Month: February 2025

ជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ជាមួយ លោក Reto Grueninger ប្រធានផ្នែកសហប្រតិបត្តិការនៃភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងសហប្រតិបត្តិការ

ជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ជាមួយ លោក Reto Grueninger ប្រធានផ្នែកសហប្រតិបត្តិការនៃភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងសហប្រតិបត្តិការ នារសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុញ្ញាតជូន លោក Reto Grueninger ប្រធានផ្នែកសហប្រតិបត្តិការនៃភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងសហប្រតិបត្តិការ (SDC) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាអំពីកាលានុវត្តភាពសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ តាមរយៈគម្រោងអភិវឌ្ឍន៍ជំនាញ (SDP) អនុវត្តដោយអង្គការស្វីស…

ជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ជាមួយ លោក Gaurav Tiwari នាយកប្រតិបត្តិក្រុមហ៊ុន Kairos Marcom Pvt Ltd, India and UAE

នាល្ងាចថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន លោក Gaurav Tiwari នាយកប្រតិបត្តិក្រុមហ៊ុន Kairos Marcom Pvt Ltd, India and UAE និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីការរៀបចំព្រឹត្តិការណ៍នានា ដើម្បីទាក់ទាញភ្ញៀវទេសចរឥណ្ឌាមកកាន់កម្ពុជា ព្រមទាំងពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការលើកកម្ពស់វិស័យទេសចរណ៍រវាងប្រទេសឥណ្ឌា និងកម្ពុជាផងដែរ។

កម្ពុជាជាប្រទេសតែមួយគត់ក្នុងតំបន់អាស៊ី ដែលមានប្រាង្គប្រាសាទជាង ១០០០កន្លែង សម្បត្តិបេតិកភណ្ឌវប្បធម៌ជាច្រើនដែលទទួលស្គាល់ដោយអង្គការ UNESCO និងជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ

វិមានសន្តិភាព នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ ចូលរួមកិច្ចប្រជុំជាមួយឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ដឹកនាំដោយ ឯកឧត្តម អ៊ុន វិសិទ្ធគុន ប្រធានប្តូរវេនឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដើម្បីធ្វើបទបង្ហាញធ្វើការស្វែងយល់ដឹងបន្ថែមអំពីយន្តការអភិវឌ្ឍ និងការលើកកម្ពស់វិស័យទេសចរណ៍នៅកម្ពុជា ជាពិសេសសសរស្តម្ភនៃកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍ ជាវិស័យដែលមានភាពប្រទាក់ក្រឡា ទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងរដ្ឋនិងឯកជន ទាំងថ្នាក់ជាតិ និងក្រោមជាតិ និងកិច្ចប្រតិបត្តិការអន្តរជាតិ ដោយឈរលើអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ»។ កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិត ឈឹម ផលវរុណ…

ជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ជាមួយលោកស្រី Bridgette L. Walker ភារធារីស្ថានទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា

នាព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុញ្ញាតជូន លោកស្រី Bridgette L. Walker ភារធារីស្ថានទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជានិងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារអំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍រវាងកម្ពុជា-អាមេរិក និងការសម្របសម្រួលការធ្វើដំណើររបស់ប្រជាជន និងភ្ញៀវទេសចរអាមេរិកមកទស្សនាកម្ពុជា។ Courtesy Meeting and Work Discussion Between His Excellency Minister HUOT Hak and Ms.…

ជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ជាមួយ លោក Sardar Umar Alam តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា

នារសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុញ្ញាតជូន លោក Sardar Umar Alam តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍នៅកម្ពុជា ដោយផ្សារភ្ជាប់ជាមួយប្រាង្គប្រាសាទ និងអភិវឌ្ឍន៍ដោយផ្សារភ្ជាប់គ្នារវាងធម្មជាតិ បេតិកភណ្ឌដែលមានស្រាប់ និងតំបន់ធម្មជាតិ ព្រមទាំងទីក្រុងច្នៃប្រឌិតផ្សេងៗទៀត។ Courtesy Meeting and Work Discussion Between His Excellency…

ពិធីប្រគល់-ទទួលកុំព្យូទ័រ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងទេសចរណ៍ ក្រោមអធិបតីភាព ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់

ព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលកុំព្យូទ័រ សម្ភារៈបច្ចេកវិទ្យា និងគណនីគាំទ្រដល់ការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថលចំនួន ២៤០គ្រឿង ដែលផ្ដល់ដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងទេសចរណ៍ នៅទីស្តីការក្រសួងទេសចរណ៍។

ប្រជាពលរដ្ឋ ចំនួន ១១៧៧គ្រួសារ នៅឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ទទួលអំណោយជាចង្ក្រានសន្សំសំចៃថាមពលពីឯកឧត្តម ហួត ហាក់ និងលោកជំទាវ

នាព្រឹកថ្ងៃអាទិត្យ ទី២ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកស្ទឹង់ត្រង់ ខេត្តកំពង់ចាម អញ្ជើញជាអធិបតីក្នុងកម្មវិធីប្រគល់-ទទួលចង្រ្កានសន្សំសំចៃថាមពល ជូនប្រជាពលរដ្ឋ ចំនួន ១១៧៧គ្រួសារ នៅឃុំទួលសំបួរ ស្រុកស្ទឹង់ត្រង់ ខេត្តកំពង់ចាម។ ក្នុងពិធីដ៏អធិកអធមនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម លោកប្រធានគណៈកម្មាធិការគណបក្សស្រុកបារាយណ៍ លោកអភិបាលនៃគណៈអភិបាលស្រុកបារាយណ៍ ឯកឧត្ដម លោកជំទាវអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទឹងត្រង់ លោកប្រធានបណ្ដាញសង្គមស៊ីវិលកម្ពុជា­ ឯកឧត្តម…

ពិធីសម្ពោធទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម

ព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម រួមជាមួយ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

ព័ត៌មានថ្មីៗ