ព្រឹត្តិការណ៍ថ្មីៗ

ការប្រារព្ធកម្មវិធីខួបឯករាជ្យជាតិលើកទី២៤៩ របស់សហរដ្ឋអាម៉េរិក និងខួបលើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងអាម៉េរិក និងកម្ពុជា ជាមួយនឹងការរំពឹងខ្ពស់ពីការមកដល់កាន់តែច្រើនរបស់អ្នកទេសចរអាម៉េរិកមកកម្ពុជា នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម មហាំម៉ាត់ យូណេះ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ រួមជាមួយ លោក Abdullah Raad S Alshumrukh ភារធារី នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត បានសម្របសម្រួលធ្វើបដិសណ្ឋារកិច្ចដល់ក្រុមកីទ្បាបាល់ទាត់ នារី របស់ប្រទេសអារ៉ាប៊ីសាអូឌីត នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ អញ្ជើញថ្លែងបទបាឋកថាស្តីពី «កាលានុវត្តភាពអាជីពក្នុងវិស័យទេសចរណ៍ និងយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង» នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង ទស្សនកិច្ចស្វែងយល់ពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរស់នៅតំបន់បេតិកភណ្ឌពិភពលោក និងការអភិរក្សនំត្នោតប្រពៃណីខ្មែរទស្សនកិច្ចស្វែងយល់ពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរស់នៅតំបន់បេតិកភណ្ឌពិភពលោក និងការអភិរក្សនំត្នោតប្រពៃណីខ្មែរ ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម សុក ខា ត្រូវជាលោកឪពុកក្មេក សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង

ការប្រារព្ធកម្មវិធីខួបឯករាជ្យជាតិលើកទី២៤៩ របស់សហរដ្ឋអាម៉េរិក និងខួបលើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងអាម៉េរិក និងកម្ពុជា ជាមួយនឹងការរំពឹងខ្ពស់ពីការមកដល់កាន់តែច្រើនរបស់អ្នកទេសចរអាម៉េរិកមកកម្ពុជា

នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម មហាំម៉ាត់ យូណេះ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ រួមជាមួយ លោក Abdullah Raad S Alshumrukh ភារធារី នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត បានសម្របសម្រួលធ្វើបដិសណ្ឋារកិច្ចដល់ក្រុមកីទ្បាបាល់ទាត់ នារី របស់ប្រទេសអារ៉ាប៊ីសាអូឌីត នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ

អ្នកគ្រប់គ្រងកណ្តាលទៅមើលក្រុមហ៊ុនបច្ចេកវិទ្យាចិន

បរទេស៖ Central Group បានដឹកនាំនាយកប្រតិបត្តិក្នុងដំណើរទស្សនកិច្ចទៅកាន់ក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេនៅក្នុងប្រទេសចិន ដើម្បីស្វែងរកការច្នៃប្រឌិតដ៏ទំនើប និងពង្រឹងប្រតិបត្តិការលក់ដូរ និងសេវាកម្មក្នុងបរិបទអាជីវកម្មដែលកំពុងវិវត្ត។ Central Group ដែលជាក្រុមហ៊ុនលក់ដូរអចលនទ្រព្យ និងភោជនីយដ្ឋានដ៏ធំរបស់ថៃបានប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍគំនិតផ្តោតលើអតិថិជន និងគំនិតច្នៃប្រឌិតក្នុងចំណោមបុគ្គលិករបស់ខ្លួនព្រមទាំងការកែលម្អជំនាញ និងចំណេះដឹងលើការអនុវត្តបច្ចេកវិទ្យាចុងក្រោយបំផុតទៅលើយុទ្ធសាស្ត្ររបស់ពួកគេ។ ក្រុមនេះបានដឹកនាំគណៈប្រតិភូនាយកប្រតិបត្តិចំនួន 28 នាក់មកពីក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន រួមមាន Central Retail Corporation Plc (CRC), Central Pattana Plc (CPN), Central Plaza Hotel Plc…

រាជរដ្ឋាភិបាល ចំណាយថវិការដ្ឋចំនួន ៥៥,៧ លានដុល្លារ សម្រាប់ផ្តល់ប្រាក់ឧបត្ថម្ភជូនគ្រួសារងាយរងហានិភ័យចំនួនជិត ៥០ម៉ឺនគ្រួសារ មានសមាជិក ១,៨ លាននាក់

រាជរដ្ឋាភិបាលចំណាយថវិការដ្ឋចំនួន ២២៣ ប៊ីលានរៀល ឬសមមូលនឹង ៥៥,៧ លានដុល្លារ សម្រាប់ផ្តល់ប្រាក់ឧបត្ថម្ភជូនគ្រួសារងាយរងហានិភ័យចំនួនជិត ៥០ម៉ឺនគ្រួសារ មានសមាជិក ១,៨ លាននាក់ ក្រោមកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា និងកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់, ការវាយតម្លៃបានបង្ហាញថា គ្រួសារទទួលផលក្រោមកម្មវិធីទាំង ២ នេះ ប្រមាណ ៩៧% ពេញចិត្ត និងគាំទ្រអន្តរាគមន៍របស់រាជរដ្ឋាភិបាល ក្នុងទម្រង់ជាការឧបត្ថម្ភសាច់ប្រាក់ ដែលត្រូវបានប្រើប្រាស់ទៅលើមុខចំណាយចាំបាច់ ដូចជាម្ហូបអាហារ,សេវាសុខាភិបាល និងឱសថ, និងការសិក្សារបស់កូន ជាដើម។ ឯកឧត្តមបណ្ឌិត…

ឯកឧត្តម ហែម វណ្ណឌី លើកទឹកចិត្តធុរកិច្ចនៅកម្ពុជា ឱ្យបន្តខិតខំអនុវត្តគោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ច ដោយសង្កត់ធ្ងន់លើគុណតម្លៃរយៈពេលវែង

នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ សភាពាណិជ្ជកម្មអឺរ៉ុប បានរៀបចំកម្មវិធីប្រកួតប្រជែង និងប្រគល់ពានរង្វាន់ ESG ដើម្បីអបអរដល់ធុរកិច្ចកម្ពុជាដែលឈានមុខក្នុងការអនុវត្តគោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ច (ESG)។ កម្មវិធីនេះផ្តោតលើការអនុវត្តគោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ច ដែលកាន់មានសារៈសំខាន់ ក្នុងការលើកម្ពស់ការធ្វើប្រតិបត្តិការធុរកិច្ចប្រកបដោយវិជ្ជាជីវៈ និងនិរន្តរភាព។ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ បានអបអរដល់ធុរកិច្ចដែលបានទទួលជ័យលាភី និងកោតសរសើរដល់ក្រុមហ៊ុនទាំងអស់ដែលបានចូលរួម ចំពោះការខិតខំប្រឹងប្រែងដោះស្រាយបញ្ហាប្រឈមជាសាកល ដូចជាការប្រែប្រួលអាកាសធាតុ និងវិសមភាពសង្គម។…

ក្រុមហ៊ុនវិនិយោគបរទេសចាប់អារម្មណ៍ វិនិយោគខ្សែផ្លូវដែកថ្មីនៅកម្ពុជា ក្នុងការតភ្ជាប់ពីកម្ពុជាទៅវៀតណាម និងកម្ពុជាទៅឡាវ

ឯកឧត្តម វ៉ាស៊ឹម សុរិយា អនុរដ្ឋលេខាធិការ នាថ្ងៃទី២០ ខែវិច្ឆិកានេះ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន Yunnan Linkun Investment Group Co., LTD ដឹកនាំដោយ លោក YUAN LINKUN ប្រធានក្រុមហ៊ុន ដោយមានការអញ្ជើញចូលរួមពី លោកប្រធាន អនុប្រធាននាយកដ្ឋានផ្លូវដែក នាយកដ្ឋានអង្កេត និងបូកសរុបភស្តុភារកម្ម និងមន្រ្តីជំនាញពាក់ព័ន្ធផងដែរ។ ជំនួបនេះធ្វើឡើង ក្នុងគោលបំណងដើម្បីសិក្សាស្វែងយល់បន្ថែម ពីឱកាសវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនផ្លូវដែក និងគម្រោងសំខាន់ៗទាក់ទងនឹងផែនការមេអភិវឌ្ឍន៍ផ្លូវដែកនៅកម្ពុជា។ ឯកឧត្តមអនុរដ្ឋលេខាធិការ…

អូស្ត្រាលី គ្រោងហាមប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម សម្រាប់កុមារអាយុក្រោម ១៦ឆ្នាំ

រដ្ឋាភិបាលអូស្ត្រាលី គ្រោងស្នើច្បាប់ហាមកុមារអាយុក្រោម ១៦ឆ្នាំ ប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមដូចជា Instagram Facebook TikTok និង X និង Snapchat ។ ប៉ុន្តែ កុមារនឹងអាចចូលប្រើការផ្ញើសារ ហ្គេមអនឡាញ និងសេវាកម្មទាក់ទងនឹងសុខភាព និងការអប់រំ ដូចជា Headspace និង Google Classroom និង YouTube បានដដែល។

ក្រុមហ៊ុន BYD គ្រោងមកបើករោងចក្រផលិតរថយន្តអគ្គិសនីនៅកម្ពុជា នាឆ្នាំក្រោយ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បញ្ជាក់ថា ក្រុមហ៊ុន BYD កំពុងចរចាមកបើករោងចក្រផលិតរថយន្តអគ្គិសនីនៅកម្ពុជានៅឆ្នាំក្រោយ ខណៈកម្ពុជាក៏កំពុងមានក្រុមហ៊ុនរថយន្តរបស់ជប៉ុន កូរ៉េ និងក្រុមហ៊ុនរថយន្តជាច្រើនទៀតកំពុងវិនិយោគលើវិស័យយានយន្តនៅកម្ពុជាផងដែរ។ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតី “ប្រគល់សញ្ញាបត្រជូនដល់និស្សិត សាកលវិទ្យាល័យភូមិន្ទភ្នំពេញ” កាលព្រឹកថ្ងៃទី២១ វិច្ឆិកា​ ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានលើកឡើងថា សភាពការណ៍ពិភពលោកដើរលឿនណាស់ ហើយការប្រកួតប្រជែងក៏មានការប្រកួតប្រជែងខ្លាំងណាស់ដែរ ទាំងវិស័យនយោបាយ និងសេដ្ឋកិច្ច ដូច្នោះទាមទារឱ្យកម្ពុជាមានធនធានមនុស្សដែលខ្លាំង និងមានសមត្ថភាពក្នុងការប្រកួតប្រជែង ខណៈដែរកម្ពុជាមិនត្រឹមតែទាក់ទាញការវិនិយោគក្នុងវិស័យរោងចក្រកាត់ដេរប៉ុណ្ណោះទេ ប៉ុន្ដែយើងក៏ត្រូវទាក់ទាញកាវិនិយោគលើវិស័យបច្ចេកវិទ្យា…

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុញ្ញាតជូន លោកជំទាវ រត្ន ម៉ានី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋឥណ្ឌា ចូលជួបសម្តែងការគួរសម

នាល្ងាចថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងទេសចរណ៍ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុញ្ញាតជូន លោកជំទាវ រត្ន ម៉ានី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋឥណ្ឌា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារដើម្បីស្នើសុំអនុសាសន៍ណែនាំ និងកិច្ចសហការជាមួយក្រសួងទេសចរណ៍ក្នុងការផ្សព្វផ្សាយសភាពការណ៍ពិត សុខសន្តិភាព និងស្ថិរភាព សណ្តាប់ធ្នាប់សាធារណៈល្អ និងវិស័យទេសចរណ៍របស់កម្ពុជាទៅកាន់សាធារណជនឥណ្ឌា ព្រមទាំងការរៀបចំយន្តការ និងយុទ្ធសាស្ត្រសម្រាប់ទាក់ទាញអ្នកវិនិយោគ ក្រុមហ៊ុនសាជីវកម្មធំៗ អ្នកទេសចរឥណ្ឌា ដោយសហការជាមួយសមាគមទេសចរណ៍កម្ពុជា (CATA) ក្នុងការរៀបចំកញ្ចប់ទស្សនា និងការជម្រុញជើងហោះហើរត្រង់មកកាន់កម្ពុជាឱ្យបានច្រើន។…

សេចក្ដីណែនាំ ស្ដីពីការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ដើម្បីអបអរពិធីបុណ្យសមុទ្រលើកទី១១ ជុំទី៣ ឆ្នាំ២០២៤ ក្រោមប្រធានបទ ”អបអរបេតិកភណ្ឌ និងចីរភាពនៃ តំបន់ឆ្នេរ”

សេចក្ដីណែនាំ ស្ដីពីការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ដើម្បីអបអរពិធីបុណ្យសមុទ្រលើកទី១១ ជុំទី៣ ឆ្នាំ២០២៤ ក្រោមប្រធានបទ ”អបអរបេតិកភណ្ឌ និងចីរភាពនៃ តំបន់ឆ្នេរ” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣-១៥ ខែធ្នូ ឆ្នាំ២០២៤ នៅខេត្តកំពត។

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន ប្រតិភូនិយោជិកក្រុមហ៊ុន EDF/ENGIE (GDF) ប្រទេសបារាំង និងអង្គការកូដូខ្មែរ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីស្

នារសៀលថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងទេសចរណ៍ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន ប្រតិភូនិយោជិកក្រុមហ៊ុន EDF/ENGIE (GDF) ប្រទេសបារាំង និងអង្គការកូដូខ្មែរ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីស្នើសុំអនុសាសន៍ណែនាំ ក្នុងការរៀបចំកញ្ចប់ទស្សនកិច្ចរបស់ក្រុមហ៊ុន ដោយផ្តោតលើតំបន់អេកូទេសចរណ៍។

ក្រុមហ៊ុន DP World របស់អេមីរាត់អារ៉ាប់រួម លើកឡើងថា កម្ពុជាមានទីតាំងភូមិសាស្ត្រអំណោយផលដ៏ល្អប្រសើរ នៅក្នុងតំបន់អាស៊ាន និងចង់ដាក់ការវិនិយោគលើវិស័យឡូជីស្ទីក

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Sultan Ahmed Bin Sulayem ប្រធានក្រុមហ៊ុន DP World ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា។ ក្នុងឱកាសនៃជំនួប លោកនាយកប្រតិបត្តិក្រុមហ៊ុន DP World បានគោរពជម្រាបជូន សម្ដេចបវរធិបតី ថា ក្រុមហ៊ុន…

ព័ត៌មានថ្មីៗ