សារធាតុហេរ៉ូអ៊ីនចំនួន ១១គីឡូក្រាម និងគ្រាប់ថ្នាំរំញោច ២០០.០០០គ្រាប់ត្រូវបានរឹបអូសនៅប្រទេសមីយ៉ាន់ម៉ា
មីយ៉ាន់ម៉ា ៖សារព័ត៌មានរដ្ឋមីយ៉ាន់ម៉ា Myanma Alinn បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា អាជ្ញាធរមីយ៉ាន់ម៉ាបានរឹបអូសសារធាតុហេរ៉ូអ៊ីនចំនួន ១១ គីឡូក្រាម និងគ្រាប់ថ្នាំរំញោចចំនួន ២០០.០០០គ្រាប់នៅកណ្តាលប្រទេសមីយ៉ាន់ម៉ា។ របាយការណ៍បាននិយាយថា ដោយទទួលបានព័ត៌មាន ប៉ូលិសប្រឆាំងគ្រឿងញៀនបានឆែកឆេររថយន្តមួយនៅក្នុងសង្កាត់ចាណាយេថាហ្សាន់ (Chanayethazan) នៃតំបន់ម៉ានដាឡេយ (Mandalay) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ និងរឹបអូសបានសារធាតុហេរ៉ូអ៊ីនចំនួន ២,៨ គីឡូក្រាម រួមជាមួយជនសង្ស័យ ២នាក់។ យោងតាមការស៊ើបអង្កេត បានឱ្យដឹងថា សារធាតុហេរ៉ូអ៊ីន ៨,២គីឡូក្រាម និងថ្នាំរំញោច២០ម៉ឺនគ្រាប់ត្រូវបានរកឃើញនៅផ្ទះជនសង្ស័យម្នាក់ទៀតក្នុងសង្កាត់ដដែល។ របាយការណ៍បានបន្តថា…
រដ្ឋាភិបាលរបបយោធាមីយ៉ាន់ម៉ា នឹងដោះលែងអ្នកទោសជិត៦ពាន់នាក់ ក្នុងការលើកលែងទោសប្រចាំឆ្នាំ ដើម្បីប្រារព្ធទិវាឯករាជ្យជាតិ
មីយ៉ាន់ម៉ា៖ កាលពីថ្ងៃសៅរ៍ ទី៤ ខែមករា ឆ្នាំ ២០២៥ រដ្ឋាភិបាលរបបយោធាមីយ៉ាន់ម៉ា បាននិយាយថា ខ្លួននឹងដោះលែងអ្នកទោសជិត ៦ ពាន់នាក់ ដែលស្ថិតនៅក្នុងផ្នែកមួយនៃការលើកលែងទោសប្រចាំឆ្នាំ ដើម្បីប្រារព្ធទិវាឯករាជ្យរបស់ប្រទេសនេះ ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ នាថ្ងៃដដែលនោះ របបយោធា បាននិយាយថា អ្នកទោស ៥,៨៦៤ នាក់ រួមទាំងជនបរទេសចំនួន ១៨០ នាក់ នឹងទទួលបានការដោះលែង ដើម្បីអបអរចំពោះការប្រារព្ធខួប ៧៧ ឆ្នាំនៃឯករាជ្យភាពរបស់មីយ៉ាន់ម៉ា ចេញពីការគ្រប់គ្រងរបស់អាណានិគមអង់គ្លេស ។…
នាយករដ្ឋមន្ត្រីថៃបានប្រកាសទ្រព្យសម្បត្តិរបស់អ្នកស្រីដែលមានតម្លៃដល់ទៅ ១៣,៨ ពាន់លានបាត ស្មើរនឹង៤០០ លានដុល្លារ
បាងកក៖ កាលពីថ្ងៃសុក្រ នាយករដ្ឋមន្ត្រីថៃអ្នកស្រី Paetongtarn Shinawatra បានប្រកាសទ្រព្យសម្បត្តិរបស់អ្នកស្រីដែលមានតម្លៃជាង ៤០០ លានដុល្លារ ដែលក្នុងនោះរួមមានទាំងកាបូបដៃជាង ២០០ ដែលមានតម្លៃជាង ២ លានដុល្លារនិងនាឡិកាដៃប្រណិតៗយ៉ាងតិច ៧៥ គ្រឿងដែលមានតម្លៃជិត ៥ លានដុល្លារផងដែរ។ នេះយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP ដែលយោងលើការបញ្ជាក់របស់គណបក្សអ្នកស្រី។ យោងតាមការចេញផ្សាយដោយសារព័ត៌មានAFP បានឲ្យដឹងថាកូនស្រីពៅរបស់មហាសេដ្ឋី និងជាអតីតនាយករដ្ឋមន្ត្រីថៃថាក់ស៊ីន ស៊ីណាវ៉ាត្រាលោកស្រី Paetongtarn បានចូលកាន់តំណែងកាលពីខែកញ្ញា ក្នុងនាមជាសមាជិកទីបួននៃត្រកូលដែលដឹកនាំរដ្ឋាភិបាលថៃក្នុងរយៈពេល ២០ ឆ្នាំ។ លោកស្រីមានកាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ…
ទីក្រុងហាណូយមានបំណងទាក់ទាញភ្ញៀវទេសចរជាង ៣០លាននាក់ក្នុងឆ្នាំ២០២៥
https://youtu.be/PUA0QoZvXLE
ឯកឧត្ដម អ៊ុន ចាន់ដា បានថ្លែងថា លទ្ធផល នៃការវាយតម្លៃការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្តិភាព និងសេវាសង្គម នឹងប្រកាសនៅថ្ងៃសន្និបាតរបស់រដ្ឋបាលខេត្តកំពង់ចាម
កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងថា «លទ្ធផល នៃការវាយតម្លៃ ចលនាការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្តិភាព និងសេវាសង្គម សម្រាប់រដ្ឋបាលឃុំ សង្កាត់ នឹងប្រកាសនៅថ្ងៃសន្និបាតបូកសរុបលទ្ធផលការងារ របស់រដ្ឋបាលខេត្តកំពង់ចាម នាថ្ងៃខាងមុខនេះ» ។ ការថ្លែងបែបនេះក្នុងកិច្ចប្រជុំត្រួតពិនិត្យវាយតម្លៃនៃការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្តិភាព និងសេវាសង្គមសម្រាប់រដ្ឋបាលឃុំ សង្កាត់ នាព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥…
ប.ស.ស បង្ហាញសមាជិកឱ្យចេះពិនិត្យមើលប័ណ្ណមាន ឬ មិនមានសុពលភាព ងាយស្រួលក្នុងការប្រើប្រាស់
បេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្ហាញសមាជិក ប.ស.ស. ឱ្យចេះពិនិត្យមើលប័ណ្ណរបស់ខ្លួនថា តើមាន ឬ មិនមានសុពលភាព ដើម្បីងាយស្រួលក្នុងការប្រើប្រាស់សេវា ពិសេសសេវាសុខាភិបាលនៅតាមមន្ទីរពេទ្យជាដៃគូរបស់ ប.ស.ស។ បើតាម ប.ស.ស បានបញ្ជាក់ថា «ងាយៗ! ឥឡូវនេះ សមាជិក ប.ស.ស. ទាំងអស់ អាចពិនិត្យមើលថា ប័ណ្ណសមាជិក ប.ស.ស. របស់ខ្លួនមានសុពលភាព ឬ មិនមានសុពលភាព ដោយគ្រាន់តែចូលទៅកាន់កម្មវិធីទូរស័ព្ទដៃ ប.ស.ស. រួចចុចលើប៊ូតុងព័ត៌មានផ្ទាល់ខ្លួន នោះនឹងបង្ហាញពីព័ត៌មាន…
រដ្ឋបាលខេត្តបាត់ដំបង៖ នៅក្នុងខេត្តបាត់ដំបង មានមុខសញ្ញាក្មេងទំនើងកំពុងគ្រប់គ្រងបច្ចុប្បន្នចំនួន៤៧៨នាក់ ស្មើនឹង១០០ក្រុម
ខេត្តបាត់ដំបង ៖ យោងតាមរបាយការណ៍របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបងបានឱ្យដឹងថា នៅក្នុងខេត្តបាត់ដំបង មានមុខសញ្ញាក្មេងទំនើងកំពុងគ្រប់គ្រងបច្ចុប្បន្នចំនួន៤៧៨នាក់ ស្មើនឹង១០០ក្រុម និងមុខសញ្ញាទោល១៤៩នាក់ដែលធ្លាប់មានការពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌ២៣៣នាក់,គ្រឿងញៀន២៨នាក់,បង្កការអុកឡុក១១៧នាក់,បង្ហោះម៉ូតូ៩៣នាក់ និងគេចសាលា៧នាក់ ក្នុងនោះបង្រ្កាបបានក្នុងខែធ្នូ ឆ្នាំ២០២៤ ចំនួន៦ករណី ឃាត់ខ្លួន២០នាក់។ របាយការនេះត្រូវបានរាយការណ៍ដោយ លោក ធូ ភា អភិបាលរងខេត្តបាត់ដំបងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបងប្រចាំខែធ្នូឆ្នាំ២០២៤កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៥កន្លងទៅ។ នាឱកាសនោះដែរ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបងបានណែនាំដល់អាជ្ញាធរ និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ជាពិសេសអាជ្ញាធរនិងកងកម្លាំងឈរជើងប្រចាំការតាមខ្សែបន្ទាត់ព្រំដែនត្រូវយកចិត្តទុកដាក់ពង្រឹងការបង្រ្កាប និងទប់ស្កាត់បទល្មើសឆ្លងដែនខុសច្បាប់ និងបទល្មើសផ្សេងៗគ្រប់ប្រភេទឱ្យមានប្រសិទ្ធភាពខ្ពស់។ ឯកឧត្តម សុខ…
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្លេះ
(បុរេប្រវត្តិនៅតំបន់អង្គរ) កំណើតអង្គរចាប់ផ្តើមឡើងជាមួយនឹងការឡើងគ្រងរាជ្យរបស់ព្រះបាទជ័យវរ្ម័នទី២ ដោយមានរៀបចំធ្វើពិធីរាជាភិសេកឱ្យទៅជាស្តេចចក្រវាលនៅលើកំពូលភ្នំគូលេន នៅគ.ស.៨០២។ ព្រះអង្គគង់ប្រថាប់នៅរាជធានីហរិហរាល័យដែលសព្វថ្ងៃយើងស្គាល់ថា តំបន់រលួស ស្ថិតនៅចម្ងាយប្រហែល១០គីឡូម៉ែត្រពីទីក្រុងសៀមរាប។ ក៏ប៉ុន្តែ បើប្រវត្តិសាស្ត្រអង្គរកម្រិតដូចពោលមកអម្បាញ់មិញនេះ ហាក់ដូចជាស្រាលពេក តាមពិតទៅអង្គរមានប្រវត្តិវែងឆ្ងាយជាងនេះ បើគ្រាន់តែពោលយោងទៅលើភស្តុតាងនៃការមកតាំងទីសម័យមុនអង្គរ លើផ្ទៃដីដ៏ធំធេងនៅតំបន់ជុំវិញប្រាសាទអកយំ ។ បើពោលពីសិលាចារឹកដំបូងៗវិញ គេប្រទះឃើញសិលាចារឹកដ៏ចំណាស់មួយដែលមានកាលបរិច្ឆេទតាំងពីគ.ស ៦៧៤ មកម៉្លេះ ។ តាមពិតទៅចន្លោះពីសតវត្សទី៦ដល់ទី៩ នៃគ.ស. គេឃើញមានការលើកឡើងពីព្រះនាមនៃព្រះមហាក្សត្រ ទីក្រុង និងរាជធានី ដែលតាំងនៅក្នុងតំបន់អង្គររយៈពេលខ្លី តែមិនដឹងនៅទីណាពិតប្រាកដ និងសំណល់គ្រឹះប្រាសាទខ្លះៗ។ ក៏ប៉ុន្តែនៅសម័យមុននេះទៅទៀត ពេលដែលពុំទាន់មានអក្សរចារឹកផ្សេងៗ គេដឹងអំពីតំបន់អង្គរនេះតិចតួចណាស់។…
Apple គ្រោងលក់ iPhone បញ្ចុះតម្លៃទ្រង់ទ្រាយធំនៅប្រទេសចិន ចំពេលមានការប្រកួតប្រជែងកើនឡើង
ក្រុមហ៊ុន Apple និងផ្តល់ការលក់បញ្ចុះតម្លៃដ៏កម្របំផុតមួយ រហូតដល់ទៅ ៥០០យ៉ន់ (៦៨,៥០ដុល្លារ) ទៅលើម៉ូដែល iPhone ជំនាន់ចុងក្រោយរបស់ខ្លួន នៅក្នុងប្រទេសចិន ខណ:ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់សហរដ្ឋអាមេរិកមួយនេះ ព្យាយាមការពារចំណែកទីផ្សាររបស់ខ្លួន ចំពេលមានការកើនឡើងនៃការប្រកួតប្រជែងពីសំណាក់គូប្រជែងក្នុងស្រុក ដូចជា Huawei ។ នេះបើតាមកាចុះផ្សាយពីសារព័ត៌មាន CNA។ ការផ្តល់ជូនពិសេសនេះនឹងមានរយៈពេល ៤ថ្ងៃចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែមករា ដោយអនុវត្តចំពោះម៉ូដែល iPhone ជាច្រើន។ តួយ៉ាងដូចជាទូរស័ព្ទ iPhone 16 Pro ដែលមានតម្លៃដើម…