ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្មកម្ពុជា ចូលរួមកម្មវិធីទស្សនកិច្ចសិក្សា ដែលរៀបចំឡើងដោយកម្មវិធីភាពជាដៃគូ កម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់
ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្មកម្ពុជា ចូលរួមកម្មវិធីទស្សនកិច្ចសិក្សា ដែលរៀបចំឡើងដោយកម្មវិធីភាពជាដៃគូ កម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (Utrecht, ប្រទេសហូឡង់ )៖ កាលពីថ្ងៃទី២៣-២៤ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ និង លោកជំទាវ សុមេធ សុមនា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមកម្មវិធីទស្សនកិច្ចសិក្សា ដែលរៀបចំឡើងដោយកម្មវិធីភាពជាដៃគូ កម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED)។ ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្ដមរដ្ឋលេខាធិការ បានអញ្ជើញទៅទស្សនកិច្ចនៅតំបន់សំខាន់ៗ និងជួបពិភាក្សាការងារជាមួយក្រុមហ៊ុនមួយចំនួន…