បរទេស៖ ក្រុមហ៊ុន Boeing នឹងធ្វើការកាត់បន្ថយបុគ្គលិកការងារ ចំនួន១៧.០០០នាក់ ដែលស្មើនឹង១០ភាគរយ នៃកម្លាំងពលកម្ម ទូទាំងពិភពលោករបស់ខ្លួន និងធ្វើការពន្យារពេលការចែកចាយយន្តហោះ 777X ជាលើកដំបូងរបស់ខ្លួនក្នុង១ឆ្នាំ និងបានកត់ត្រាពីការខាតបង់ថវិកា ចំនួន៥ពាន់លានដុល្លារ អាមេរិកនៅក្នុងត្រីមាសទី៣ ខណៈដែលក្រុមហ៊ុនផលិតយន្តហោះ របស់សហរដ្ឋអាមេរិកមួយនេះ នៅតែបន្តឃើញ មានសកម្មភាពកើនឡើង នៅក្នុងអំឡុងពេលមួយខែ នៃការធ្វើកូដកម្មនោះ ។

គេបានដឹងថា ភាគហ៊ុនរបស់ក្រុមហ៊ុន Boeing បានធ្លាក់ចុះ១,១ភាគរយ នៅក្នុងការធ្វើពាណិជ្ជកម្មនៅលើទីផ្សារ
លោក Kelly Ortberg នាយកប្រតិបត្តិក្រុមហ៊ុនខាងលើ បានលើកឡើងនៅក្នុងសារមួយទៅកាន់និយោជិតថា ការកាត់បន្ថយយ៉ាងសំខាន់ គឺជារឿងចាំបាច់ “ដើម្បីស្របតាមការពិតផ្នែកហិរញ្ញវត្ថុរបស់យើង” បន្ទាប់ពីការធ្វើកូដកម្មដែលកំពុងបន្តដោយកម្មករនៅ West Coast របស់សហរដ្ឋអាមេរិក ចំនួន ៣៣.០០០នាក់បានបញ្ឈប់ការផលិតយន្តហោះ 737 MAX, 767 និងប្រភេទ 777 របស់ខ្លួន។

ក្នុងនោះលោកបានបន្តថា “យើងកំណត់កម្រិតកម្លាំងការងាររបស់យើងឡើងវិញ ដើម្បីឲ្យស្របទៅនឹងការពិត ហិរញ្ញវត្ថុរបស់យើង និងឈានទៅការ កំណត់អាទិភាព ដែលផ្តោតកាន់តែខ្លាំង។ ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ យើងកំពុងរៀបចំផែនការ កាត់បន្ថយទំហំ នៃកម្លាំងការងារសរុប របស់យើងប្រហែល១០ភាគរយ ហើយការកាត់បន្ថយទាំងនេះនឹងបូករួមបញ្ចូលនាយកប្រតិបត្តិ អ្នកគ្រប់គ្រង និងបុគ្គលិក ផងដែរ” ៕


Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានថ្មីៗ