ជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាង ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ជាមួយ ឯកឧត្តម Zurab Pololikashvili អគ្គលេខាធិការនៃអង្គការទេសចរណ៍សហប្រជាជាតិ
នារសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបន្តអនុញ្ញាតជូន ឯកឧត្តម Zurab Pololikashvili អគ្គលេខាធិការនៃអង្គការទេសចរណ៍សហប្រជាជាតិ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងកម្ពុជាជាមួយអង្គការទេសចរណ៍សហប្រជាជាតិ និងស្នើ UN Tourism ជួយផ្សព្វផ្សាយគោលដៅទេសចរណ៍របស់កម្ពុជាទៅលើឆាកអន្តរជាតិ ដោយសារ UN Tourism មានបណ្តាញសមាជិក និងដៃគូដ៏មានឥទ្ធិពល ដែលអាចជួយលើកកម្ពស់ការយល់ដឹង និងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនមកកាន់ប្រទេសកម្ពុជា ជាពិសេសស្នើ UN Tourism ចែករំលែកទិន្នន័យទាក់ទងទៅនឹងនិន្នាការទេសចរណ៍…