ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន អ្នកស្រី Mao Ning បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា ប្រទេសចិន មិនផ្គត់ផ្គង់អាវុធដល់រុស្ស៊ី ឬអ៊ុយក្រែនទេ ហើយគ្រប់គ្រងយ៉ាងតឹងរ៉ឹងលើការនាំចេញទំនិញប្រើប្រាស់សម្រាប់ស៊ីវិលនិងយោធា។
អ្នកស្រី Mao Ning បាននិយាយថា៖«ប្រទេសចិនប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះការដាក់ទណ្ឌកម្មឯកតោភាគីខុសច្បាប់របស់សហរដ្ឋអាមេរិកប្រឆាំងនឹងសហគ្រាសចិន ហើយនឹងមិនទទួលយកការចោទប្រកាន់ដោយគ្មានមូលដ្ឋាន ឬផ្តល់លទ្ធផលទៅនឹងសម្ពាធរបស់សហរដ្ឋអាមេរិកឡើយ«។

អ្នកស្រី បានបន្ថែមថា៖« ប្រទេសចិន មិនដែលផ្តល់អាវុធដែលឲ្យបង្កគ្រោះថ្នាក់ ដល់ភាគីណាមួយ នៅក្នុងជម្លោះរុស្ស៊ី-អ៊ុយ ក្រែននោះទេ។ យើងគ្រប់គ្រងយ៉ាងតឹងរ៉ឹងនូវការនាំចេញទំនិញប្រើប្រាស់សម្រាប់ស៊ីវិលនិងយោធា រួមទាំងយានដ្រូន និងប្រឆាំងនឹងការប្រើប្រាស់យានដ្រូនស៊ីវិលសម្រាប់គោលបំណងយោធា»។

អ្នកស្រី បានបញ្ជាក់ថា ប្រទេសចិន នឹងចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ធុរកិច្ច និងពលរដ្ឋចិន។ លោកស្រី បន្តថា ចិនមិនបានចាប់ផ្តើមជម្លោះអ៊ុយក្រែនទេ ហើយក៏មិនមែនជាភាគីនៃជម្លោះនេះទេ។ លោកស្រី បានបន្ថែមថា ក្រុងប៉េកាំង បានតស៊ូមតិយ៉ាងខ្ជាប់ខ្ជួនសម្រាប់សន្តិភាព និងការចរចា ដោយដើរតួនាទីស្ថាបនាក្នុងការសម្របសម្រួលដំណោះស្រាយ នយោបាយ៕


Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានថ្មីៗ