អាមេរិក ៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ចូ បៃឌិន នឹងជួបជាមួយសមភាគីចិន លោក ស៊ី ជីនពីង ទំនងជាលើកចុងក្រោយនៅថ្ងៃសៅរ៍ទី១៦ ខែវិច្ឆិកា ខណៈរដ្ឋធានីប៉េកាំងរៀបចំសម្រាប់រយៈពេលប្រឈមមុខដាក់គ្នាបន្ថែមទៀតជាមួយរដ្ឋធានីវ៉ាស៊ីនតោន ក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ។

មេដឹកនាំទាំងពីរត្រូវបានគេរំពឹងថា នឹងជួបពិភាក្សាគ្នាជុំវិញចំណុចក្ដៅជាសកល រួមទាំងភាពតា នតឹ ងកា ន់តែខ្លាំងឡើងរវាងរដ្ឋធានីវ៉ាស៊ីនតោន និងប៉េកាំង នៅខាងក្រៅវេទិកាកិ ច្ចសហប្រ តិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកនៅទីក្រុងលីម៉ា ប្រទេសប៉េរូ។

ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិក លោក ជេក ស៊ូលីវ៉ាន់ បាននិយាយថា លោក បៃឌីន នឹងលើកឡើងពីការព្រួយ បារម្ភលើក្រុមដែលមានទំនាក់ទំនងជាមួយចិន ដែលថ្មីៗនេះបានលួចចូលទៅក្នុងទូរគមនាគមន៍ឯកជនរបស់មន្ត្រីអាម៉េរិកល្បីៗ។
លោក បៃឌិន ក៏នឹងលើកឡើងពីការបង្កើនការគាំទ្ររបស់ចិនសម្រាប់សង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន និងវត្តមានរបស់ទាហានកូរ៉េខាងជើងជាង១០០០០នាក់នៅក្នុងប្រទេសរុស្ស៊ីផងដែរ។ គួររំឭកថា មេដឹកនាំនៃប្រទេសមហាអំណាចពិភពលោកទាំង២ បានស្ដារឡើងវិញនូវកិច្ចពិភាក្សាកម្រិតមេដឹកនាំកាលពីខែវិច្ឆិកាឆ្នាំមុន បង្កើតកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើកិច្ចខិតខំប្រឹងប្រែងប្រឆាំងគ្រឿងញៀន៕ 


Leave a Reply

Your email address will not be published. Required fields are marked *