វៀតណាម៖ អាជ្ញាធរខេត្ត Dong Nai ភាគខាងត្បូងនៃប្រទេសវៀតណាម បានចេញការផាកពិន័យចំនួន ៩៧០ លានដុង ៣១ ០៨០ ដុល្លារ) លើក្រុមហ៊ុនចំណីអាហារថៃ C.P ប្រចាំប្រទេសវៀតណាម (C.P. Vietnam Corporation) ចំពោះការរំលោភបំពានបទប្បញ្ញត្តិបរិស្ថាន។ នេះបើតាមការចុះផ្សាយរបស់កាសែត VNexpres នៅថ្ងៃទី ២២ ខែវិច្ឆការ ឆ្នាំ២០២៤។
អាជ្ញាធរខេត្តបានអះអាងថា ក្រុមហ៊ុន C.P បានរំលោភលើបទប្បញ្ញត្តិចំនួន៣ ដែលរួមមាន គ្មានការអនុញ្ញាតលើរបាយការណ៍ផលប៉ះពាល់បរិស្ថានសម្រាប់គម្រោងចំណីសត្វបក្សី គ្មានអាជ្ញាប័ណ្ណបរិស្ថានសម្រាប់គម្រោងចំណីសត្វ និងការមិនប្រើកន្លែងកែច្នៃកាកសំណល់ឱ្យបានត្រឹមត្រូវជាដើម ចំពោះរឿងនេះផងដែរៀតណាម មិនបានដាក់ទណ្ឌកម្មបន្ថែមទៀត ដូចជាការផ្អាកផលិតកម្ម ឬផ្លាស់ប្តូរទីតាំងផលិតកម្មនោះទេ។
សូមបញ្ជាក់ថា វៀតណាមគឺជាទីផ្សារដ៏សំខាន់មួយសម្រាប់ក្រុមហ៊ុន។ គិតត្រឹមតែពាក់កណ្ដាលដើមឆ្នាំនេះ ក្រុមហ៊ុន C.P បានកត់ត្រាពីកំណើនប្រាក់ចំណូល ១,៨៥ ប៊ីលានដុល្លារ ពីប្រតិបត្តិការទាំងអស់ក្នុងប្រទេសវៀតណាម៕