Month: May 2025

ជំនួបពិភាក្សាការងាររវាង ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជាមួយឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ដើម្បីរួមគ្នាអភិវឌ្ឍវិស័យទេសចរណ៍នៅតាមបណ្តារមណីយដ្ឋាន និងសហគមន៍ទេសចរណ៍នានានៅលើទឹកដីខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅសាលាខេត្តកំពង់ស្ពឺ

ជំនួបពិភាក្សាការងាររវាង ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជាមួយឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ដើម្បីរួមគ្នាអភិវឌ្ឍវិស័យទេសចរណ៍នៅតាមបណ្តារមណីយដ្ឋាន និងសហគមន៍ទេសចរណ៍នានានៅលើទឹកដីខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅសាលាខេត្តកំពង់ស្ពឺ។

សេចក្តីជូនដំណឹង ស្តីពីយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៥ សម្រាប់កុមារកម្ពុជា

សេចក្តីជូនដំណឹង ស្តីពីយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៥ សម្រាប់កុមារកម្ពុជា។

ក្រសួងទេសចរណ៍សហការជាមួយក្រុមហ៊ុនកូរ៉េ និងខ្មែររៀបចំវគ្គបណ្តុះបណ្តាលផលិតមាតិកាទេសចរណ៍ (Tourism Content Creator) ជាលើកដំបូងនៅប្រទេសកម្ពុជា

នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងទេសចរណ៍ ក្រុមហ៊ុន Ubrain Communications (ប្រទេសកូរ៉េ) និងក្រុមហ៊ុន Thananvarman​ Digital 21 ស្តីពីការបណ្តុះបណ្តាលជំនាញផលិតមាតិកាទេសចរណ៍ (Tourism Content Creator or Travel Content Creator) ដល់សិស្ស និស្សិត និងអ្នកមានចំណង់ចំណូលចិត្តផលិតមាតិកាឌីជីថល (Digital Content) ដែលជាការបណ្តុះបណ្តាលដំបូងគេនៅប្រទេសកម្ពុជា។…

សេចក្តីជូនដំណឹង ស្តីពីការវាយតម្លៃសមត្ថភាពអ្នកជំនាញទេសចរណ៍ តាមយន្តការវាយតម្លៃការសិក្សាពីមុន ( Recognition of Prior Learning: RPL) សម្រាប់អ្នកកំពុងបម្រើការងារក្នុងសេវាកម្មសណ្ឋាគារ ផ្នែកការិយាល័យជួរមុខ និងផ្នែកសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ នៅខេត្តសៀមរាប

សេចក្តីជូនដំណឹង ស្តីពីការវាយតម្លៃសមត្ថភាពអ្នកជំនាញទេសចរណ៍ តាមយន្តការវាយតម្លៃការសិក្សាពីមុន ( Recognition of Prior Learning: RPL) សម្រាប់អ្នកកំពុងបម្រើការងារក្នុងសេវាកម្មសណ្ឋាគារ ផ្នែកការិយាល័យជួរមុខ និងផ្នែកសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ នៅខេត្តសៀមរាប។

ថ្ងៃមុនធុរេនខ្មែរ ថ្ងៃនេះ ឯកឧត្តម វ៉ាង វិនពីន ចាប់អារម្មណ៍ និងជួយផ្សព្វផ្សាយផ្លូវថ្មើរជើង (Walk Street) ដ៏សប្បាយរីករាយ រស់រវើក ស្រស់ស្អាត និងសុវត្ថិភាពនៅរាជធានីភ្នំពេញដល់ប្រជាពលរដ្ឋចិន

នាល្ងាចថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ រួមជាមួយឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានអញ្ជើញចូលរួមទស្សនាការសម្តែងសិល្បៈជាលក្ខណៈមហាជនរួមគ្នា កម្ពុជា-ចិន ក្នុងឱកាសពិធីបើក «ឆ្នាំទេសចរណ៍ កម្ពុជា-ចិន ២០២៥» នៅផ្លូវថ្មើរជើង (Walk street) តាមបណ្តោយមាត់ទន្លេចតុមុខ រាជធានីភ្នំពេញ។ ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្រ្តី និងឯកឧត្តមឯកអគ្គរដ្ឋទូតចិន បានជួបសំណេះសំណាល…

រួមគ្នាដើម្បីប្រែក្លាយទេសចរណ៍កម្ពុជាជាទេសចរណ៍វៃឆ្លាត បៃតង ស្អាត ចីរភាព បរិយាប័ន្ន និងភាពធន់

នាព្រឹកដ៏សែនមនោរម្យ ក្រោមម្លប់ដ៏ត្រជាក់នៃសន្តិភាព ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុង ពិធីបើកវគ្គបណ្ដុះបណ្ដាលវិក្រឹតការលើជំនាញស្ប៉ា និងសុខុមាលភាពរបស់សមាគមតន្ត្រីសំនៀងជនពិការ តាមរយៈការបណ្តុះបណ្តាលនេះ គឺបានជួយសម្របសម្រួលជូនជនមានពិការភាព ចំពោះប័ណ្ណអត្តសញ្ញាណកម្មជនមានពិការភាព, ការចូលសម្រាកព្យាបាល និងការទទួលសេវាកម្មថែទាំសុខភាពនានានៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ ដោយឥតបង់ថ្លៃ, ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ (រួមមានម៉ាស្សា តន្រ្តី ចម្រៀង ពិធីករ ពិធីការិនី អក្សរស្ទាប ល្ខោនរឿងអប់រំ កុំព្យូទ័រ ភាសាខ្មែរ-អង់គ្លេស និងផ្នែករដ្ឋបាល) និងការរៀបចំឱ្យមានតន្ត្រីសម្បុរសធម៌ជនពិការជាដើម…

សេចក្តីជូនដំណឹង ស្តីពីការរៀបចំពិធីបុណ្យផ្សោតមេគង្គ និងព្រឹត្តិការណ៍អុំទូកកៃយ៉ាក លើកទី១ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០-៣១ ខែឧសភា ដល់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ នៅខេត្តស្ទឹងត្រែង

សេចក្តីជូនដំណឹង ស្តីពីការរៀបចំពិធីបុណ្យផ្សោតមេគង្គ និងព្រឹត្តិការណ៍អុំទូកកៃយ៉ាក លើកទី១ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០-៣១ ខែឧសភា ដល់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ នៅខេត្តស្ទឹងត្រែង។

ភ្ញៀវទេសចរចិនដែលអញ្ជើញមកទស្សនាកម្ពុជាក្នុងឱកាសបើកកម្មវិធី “ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥” រៀបចំដោយ China Tourism Group (CTG) កោតសរសើរ និងអរគុណយ៉ាងជ្រាលជ្រៅចំពោះការទទួលបដិសណ្ឋាកិច្ចប្រកបដោយភាពរួសរាយ រាក់ទាក់ និងស្នាមញញឹមកម្ពុជា (Kingdom of Wonder: Feel the Warmth)

រាជធានីភ្នំពេញ៖ នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញសំណោះសំណាល និងទទួលទានអាហារថ្ងៃត្រង់ជាមួយក្រុមភ្ញៀវទេសចរចិនដំបូងពីចំណោមអ្នកទេសចរចិនជាង ១.០០០នាក់ ដែលអញ្ជើញមកទស្សនានៅព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាស “ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥” ដែលរៀបចំដោយ China Tourism Group ដើម្បីស្តាប់ពីចំណាប់អារម្មណ៍ និងសំណូមពរនានារបស់អ្នកទេសចរចិន បន្ទាប់ពីបានទស្សនា និងឈ្វេងយល់ពីសក្តានុពលទេសចរណ៍កម្ពុជា ក៏ដូចជាគុណភាពសេវាកម្មដែលផ្តល់ដោយប្រតិបត្តិករទេសចរណ៍កម្ពុជា សម្រាប់កែលម្អ និងពង្រឹងគុណភាពសេវាកម្មឱ្យបានកាន់តែល្អប្រសើរថែមទៀត ដែលជាការត្រៀមលក្ខណសម្បត្តិឱ្យបានគ្រប់គ្រាន់ទទួលទេសចរជើងទី២ និងបន្តបន្ទាប់ទៀតដែលក្រុមហ៊ុនគ្រោងនឹងរៀបចំមក។ កញ្ចប់ទស្សនកិច្ចទេសចរណ៍មកកាន់កម្ពុជាដែលមានទំហំដ៏ធំ និងដ៏សំខាន់នេះ…

ព្រឹត្តិការណ៍កីឡាទេសចរណ៍រត់ប្រណាំងកាត់វាល Paddy Field Trail 2025

នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងព្រឹត្តិការណ៍កីឡាទេសចរណ៍រត់ប្រណាំងកាត់វាល Paddy Field Trail 2025 បានប្រាព្ធឡើងនៅវត្តភ្នំរាប ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ក្នុងគោលបំណងផ្សព្វផ្សាយសក្តានុពលទេសចរណ៍សហគមន៍ និងជំរុញកំណើនទេសចរនារដូវកាលបៃតង (Green Season) តាមរយៈព្រឹត្តិការណ៍កីឡាទេសចរណ៍ ពិសេសលេីកស្ទួយវិស័យកីឡាដែលផ្សារភ្ជាប់ជាមួយទេសចរណ៍ក្នុងតំបន់នេះ ដេីម្បីឱ្យអ្នកចូលរួមក្នុងកម្មវិធីបានរីករាយជាមួយធម្មជាតិ វប្បធម៌​ វាលស្រែធម្មជាតិ​ កសិកម្ម និងមជ្ឈដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់ផងដែរ ក្នុងព្រឹត្តិការណ៍ដ៏មានសក្តានុពលមួយនេះ បានទាក់ទាញកីឡាករ កីឡាការិនី ព្រមទាំងភ្ញៀវជាតិ…

ទេសចរណ៍កម្ពុជា ជាទេសចរណ៍វប្បធម៌ និងបេតិកភណ្ឌដ៏សម្បូរបែប និងពាសពេញផ្ទៃប្រទេស

ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានទទួលបដិសណ្ឋារកិច្ច និងអមដំណើរឯកឧត្តម Xu Kunlin អភិបាល នៃរដ្ឋបាលប្រជាជនខេត្តជាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន និងគណៈប្រតិភូ អញ្ជើញទស្សនាសារមន្ទីរជាតិនារាជធានីភ្នំពេញ ដើម្បីឈ្វេងយល់ពីវប្បធម៌ និងអារ្យធម៌ដ៏សម្បូរបែប ប្រវត្តិសាស្ត្រដ៏យូរលង់ និងដ៏រស់រវើក រួមទាំងប្រពៃណីទំនៀមទម្លាប់ដ៏ល្អផូរផង់ វិវឌ្ឍតាមសម័យកាល ព្រមទាំងវត្ថុបុរាណដ៏ល្អវិចិត្រដែលបន្សល់ពីសម័យកាលផ្សេងៗគ្នា នៃអតីតកាលដ៏សម្បូររុងរឿងរបស់ព្រះរាជាណាកម្ពុជា ជាពិសេសគឺប្រវត្តិទំនាក់ទំនងដ៏ល្អ…

ព័ត៌មានថ្មីៗ