្រាវដេីម្បីអភិវឌ្ឍន៍កម្ពុជា​ (CDRI)

នៅរសៀលថ្ងៃទី​២៧​ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយវិទ្យាស្ថានបណ្តុះបណ្តាល​ និងស្រាវជ្រាវដេីម្បីអភិវឌ្ឍន៍កម្ពុជា​ (CDRI) នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ និងរីករាយពិនិត្យលទ្ធភាពសហការជាមួយវិទ្យាស្ថាន CDRI ក្នុងវិស័យកសិកម្ម។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងប្រាប់តំណាងវិទ្យាស្ថាន CDRI ឱ្យគិតគូរឱ្យបានច្បាស់លាស់ ស៊ីជម្រៅ នូវរាល់ការអនុវត្តគម្រោងនានារបស់ខ្លួន…

តំបន់ទេសចរណ៍ចំនួន១១៥ទីតាំង នៅខេត្តបាត់ដំបង ត្រៀមទទួលស្វាគមន៌ភ្ងៀវទេសចរនាឱកាសភ្ជុំបិណ្ឌ

គោដៅទេសចរណ៌ជាច្រើនកន្លែងក្នុងខេត្តបាត់ដំបង បានត្រៀមលក្ខណៈរួចជាស្រេច ដើម្បីទទួលយកភ្ងៀវទេសចរដែលមកលេងកំសាន្ដពីគ្រប់ទីមជ្ឃដ្ឋាននានា ទាំងក្នុងស្រុកនិងក្រៅស្រុក ក្នុងនោះតំបន់ដែលមានសក្ដានុទាក់ទាញខ្លាំងក្នុងខេត្តមានដូចជា ប្រាសាទបាណន់ ប្រាសាទឯកភ្នំ និងមរណីដ្ឋានជើងភ្នំសំពៅជាដើម ។ អនុប្រធានមន្ទីរទេសចរណ៌ខេត្តបាត់ដំបង លោក ហម អរុណ បានប្រាប់វិទ្យុជាតិកម្ពុជា ចំការចេកនៅក្នុងកម្មវិធីសន្ទនាមតិនាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ថា ខេត្តបាត់ដំបងជាខេត្តដែលមានសក្ដានុពល និងជាគោលដៅទេសចរណ៌សំបូរបែបចំរុះ មានតំបន់ទេសចរណ៌ធម្មជាតិ តំបន់ទេសចរណ៌វប្បធម៌ តំបន់ទេសចរណ៌ប្រវត្តិសាស្រ្ដ តំបន់ទេសចរណ៌កែឆ្នៃ និងតំបន់ទេសចរណ៌កសិឧស្សាហកម្ម ។ លោកបានបន្ថែមថា តំបន់ទេសចរណ៍សរុបទាំងអស់មានចំនួន១១៥ទីតាំង ក្នុងនោះចែកចេញ ជារមណីដ្ឋាន តំបន់គោលដៅទេសចរណ៌…

សេចក្តីជូនដំណឹងស្តីពី៖ ព្រឹត្តិការណ៍ ”អបអរសាទរខួបលើកទី២០ នៃការចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោករបស់កម្ពុជា”

សេចក្តីជូនដំណឹងស្តីពី៖ ព្រឹត្តិការណ៍ ”អបអរសាទរខួបលើកទី២០ នៃការចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោករបស់កម្ពុជា” (ម៉ានីល, ហ្វីលីពីន)៖ នាថ្ងៃទី២៧ ដល់ ២៩ ខែកញ្ញា ឆ្នាំ២០២៤ លោកស្រី អេង សុវណ្ណជីតា អនុព័ន្ធពាណិជ្ជកម្ម អមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋហ្វីលីពីន បានចូលរួមពិធីតាំងពិព័រណ៍ Travel Sale Expo 2024 នៅរដ្ឋធានីម៉ានីល សាធារណរដ្ឋហ្វីលីពីន។ ក្នុងឱកាសនោះ ក្រុមការងារបានដាក់តាំងបង្ហាញនូវផលិតផលសក្ដានុពលរបស់កម្ពុជា រួមមាន៖ អង្ករ ម្រេច ដំណាប់ស្វាយក្រៀម គ្រាប់ស្វាយចន្ទី…

សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១០

សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ – ប្រេងសាំងធម្មតា = ៣.៩០០រៀល/លីត្រ (ឡើងថ្លៃ ៥០៛) – ប្រេងម៉ាស៊ូត = ៣.៧០០រៀល/លីត្រ (ឡើងថ្លៃ ៥០៛)

សេចក្តីជូនដំណឹងស្តីពី៖ ព្រឹត្តិការណ៍ ”អបអរសាទរខួបលើកទី២០ នៃការចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោករបស់កម្ពុជា”

សេចក្តីជូនដំណឹងស្តីពី៖ ព្រឹត្តិការណ៍ ”អបអរសាទរខួបលើកទី២០ នៃការចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោករបស់កម្ពុជា”

ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបគណ:ប្រតិភូវិស័យឯកជនមកពីទីក្រុង Zhangzhou និងទីក្រុង Xiamen នៃខេត្ត Fujian ប្រទេសចិន

នាព្រឹកថ្ងៃសុក្រ ទី២៧ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយគណ:ប្រតិភូវិស័យឯកជនមកពីទីក្រុង Zhangzhou និងទីក្រុង Xiamen នៃខេត្ត Fujian ប្រទេសចិន ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដមអនុរដ្ឋលេខាធិការ ឯកឧត្ដមអគ្គនាយក និងមន្ត្រីមកពីនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងពាណិជ្ជកម្ម។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានជម្រាបភាគីចិនអំពីគោលនយោបាយទាក់ទាញវិនិយោគ គោលនយោបាយគាំពារធុរកិច្ច ភាពអនុគ្រោះដែលកម្ពុជាមាន ។ល។ ព្រមទាំងបានអំពាវនាវឱ្យភាគីចិន ពិចារណាបោះទុនវិនិយោគឱ្យបានច្រើនថែមទៀត។ ឯកឧត្តមរដ្ឋលេខាធិការ បន្ថែមថា…