Month: May 2025

ពិធីបុណ្យវិសាខបូជា​ នៅបូជនីយដ្ឋានរូបសំណាកនាគ​ ក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងឯកឧត្តមឧបនាយក​រដ្ឋមន្ត្រី ហ៊ុន​ ម៉ានី​ រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ

ពិធីបុណ្យវិសាខបូជា​ នៅបូជនីយដ្ឋានរូបសំណាកនាគ​ ក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងឯកឧត្តមឧបនាយក​រដ្ឋមន្ត្រី ហ៊ុន​ ម៉ានី​ រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ​ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ព្រមទាំងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ នៅឃុំកោះពីរ ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥។

ឯកឧត្តម ហួត ហាក់៖ «ការបម្រើប្រជាជនដោយប្រើបេះដូង ជាបេសកកម្មដ៏ពិសិដ្ឋថ្លៃថ្លា ប្រកបដោយសីលធម៌​ និងគុណធម៌»

ខេត្តកំពង់ធំ៖ ឯកឧត្តម ហួត ហាក់ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបារាយណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសកែសម្រួល និងចាត់តាំងសមាសភាពក្រុមការងារគណបក្សចុះស្រុកបារាយណ៍ និងក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង១០ នៃស្រុកបារាយណ៍។ ថ្លែងក្នុងពិធីនោះដែរ ឯកឧត្តមប្រធាន ហួត ហាក់ បានអំពាវនាវឱ្យក្រុមការងារគ្រប់ផ្នែក គ្រប់ថ្នាក់ ត្រូវខិតខំប្រឹងប្រែងប្រតិបត្តិនូវតួនាទី និងភារកិច្ច ដើម្បីតបស្នងចំពោះទំនុកចិត្តដែលគណបក្ស និងប្រជាជន បានប្រគល់ជូន ពិសេសការបម្រើប្រជាជន ប្រកបដោយភាពស្មោះត្រង់ និងមានមនសិការវិជ្ជាជីវៈជាមួយនឹងការប្តេជ្ញាចិត្តមុតមាំ, ហ៊ានលះបង់, រួមគ្នាគិត, រួមគ្នាធ្វើ និងរួមគ្នាទទួលខុសត្រូវ ក្នុងទិសដៅរួមគ្នា ដើម្បីបម្រើប្រជាជន…

ក្រសួងទេសចរណ៍កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំក្រុមការងាររួមស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍កម្ពុជា-ថៃ លើកទី៨ និងមហោស្រពម្ហូបអាហារកម្ពុជា-ឡាវ-ថៃ-វៀតណាម ក្នុងរដូវកាលបៃតងខែសីហា ឆ្នាំ២០២៥ នៅខេត្តសៀមរាប

នារសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន ឯកឧត្តម ទុល្យ ត្រៃសូរ៉ាត់ (Tull Traisorat) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រថៃប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីលទ្ធផលដែលសម្រេចបានក្នុងកិច្ចសហប្រតិបត្តិការទេសចរណ៍កម្ពុជា-ថៃ និងផ្លាស់ប្តូរទស្សនយុទ្ធសាស្រ្តលើការអនុវត្តផែនការសកម្មភាពរួម និងកិច្ចសហប្រតិបត្តិការទេសចរណ៍ កម្ពុជា-ថៃ ២០២៣-២០២៥ ឱ្យកាន់តែប្រសិទ្ធភាព និងប្រសិទ្ធផល ដើម្បីជំរុញនូវកំណើនលំហូរអ្នកទេសចរ និងអ្នកវិនិយោគិនរវាងប្រទេសទាំងពីរ និងពីប្រទេសទីបី។ ក្នុងឱកាសនៃជំនួបដ៏មានសារៈសំខាន់ និងប្រកបដោយផ្លែផ្កានេះ…

ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងអធិការកិច្ច ក្រោមអធិបតីភាព ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងអធិការកិច្ច ក្រោមអធិបតីភាព ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ។

សូមគោរពអបអរសាទរ និងជូនពរ ជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាស សម្ដេច ទទួលគ្រឿងឥស្សរិយយស Grand Collar of the Order of Timor-Leste ដែលជាឥស្សរិយយស កម្រិតខ្ពស់បំផុតរបស់រដ្ឋាភិបាលទីម័រឡេស្តេ

សូមគោរពអបអរសាទរ និងជូនពរ ជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាស សម្ដេច ទទួលគ្រឿងឥស្សរិយយស Grand Collar of the Order of Timor-Leste ដែលជាឥស្សរិយយស កម្រិតខ្ពស់បំផុតរបស់រដ្ឋាភិបាលទីម័រឡេស្តេ។

ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមបាល់ទាត់យុវជនក្រសួងទេសចរណ៍ ដែលបានខិតខំប្រឹងប្រែងហ្វឹកហាត់ តស៊ូប្រកួតកីឡាបាល់ទាត់ «មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន»

ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមបាល់ទាត់យុវជនក្រសួងទេសចរណ៍ ដែលបានខិតខំប្រឹងប្រែងហ្វឹកហាត់ តស៊ូប្រកួតកីឡាបាល់ទាត់ «មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន» ដោយទទួលបានជ័យជម្នះនាពេលកន្លងមក និងនៅថ្ងៃនេះ ក្នុងនាមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងទេសចរណ៌ សូមជូនពរក្រុមបាល់ទាត់យុវជនក្រសួងទេសចរណ៍ទទួលបានជ័យជម្នះបន្ថែមទៀត នៅវគ្គជំរុះ ១៦ក្រុមចុងក្រោយ ដែលត្រូវប្រកួតជាមួយ ក្រុមបាល់ទាត់យុវជនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅល្ងាចវេលាម៉ោង ១៧៖២០ នាទី ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ នៅទីលានបាល់ទាត់កងយោធពលខេមរភូមិន្ទ (ស្តាតចាស់)។

ក្រសួងទេសចរណ៍ និងវិទ្យុមិត្តភាពកម្ពុជា-ចិន នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន (CMG) សហការរៀបចំព្រឹត្តការណ៍ថ្មីៗ ​និងទាក់ទាញ ព្រមទាំងបង្កើនការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ ដើម្បីឱ្យប្រជាជនចិនបានដឹង និងមកលេងកម្ពុជាកាន់តែច្រើនថែមទៀត ក្នុងរដូវកាលបៃតង (Green Season) នេះ

នារសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក Feng Hui អ្នកគ្រប់គ្រងវិទ្យុមិត្តភាពកម្ពុជាចិនប្រចាំនៅរាជធានីភ្នំពេញ នៃអគ្គស្ថានីយ៍វិទ្យុ និងទូរទស្សន៍មជ្ឈិមចិន (CMG) និងសហការី ចូលជួបសំដែងការគួរសម និងពិភាក្សាអំពីការអនុវត្តផែនការសកម្មភាពផ្នែកតាមខ្លឹមសារនៃអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងទេសចរណ៍ កម្ពុជា និងអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន (CMG) ដែលបានចុះហត្ថលេខា និងផ្លាស់ប្តូរក្រោម សក្ខីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តមប្រធានាធិបតី ស៊ី ជីនភីង ក្នុងឱកាសដំណើរទស្សនកិច្ចផ្លូវរដ្ឋកាលពីថ្ងៃទី១៧…

ពិធីប្រគល់-ទទួលអំណោយសប្បុរសធម៌របស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងទេសចរណ៍ ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសអបអរសាទរខួបទី ១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម និង ខួបលើកទី៧០ឆ្នាំ កាកបាទក្រហមកម្ពុជា

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ ព្រមទាំងគណៈប្រតិភូក្រសួងទេសចរណ៍ អញ្ជើញចូលរួមក្នុងពិធីប្រគល់-ទទួលអំណោយសប្បុរសធម៌របស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងទេសចរណ៍ ចំនួន ១០ ០០០ ដុល្លារ (មួយម៉ឺនដុល្លារអាម៉េរិក) ជូនកាកបាទក្រហមកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា អនុប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និងជាអគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសអបអរសាទរខួបទី ១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥…

ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ដឹកនាំកិច្ចប្រជុំក្រុមការងារ និងភាគីពាក់ព័ន្ធសំខាន់ៗ ដើម្បីត្រៀមទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិសម្រាប់រដូវកាលបៃតង (Green Season)

នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំក្រុមការងារជំរុញយុទ្ធនាការទេសចរណ៍ក្នុងរដូវកាលបៃតង (Green Season) មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ព្រមទាំងភាគីពាក់ព័ន្ធសំខាន់ៗ ក្នុងវិស័យទេសចរណ៍ដូចជា អ្នកឧកញ៉ា ឧកញ៉ា លោកជំទាវ លោក លោកស្រី ប្រធាន និងតំណាងសមាគមទេសចរណ៍កម្ពុជា សហព័ន្ធទេសចរណ៍កម្ពុជា សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា ប្រធានថ្នាក់ជាតិសមាគមសណ្ឋាគារកម្ពុជា សមាគមភោជនីយដ្ឋានកម្ពុជា ឯកឧត្តមនាយកប្រតិបត្តិក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) រួមទាំងឯកឧត្តម…

ប្រជាពលរដ្ឋចំនួន៤ភូមិ នៅឃុំបល្ល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ៥ ៩៤១បណ្ណ

ស្រុកបារាយណ៍៖ នាព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបារាយណ៍ ខេត្តកំពង់ធំ និងឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ ចំនួន ៥ ៩៤១បណ្ណ នៅភូមិចំនួន៤ (ភូមិតាភោគ, ភូមិបល្ល័ង្គ, ភូមិព្រៃស្រង៉ែ, និងភូមិត្រពាំងជ្រៃ) ក្នុងឃុំបល្លង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ការចុះបញ្ជីដីធ្លី និងផ្ដល់បណ្ណកម្មសិទ្ធិលើអចលនវត្ថុជូនប្រជាពលរដ្ឋ គឺជាការងារអាទិភាពមួយដែល សម្ដេចមហាបវរធិបតី…

ព័ត៌មានថ្មីៗ