វៀតណាម៖ ក្រុមហ៊ុនអាកាសចរណ៍វៀតណាមនឹងចេញសំណើសម្រាប់ស្នើទៅ ក្រុមហ៊ុនផលិត យន្តហោះនៅឆ្នាំក្រោយដើម្បីទិញយន្តហោះខ្នាតតូចចំនួន ៥០គ្រឿង។ នេះបើតាមនាយកប្រតិបត្តិក្រុម ហ៊ុនអាកាសចរណ៍វៀតណាមបានអះអាងនៅថ្ងៃពុធទី១៣ខែវិច្ឆិកា។
ក្រុមហ៊ុនអាកាសចរណ៍វៀតណាមកាលពីឆ្នាំមុនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបណ្តោះអាសន្នជាមួយក្រុមហ៊ុនផលិតយន្តហោះ Boeing សម្រាប់យន្តហោះ 737 MAX ចំនួន ៥០គ្រឿង ដែលមិនទាន់ ផលិតហើយ។ លោក Le Hong Ha នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍វៀតណាមបានឱ្យដឹងថា ក្រុមហ៊ុន Boeing គឺជាជម្រើសមួយ ព្រោះពួកគេផ្ដល់ជូនដ៏ល្អសម្រាប់ពួកយើង»។
ក្រុមហ៊ុន Airbus និងក្រុមហ៊ុន Boeing គឺជាក្រុមហ៊ុនផលិតយន្តហោះដ៏ធំនៅលើពិភពលោក ខណៈយន្តហោះបច្ចុប្បន្នរបស់ក្រុមហ៊ុន Vietnam Airlines មានតែយន្តហោះ Airbus ប៉ុណ្ណោះ។ ជាចុងក្រោយ នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍វៀតណាមខាងលើបានបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ត្រូវការយន្តហោះថ្មីចំនួន ១៧០គ្រឿងនៅឆ្នាំ២០៣៥៕