បាងកក៖ ជាមួយគោលបំណងធំដើម្បីជំរុញទេសចរណ៍និងសេដ្ឋកិច្ច គណៈរដ្ឋមន្ត្រីថៃ បានអនុម័តបន្ថែម ថ្ងៃឈប់សម្រាកសម្រាប់ឆ្នាំក្រោយ ធ្វើឲ្យឆ្នាំ២០២៥ ប្រទេសថៃ មានថ្ងៃឈប់សម្រាកជាសា ធារណៈកើនដល់២១ថ្ងៃ។នេះបើតាមការចេញផ្សាយរបស់ សារព័ត៌មានThe Nation នៅថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២៤។

ឧបនាយករដ្ឋមន្ត្រី Phumtham Wechayachai និយាយកាលពីថ្ងៃចន្ទទី១៨ខែវិច្ឆិកាថា ថ្ងៃឈប់សម្រាកបន្ថែមនៅឆ្នាំក្រោយ គឺបូកទាំងថ្ងៃចន្ទទី២ខែមិថុនាដើម្បីភ្ជាប់ជាមួយថ្ងៃទី៣ខែមិថុនាដែលជាពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រិយានី ហើយថៃនឹងឲ្យឈប់នៅថ្ងៃទី១១ខែសីហាទៀត ដើម្បីភ្ជាប់ជាមួយថ្ងៃទី១២ខែសីហាដែលជាទិវាមាតា ដើម្បីឲ្យចុងសប្តាហ៍មានរយៈពេលរហូតដល់ទៅ៤ថ្ងៃ ឬគេនិយមហៅថា Long Weekend ងាយស្រួលសម្រាប់អ្នកទេសចរណ៍ធ្វើដំណើរកម្សាន្ត ជាពិសេសអ្នកចង់ទៅលេងឆ្ងាយៗ។

ថ្ងៃឈប់សម្រាកបន្ថែមមួយទៀតគឺថ្ងៃសុក្រទី២ខែមករាឆ្នាំ២០២៦ ដូច្នេះគេអាចឈប់សម្រាកចូលឆ្នាំថ្មីឆ្នាំសកលបានដល់ទៅ៥ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី៣១ខែធ្នូឆ្នាំ២០២៥ ដល់ថ្ងៃទី៤ខែមករាឆ្នាំ២០២៦។

ការប្រកាសថ្ងៃឈប់សម្រាកបន្ថែមនេះ ក៏ស្របនឹងចំណាត់ការរបស់រដ្ឋបាលរបស់នាយករដ្ឋមន្ត្រី Paetongtarn Shinawatra ផងដែរដែលប្រកាសដាក់ឆ្នាំក្រោយ ឲ្យក្លាយជាឆ្នាំទេសចរណ៍ និងកីឡា៕


Leave a Reply

Your email address will not be published. Required fields are marked *