Month: November 2024

រដ្ឋមន្ត្រី​ថៃ​និយាយ​ថា ថៃ​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ពី​សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក​និង​ចិន

បរទេស៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក Pichai Naripthaphan បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សេដ្ឋកិច្ចរបស់ប្រទេសថៃទទួលបានផលចំណេញពីសង្គ្រាមពាណិជ្ជកម្មណាមួយរវាងសហរដ្ឋអាមេរិក និងចិន ដោយលោកបានបន្ថែមថា ប្រទេសអាស៊ីអាគ្នេយ៍មានទំនាក់ទំនងល្អជាមួយប្រជាជាតិទាំងពីរ ហើយនឹងមិនចាំបាច់ចូលភាគីក្នុងជម្លោះនោះទេ។ លោកបានប្រាប់អ្នកយកព័ត៌មានថា នៅក្នុងសង្គ្រាមពាណិជ្ជកម្ម ការនាំចូលទំនិញរបស់អាមេរិកនឹងធ្លាក់ចុះ ហើយផលិតផលថៃគួរតែជំនួសពួកគេ ដែលមានន័យថាការនាំចេញរបស់ថៃទៅកាន់សហរដ្ឋអាមេរិកនឹងកើនឡើង។ លោក Pichai បាននិយាយថា “យើងមានតុល្យភាពល្អរវាងសហរដ្ឋអាមេរិក និងចិន… ជនជាតិអាមេរិកស្រឡាញ់យើង ចិនស្រឡាញ់យើង យើងមិនចាំបាច់ជ្រើសរើសភាគី” ដោយបន្ថែមគណៈប្រតិភូធុរកិច្ចអាមេរិកមកធ្វើទស្សនកិច្ចនៅប្រទេសថៃក្នុងខែវិច្ឆិកា។ លោករដ្ឋមន្ត្រីបាននិយាយថា លោកសង្ឃឹមសម្រាប់ការវិនិយោគបន្ថែមទៀតពីសហរដ្ឋអាមេរិក ដោយលើកឡើងពីផែនការរបស់អ្នកផលិត Hard Disk Seagate…

កិច្ចសន្ទនាថ្នាក់ជាតិបានផ្តោតសំខាន់ប្រព័ន្ធគាំពារសង្គមសម្រាប់កម្មករ និងកសិករក្នុងខ្សែច្រវាក់ចេក និងកៅស៊ូ

ភ្នំពេញ÷ អង្គការអុកស្វាម និងអង្គការដៃគូរអនុវត្តគម្រោង សមភាពសម្រាប់ទាំងអស់គ្នា បានរួមគ្នារៀបចំកិច្ចសន្ទនាថ្នាក់ជាតិក្រោមប្រធានបទ “ប្រព័ន្ធគាំពារសង្គមដែលល្អប្រសើរសម្រាប់កម្មករ និងកសិករក្នុងខ្សែច្រវាក់ចេក និងកៅស៊ូ” ដែលបានរៀបចំឡើងនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២៤។ កិច្ចសន្ទនាថ្នាក់ជាតិនេះត្រូវបានធ្វើឡើងនៅក្នុងគោលបំណងចែករំលែកការអនុវត្តល្អៗរបស់អ្នកពាក់ព័ន្ធសំខាន់ៗពីស្ថាប័នរាជរដ្ឋាភិបាល និងវិស័យឯកជន ក្នុងការផ្តល់ការគាំពារដល់កសិករ និងកម្មករ និងពិភាក្សារកដំណោះស្រាយរួមគ្នាលើបញ្ហាប្រឈមមួយចំនួនដែលនៅសេសសល់ ប្រកបដោយប្រសិទ្ធភាព។ លោកស្រី ភាណ សោភ័ណ នាយិកានៃអង្គការអង្គការអុកស្វាមមានប្រសាសន៍ថា កម្មករនៅក្នុងវិស័យកសិ-ឧស្សាហកម្ម ដំណាំចេក និងកៅស៊ូ ជួបការលំបាកជាច្រើនទាំងការស្នាក់នៅ និងការបំពេញការងារដោយសារចម្ការភាគច្រើនស្ថិតនៅតំបន់ដាច់ស្រយ៉ាលពេលខ្លះមិនមានសេវាទូរស័ព្ទទៅដល់ ផ្លូវធ្វើដំណើរឆ្ងាយ និងលំបាក។…

ឯកឧត្ដមឃួង ស្រេង ដឹកនាំមន្ត្រីជំនាញរដ្ឋបាលរាជធានីភ្នំពេញចុះពិនិត្យមើលការដ្ឋាន

ភ្នំពេញ៖ ដើម្បីជំរុញអោយការជួសជុស និងស្ថាបនា ផ្លូវបេតុងនេះឡើងវិញ ទទួលបានគុណភាព ស្របតាមស្តង់ដាបច្ចេកទេសនោះ នាវេលាថ្ងៃត្រង់ថ្ងៃទី៣១ ខែតុលានេះ ឯកឧត្ដមឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ត្រីជំនាញរដ្ឋបាលរាជធានីភ្នំពេញចុះពិនិត្យមើលការដ្ឋាននេះ ដើម្បីពន្លឿនការជួសជុលនិងបានណែនាំអោយក្រុមការងារស្ថាបនាកំណាត់ផ្លូវនេះធ្វើអោយបានលឿន ជាមួយនិងការអនុវត្តការងារទៅតាមស្តង់ដាបច្ចេកទេស។ ឯកឧត្ដមឃួង ស្រេង ក្នុងឱកាសនោះដែរ បានណែនាំអោយក្រុមកាេងារ យកចិត្តទុកដាក់អនុវត្តការងារនេះ អោយបានល្អ ចំពោះទីតាំងផ្លូវបេតុងដែលបាក់យើងបានកាយដីស្អុយចេញ ចាក់ខ្សាច់ កិនបង្ហាប់រួចរាល់ហើយ វាមិនមានបញ្ហាត្រូវបាក់បន្តទៀតទេ។ អ្វីដែលជាបញ្ហានោះ គឺនៅទីតាំងជាប់ៗគ្នានេះ ក៏បានបាក់ ស្រុតច្រាំងប្រឡាយដែរ ដូច្នេះស្នើអោយក្រុមការងារបន្តជីកាយ…

វិដេអូ៖ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានលើកឡើងថា វេទិការយៈពេលពេញមួយថ្ងៃកន្លះនេះ គ្រប់សកម្មភាពទាំងអស់ គឺធ្វើឡើងសម្រាប់តែគោលដៅរួម តែមួយគត់គឺ ដើម្បីផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋទូទៅក្នុងមូលដ្ឋាន។

វិដេអូ៖ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានលើកឡើងថា វេទិការយៈពេលពេញមួយថ្ងៃកន្លះនេះ គ្រប់សកម្មភាពទាំងអស់ គឺធ្វើឡើងសម្រាប់តែគោលដៅរួម តែមួយគត់គឺ ដើម្បីផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋទូទៅក្នុងមូលដ្ឋាន។ ឯកឧត្តមអភិបាលខេត្ត បានលើកឡើងដូច្នេះ ខណៈពេលដែល ឯកឧត្តម និង ឯកឧត្ដម ខ្លូត ផន ប្រធានគ្រប់ប្រឹក្សាខេត្តអញ្ជើញជាអធិបតី បិទកម្មវិធីវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ប្រព្រឹត្តទៅនាថ្ងៃទី ៣១ ខែតុលា ឆ្នាំ…

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)  បានអនុម័តប្រាក់កម្ចីចំនួន ៨០លានដុល្លារ ដើម្បីពង្រឹងការអប់រំកម្រិតមធ្យមសិក្សានៅកម្ពុជា ដោយផ្តោតលើជំនាញ «សតវត្សទី ២១»

នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤នេះ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចីចំនួន ៨០លានដុល្លារ ដើម្បីពង្រឹងការអប់រំកម្រិតមធ្យមសិក្សានៅកម្ពុជា ដោយផ្តោតលើជំនាញ «សតវត្សទី ២១» ដូចជាការគិតស៊ីជម្រៅ និងដោយភាពច្នៃប្រឌិត ការបង្រៀនដោយបរិយាបន្នសម្រាប់ទាំងសិស្សប្រុស និងសិស្សស្រី និងការត្រួសត្រាយផ្លូវ សម្រាប់ការអប់រំក្រោយមធ្យមសិក្សា។ គម្រោងអប់រំថ្នាក់មធ្យមសិក្សា ដើម្បីពង្រឹងសមត្ថភាពប្រកួតប្រជែងផ្នែកមូលធនមនុស្សនេះ នឹងបង្កើនចំនួនអគារសិក្សា ដែលធន់នឹងអាកាសធាតុប្រកបដោយបរិយាបន្ន (រួមទាំងថ្នាក់រៀនបន្ថែម ចំនួន៤០០) ដើម្បីដោះស្រាយស្ថានភាពចង្អៀតក្នុងថ្នាក់រៀន និង ពង្រីកលទ្ធភាពទទួលបានការអប់រំមធ្យមសិក្សាទុតិយភូមិប្រកបដោយគុណភាព។ លោកស្រី Jyotsana Varma នាយិកា…

លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំប្រចាំខែតុលា ឆ្នាំ២០២៤ របស់ក្រសួងពាណិជ្ជកម្ម

(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំប្រចាំខែតុលា ឆ្នាំ២០២៤ របស់ក្រសួងពាណិជ្ជកម្ម ដែលមានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក លោកជំទាវអគ្គាធិការ លោក-លោកស្រីអគ្គនាយករង អគ្គាធិការរង ប្រធាននាយកដ្ឋាន-វិទ្យាស្ថាន អនុប្រធាននាយកដ្ឋាន-វិទ្យាស្ថាន ប្រធាន និងអនុប្រធានមន្ទីរ ព្រមទាំងសាខា ក.ប.ប. រាជធានី-ខេត្តទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្ម តំណាងពាណិជ្ជកម្មប្រចាំតំបន់រដ្ឋបាលសេដ្ឋកិច្ចពិសេស…

ព័ត៌មានថ្មីៗ