អន្តរជាតិ៖ ទិន្នន័យពីការិយាល័យស្ថិតិបានបង្ហាញកាលពីថ្ងៃចន្ទ ១មេសា ថា អតិផរណារបស់ប្រទេសឥណ្ឌូណេស៊ីលើមូលដ្ឋានប្រចាំឆ្នាំបានបង្កើនល្បឿនលើសពីការរំពឹងទុកក្នុងខែមីនាដល់ទៅ ៣,០៥% ដែលជាលឿនលឿនបំផុតចាប់តាំងពីខែសីហា ឆ្នាំ ២០២៣ មក ។
ការស្ទង់មតិរបស់សារព័ត៌មាន Reuters របស់ក្រុមសេដ្ឋវិទូរ បានរំពឹងថាអត្រាអតិផរណានឹងកើនឡើងដល់ ២,៩១%នៅក្នុងខែមីនាកន្លងទៅថ្មីៗនេះ។ អត្រាអតិផរណាប្រចាំឆ្នាំខែកុម្ភៈ មាន ២,៧៥%។
ការិយាល័យស្ថិតិបាននិយាយថា លើមូលដ្ឋានប្រចាំខែ តម្លៃអ្នកប្រើប្រាស់បានកើនឡើង ០,៥២% ដែលឆ្លុះបញ្ចាំងពីការកើនឡើងនៃតម្រូវការ អំឡុងខែដ៏វិសុទ្ធនៃបុណ្យរ៉ាម៉ាដាន របស់អ៊ីស្លាម ដែលបានចាប់ផ្តើមកាលពីថ្ងៃទី១២ខែមីនា នៅក្នុងប្រទេសនេះ ។
ការកើនឡើងនៃតម្លៃអាហារដូចជា ស៊ុត មាន់ និងអង្ករ គឺជាអ្នករួមចំណែកដ៏សំខាន់នៃអត្រាអតិផរណាប្រចាំខែ៕


Leave a Reply

Your email address will not be published. Required fields are marked *