Month: May 2025

២០ ឧសភា ទិវាជាតិនៃការចងចាំ ជាថ្ងៃដែលប្រជាជនកម្ពុជាគ្រប់ៗរូប បានចងចាំនិងមិនអាចបំភ្លេចបានឡើយនូវរបបប្រល័យពូជសាសន៍ប៉ុលពត ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ

ស្រុកបារាយណ៍៖ ព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបារាយណ៍ ខេត្តកំពង់ធំ អញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធពិធីទិវាជាតិនៃការចងចាំ ២០ ឧសភា ដើម្បីរំឭកដល់ជនរងគ្រោះជាង៣លាននាក់ ដែលបានស្លាប់បាត់បង់អាយុជីវិត និងទទួលរងនូវទារុណកម្មយ៉ាងឈឺចាប់ខ្លោចផ្សារ ព្រៃផ្សៃ សាហាវយង់ឃ្នង ពីឧក្រិដ្ឋកម្ម និងដើម្បីរំឭកដល់វិញ្ញាណក្ខន្ធជនរងគ្រោះដែលបានស្លាប់ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដោយពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួងទេសចរណ៍ លោកអភិបាលស្រុកបារាយណ៍ ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា…

ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានចូលរួមអមដំណើរ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចធិបតីនាយករដ្ឋមន្រ្តី អញ្ជើញទទួលស្វាគមន៍ ឯកឧត្តម ស៊ូ ឃុនលីន (Xu Kunlin) អភិបាល នៃរដ្ឋបាលប្រជាជនខេត្តជាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា និងគណៈប្រតិភូ អញ្ជើញពិសាអាហារសាមគ្គី នៅភោជនីយដ្ឋានសំបុក រាជធានីភ្នំពេញ

ភ្នំពេញ៖ នាល្ងាចថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ នាឱកាសពិធីបើក «ឆ្នាំទេសចរណ៍ កម្ពុជា-ចិន ២០២៥» ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានចូលរួមអមដំណើរ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចធិបតីនាយករដ្ឋមន្រ្តី អញ្ជើញទទួលស្វាគមន៍ ឯកឧត្តម ស៊ូ ឃុនលីន (Xu Kunlin) អភិបាល នៃរដ្ឋបាលប្រជាជនខេត្តជាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម វ៉ាង…

ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានចូលរួមអមដំណើរ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចធិបតីនាយករដ្ឋមន្រ្តី និងឯកឧត្តម ស៊ូ ឃុនលីន (Xu Kunlin) អភិបាល នៃរដ្ឋបាលប្រជាជនខេត្តជាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា អញ្ជើញទស្សនាស្តង់ពិព័រណ៍ និងវប្បធម៌ កម្ពុជា-ចិន នៅសាលសន្និសីទចតុម្មុខ រាជធានីភ្នំពេញ

ភ្នំពេញ៖ នាល្ងាចថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ នាឱកាសពិធីបើក «ឆ្នាំទេសចរណ៍ កម្ពុជា-ចិន ២០២៥» ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានចូលរួមអមដំណើរ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចធិបតីនាយករដ្ឋមន្រ្តី និងឯកឧត្តម ស៊ូ ឃុនលីន (Xu Kunlin) អភិបាល នៃរដ្ឋបាលប្រជាជនខេត្តជាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម វ៉ាង វិនពីន…

ពិធីបើក «ឆ្នាំទេសចរណ៍ កម្ពុជា-ចិន ២០២៥» អមដោយការសម្តែងសិល្បៈពិសេស «សម្រស់កម្ពុជា-ជាំងស៊ូ»

ភ្នំពេញ៖ នាល្ងាចថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញចូលរួមក្នុងពិធីបើក «ឆ្នាំទេសចរណ៍ កម្ពុជា-ចិន ២០២៥» អមដោយការសម្តែងសិល្បៈពិសេស «សម្រស់កម្ពុជា-ជាំងស៊ូ» ក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ស៊ូ ឃុនលីន (Xu Kunlin)…

សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង ឯកឧត្តម ហ្ស៊ី ឃុនលីន អភិបាលនៃរដ្ឋបាលប្រជាជនខេត្តជាំងស៊ូ ទីស្តីការក្រសួងទេសចរណ៍ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥

សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង ឯកឧត្តម ហ្ស៊ី ឃុនលីន អភិបាលនៃរដ្ឋបាលប្រជាជនខេត្តជាំងស៊ូ ទីស្តីការក្រសួងទេសចរណ៍ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥។

ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ និង ឯកឧត្តមអភិបាលខេត្តជាំងស៊ូ XU Kulin ផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ធ្វើជាសក្ខីភាព នៃការចុះអនុស្សរណៈនៃការយោគយល់គ្នាចំនួន ៦ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍

នារសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ ក្រសួងទេសចរណ៍ នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋបាលប្រជាជនខេត្តជាំងស៊ូ បានចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម XU Kulin អភិបាល នៃរដ្ឋបាលប្រជាជនខេត្តជាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងទេសចរណ៍ និងរដ្ឋបាលប្រជាជនខេត្តជាំងស៊ូ ចំនួន ៤៤រូប នៅទីស្តីការក្រសួងទេសចរណ៍។ ក្នុងឱកាសដ៏មហានក្ខត្តឬក្សវិសេសវិសាលនេះ ឯកឧត្តមរដ្ឋមន្រ្តី និង ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ធ្វើជាសក្ខីភាព…

ជំនួបពិភាក្សាការងាររវាង ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងឯកឧត្តម XU Kunlin អភិបាល នៃរដ្ឋបាលប្រជាជនខេត្តជាំងស៊ូ សាធារណរដ្ឋប្រជាមានិតចិន

នារសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន ឯកឧត្តម XU Kunlin អភិបាល នៃរដ្ឋបាលប្រជាជនខេត្តជាំងស៊ូ និងគណៈប្រតិភូ អញ្ជើញចូលជួបពិភាក្សាការងារ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ប្រទេសកម្ពុជា និងខេត្តជាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងសិក្សាលទ្ធភាពក្នុងការបង្កើនជើងហោះហើរត្រង់រវាងក្រុងសំខាន់ៗរបស់ខេត្តជាំងស៊ូ មកកាន់គោលដៅទេសចរណ៍ដ៏ទាក់ទាញរបស់កម្ពុជា ដើម្បីជំរុញលំហូរភ្ញៀវទេសចរក្នុងខេត្តជាំងស៊ូមកកាន់ប្រទេសកម្ពុជាឱ្យបានកាន់តែច្រើន។ ក្នុងជំនួបដ៏មានអត្ថន័យនេះ ភាគីទាំងពីរបានឯកភាពក្នុងការជួយជំរុញផ្សព្វផ្សាយទេសចរណ៍កម្ពុជា ទៅកាន់ប្រជាជនខេត្តជាំងស៊ូឱ្យកាន់តែទូលំទូលាយ ដោយស្របតាមស្មារតីនៃ “ឆ្នាំទេសចរណ៍ កម្ពុជា-ចិន ២០២៥” ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តជាំងស៊ូក៏នឹងសហការយ៉ាងជិតស្និតជាមួយក្រសួងទេសចរណ៍ក្នុងការរៀបចំព្រឹត្តិការណ៍រួមគ្នាក្នុងឆ្នាំ២០២៥ទាំងនៅក្នុងប្រទេសកម្ពុជា…

សូមស្វាគមន៍! ក្រុមភ្ញៀវទេសចរចិនដំបូងចំនួន១២៥នាក់ ក្នុងចំណោមភ្ញៀវទេសចរចិនប្រមាណជាង ១០០០ នាក់ ដែលមកកាន់ព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាស “ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥”  ដែលរៀបចំដោយ China Tourism Group

សូមស្វាគមន៍! ក្រុមភ្ញៀវទេសចរចិនដំបូងចំនួន១២៥នាក់ ក្នុងចំណោមភ្ញៀវទេសចរចិនប្រមាណជាង ១០០០ នាក់ ដែលមកកាន់ព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាស “ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥” ដែលរៀបចំដោយ China Tourism Group ។ សូមបញ្ជាក់ជូនបន្ថែមថា នេះគឺជាលទ្ធផលនៃការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ និងការរៀបចំកញ្ចប់ទស្សនកិច្ចទេសចរណ៍រវាងក្រសួងទេសចរណ៍កម្ពុជា ជាមួយក្រុមហ៊ុន China Tourism Group Corporation Limited (CTG) ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ និងជំនួបពិភាក្សាការងាររវាងឯកឧត្តម ហួត…

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញចូលរួមពិធីអបអរសាទរការទទួលបានក្រុមហ៊ុនវិនិយោគចំនួន២០០ និងសំណេះសំណាលជាមួយកម្មករ-និយោជិត នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញចូលរួមពិធីអបអរសាទរការទទួលបានក្រុមហ៊ុនវិនិយោគចំនួន២០០ និងសំណេះសំណាលជាមួយកម្មករ-និយោជិត នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥។

សារលិខិតជូនពរសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហាប្រសើរនៃថ្ងៃចម្រើនជន្មាយុ គម្រប់ ៩១ឆ្នាំ ឈានចូល ៩២ឆ្នាំ

សារលិខិតជូនពរសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហាប្រសើរនៃថ្ងៃចម្រើនជន្មាយុ គម្រប់ ៩១ឆ្នាំ ឈានចូល ៩២ឆ្នាំ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ នាពេលខាងមុខនេះ។

ព័ត៌មានថ្មីៗ