សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១០

សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ – ប្រេងសាំងធម្មតា = ៣.៩០០រៀល/លីត្រ (ឡើងថ្លៃ ៥០៛) – ប្រេងម៉ាស៊ូត = ៣.៧០០រៀល/លីត្រ (ឡើងថ្លៃ ៥០៛)

សេចក្តីជូនដំណឹងស្តីពី៖ ព្រឹត្តិការណ៍ ”អបអរសាទរខួបលើកទី២០ នៃការចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោករបស់កម្ពុជា”

សេចក្តីជូនដំណឹងស្តីពី៖ ព្រឹត្តិការណ៍ ”អបអរសាទរខួបលើកទី២០ នៃការចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោករបស់កម្ពុជា”

ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបគណ:ប្រតិភូវិស័យឯកជនមកពីទីក្រុង Zhangzhou និងទីក្រុង Xiamen នៃខេត្ត Fujian ប្រទេសចិន

នាព្រឹកថ្ងៃសុក្រ ទី២៧ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយគណ:ប្រតិភូវិស័យឯកជនមកពីទីក្រុង Zhangzhou និងទីក្រុង Xiamen នៃខេត្ត Fujian ប្រទេសចិន ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដមអនុរដ្ឋលេខាធិការ ឯកឧត្ដមអគ្គនាយក និងមន្ត្រីមកពីនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងពាណិជ្ជកម្ម។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានជម្រាបភាគីចិនអំពីគោលនយោបាយទាក់ទាញវិនិយោគ គោលនយោបាយគាំពារធុរកិច្ច ភាពអនុគ្រោះដែលកម្ពុជាមាន ។ល។ ព្រមទាំងបានអំពាវនាវឱ្យភាគីចិន ពិចារណាបោះទុនវិនិយោគឱ្យបានច្រើនថែមទៀត។ ឯកឧត្តមរដ្ឋលេខាធិការ បន្ថែមថា…

ទេសចរណ៍ និងសន្តិភាព Tourism and Peace ជាប្រធានបទដ៏មានសក្តានុពលសម្រាប់ពិធីអបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៤

«ទេសចរណ៍ និងសន្តិភាព – Tourism and Peace» គឺជាប្រធានបទ សម្រាប់អបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៤ ដោយក្រសួងទេសចរណ៍ លើកយកប្រធានបទនេះគឺដើម្បីផ្ដោតសំខាន់លើការផ្សារភ្ជាប់រវាងវិស័យទេសចរណ៍ និងសន្តិភាពពិភពលោក ដោយលើកទឹកចិត្តដល់អ្នកធ្វើដំណើរ និងគ្រប់ភាគីពាក់ព័ន្ធនៅក្នុងឧស្សាហកម្មទេសចរណ៍ ឱ្យធ្វើប្រតិបត្តិការទេសចរណ៍ប្រកបដោយការទទួលខុសត្រូវ។ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងថា ទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៤ នេះ មានគោលបំណងស្វែងយល់ពីចំណុចប្រសព្វនៃទេសចរណ៍ និងការកសាងសន្តិភាពដោយគូសបញ្ជាក់ពីរបៀបនៃការធ្វើដំណើរ ការផ្លាស់ប្ដូរគ្នានូវវប្បធម៌ដ៏សម្បូរបែប និងការអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តរភាព ដែលរួមចំណែកដល់ការដោះស្រាយជម្លោះ ការផ្សះផ្សា និងការលើកកម្ពស់សន្តិភាពទូទាំងពិភពលោក។…

មន្រ្តីកសិកម្មឃុំ នៅស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ សម្របសម្រួលទីផ្សារ​ស្រូវ​សែន​​ក្រអូប​ជូនកសិករក្នុងឃុំមួយចំនួន​នៅតំបន់នោះ ​ទៅកាន់រោងម៉ាស៊ីន​ស្រូវ

មន្រ្តីកសិកម្មឃុំ នៅស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ សម្របសម្រួលទីផ្សារ​ស្រូវ​សែន​​ក្រអូប​ជូនកសិករក្នុងឃុំមួយចំនួន​នៅតំបន់នោះ ​ទៅកាន់រោងម៉ាស៊ីន​ស្រូវ នៅក្នុងការប្រមូលផលស្រូវដើមរដូវវស្សា ឆ្នាំ២០២៤ មន្រ្តីកសិកម្មឃុំ​ស្វាយចចឹប សហការជាមួយមន្រ្តីកសិកម្មឃុំពោធិ៍អង្ក្រង និងឃុំកាត់ភ្លុក​ស្រុក​​បរសេដ្ឋ ខេត្តកំពង់ស្ពឺ បានធ្វើការសម្របសម្រួលទីផ្សារស្រូវសែន​ក្រអូបជូនកសិករនៅឃុំស្វាយចចឹប ទៅកាន់រោងម៉ាស៊ីនខ្មែរហ្វូត។ ជាលទ្ធផលនៃការសម្របសម្រួលទីផ្សារ មានកសិករចំនួន៦៧គ្រួសារ មកពី៩ភូមិ រួមមាន ភូមិចេក ភូមិចចឹប ភូមិអណ្តូងល្វា ភូមិត្រពាំងខ្ទុំ ភូមិត្រពាំងធ្លក ភូមិពពូល ភូមិសង្កែលាក់ ភូមិពង្រ និងភូមិត្រយឹង។ ចំណែក ស្រូវបាននាំចេញទៅរោងម៉ាស៊ីនមានចំនួនជាង ១៨៤​ ៣០៨គីឡូក្រាម…

ទេសចរណ៍ និងសន្តិភាព Tourism and Peace ជាប្រធានបទដ៏មានសក្តានុពលសម្រាប់ពិធីអបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៤

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៤ ក្រោមប្រធានបទ៖ «ទេសចរណ៍ និងសន្តិភាព – Tourism and Peace» ដើម្បីផ្ដោតសំខាន់លើការផ្សារភ្ជាប់រវាងវិស័យទេសចរណ៍ និងសន្តិភាពពិភពលោក ដោយលើកទឹកចិត្តដល់អ្នកធ្វើដំណើរ និងគ្រប់ភាគីពាក់ព័ន្ធនៅក្នុងឧស្សាហកម្មទេសចរណ៍ ឱ្យធ្វើប្រតិបត្តិការទេសចរណ៍ប្រកបដោយការទទួលខុសត្រូវ។ ក្នុងពិធីដ៏អធិកអធមនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រោមចំណុះក្រសួង និងស្ថាប័នពាក់ព័ន្ធ, មន្ទីរទេសចរណ៍ ២៥រាជធានី ខេត្ត,…

ការអនុវត្តការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានឆ្លុះបញ្ចាំងឱ្យឃើញពីភាពចាំបាច់ក្នុងការបន្តពង្រឹង “ភាពជឿទុកចិត្តនៃថវិកា” ដែលរួមចំណែកក្នុងការធានាបាននូវចីរភាពនៃសេដ្ឋកិច្ចជាតិ

ការអនុវត្តការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានឆ្លុះបញ្ចាំងឱ្យឃើញពីភាពចាំបាច់ក្នុងការបន្តពង្រឹង “ភាពជឿទុកចិត្តនៃថវិកា” ដែលរួមចំណែកក្នុងការធានាបាននូវចីរភាពនៃសេដ្ឋកិច្ចជាតិ ក្នុងកិច្ចប្រជុំគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជាមួយតំណាងដៃគូអភិវឌ្ឍន៍ ដើម្បីពិភាក្សាលើ “របាយការណ៍វឌ្ឍនភាពនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី ៤ ប្រចាំត្រីមាសទី ២ ឆ្នាំ ២០២៤” កាលពីថ្ងៃ២៥ ខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (គ.ហ.ស.) បានលើកឡើងថា ការត្រួតពិនិត្យនិងវាយតម្លៃលើវឌ្ឍនភាពនៃការអនុវត្តការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៤ ប្រចាំត្រីមាសទី ២…

គណៈប្រតិភូក្រសួងពាណិជ្ជកម្ម អញ្ជើញទស្សនកិច្ចការងារ និងជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុនធំទីមួយនៅប្រទេសបារាំង​ដែលមានសាខាចំនួន ៧២០ នៅទូទាំងសហភាពអឺរ៉ុប

គណៈប្រតិភូក្រសួងពាណិជ្ជកម្ម អញ្ជើញទស្សនកិច្ចការងារ និងជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុនធំទីមួយនៅប្រទេសបារាំង​ដែលមានសាខាចំនួន ៧២០ នៅទូទាំងសហភាពអឺរ៉ុប (ប៉ារីស, បារាំង) ៖ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ អមដោយ ឯកឧត្តម ណាំ លីណាល់ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង ឧកញ៉ា សុង សារ៉ន ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា បានជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុន E.Leclerc ដែលជាបណ្តាញផ្សារដ៏ធំទីមួយនៅប្រទេសបារាំង និងមានហាងប្រមាណចំនួន ៧២០ នៅទូទាំងសហភាពអឺរ៉ុប…

ធនាគារជាតិនៃកម្ពុជា ណែនាំដល់ធនាគារ​​ទាំងអស់ត្រូវប្រគល់បណ្ណកាន់កាប់អចលនវត្ថុ ទៅ​អតិថិជនវិញក្រោយសង​បំណុល​អស់

ធនាគារជាតិនៃកម្ពុជា ណែនាំដល់ធនាគារ​​ទាំងអស់ត្រូវប្រគល់បណ្ណកាន់កាប់អចលនវត្ថុ ទៅ​អតិថិជនវិញក្រោយសង​បំណុល​អស់ តាមរយៈសារាចរណ៍របស់ធនាគារជាតិនៃកម្ពុជា ចុះថ្ងៃទី២៣ ខែកញ្ញាកន្លងទៅ បានណែនាំឱ្យ គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុទាំងអស់ ឱ្យ​ផ្តល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឬបណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ឱ្យ អតិថិជនវិញ ក្រោយការសងបំណុលរួចរាល់ យ៉ាងយូរ៧ថ្ងៃ។ លោកស្រី ជា សិរី អគ្គទេសាភិបាល នៃធនាគារជាតិនៃកម្ពុជា បានគូសបញ្ជាក់បន្ថែមថា៖ «គ្រឹះស្ថាន​ធនាគារ និងហិរញ្ញវត្ថុទាំងអស់​(ត្រូវ)ផ្តល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឬបណ្ណ​សម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ដែលជាទ្រព្យធានានៅ គ្រឹះ​ស្ថានធនាគា​រ និងហិរញ្ញវត្ថុ និង​លិខិតបញ្ជាក់ពីការរួចបំណុល ជូនអតិថិជន​ក្នុងរយៈពេលយ៉ាងយូរ ០៧…

មន្ត្រីជំនាញបច្ចេកទេស ក្រសួងពាណិជ្ជកម្ម ចូលរួមកិច្ចប្រជុំកម្រិតអគ្គនាយក នៃវេទិកាជំរុញពាណិជ្ជកម្មអាស៊ី លើកទី៣៧

(បាងកក-ប្រទេសថៃ)៖ នាថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ លោកស្រី ប៊ុន ចំណាន អគ្គនាយករង នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម និងមន្ត្រីជំនាញបច្ចេកទេស តំណាងអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម បានចូលរួមកិច្ចប្រជុំកម្រិតអគ្គនាយក នៃវេទិកាជំរុញពាណិជ្ជកម្មអាស៊ី លើកទី៣៧ (37th Asian Trade Promotion Forum CEO Meeting) នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ។ កិច្ចប្រជុំនេះ រៀបចំឡើងដោយនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិ (DITP) នៃក្រសួងពាណិជ្ជកម្ម ប្រទេសថៃ…