អន្តរជាតិ៖ មានការរពឹងទុកយ៉ាងទូលំទូលាយថា ធនាគារកណ្តាលរបស់ប្រទេសសិង្ហបុរី នឹងរក្សាគោលនយោបាយរូបិយវត្ថុរបស់ខ្លួនឱ្យនៅដដែលក្នុងខែនេះ ហើយផ្អាកការបន្ធូរបន្ថយការកំណត់របស់ខ្លួនរហូតដល់អតិផរណាចាប់ផ្តើមធូរស្រាលដល់កម្រិតល្អប្រសើរ។
អ្នកវិភាគទាំង១១រូប ដែលត្រូវបានស្ទង់មតិដោយសារព័ត៌មាន Reuters រំពឹងថាអាជ្ញាធររូបិយវត្ថុសិង្ហបុរី (MAS) នឹងផ្អាកការកែប្រែគោលនយោបាយរបស់ខ្លួននៅក្នុងការត្រួតពិនិត្យឡើងវិញ ដែលបានគ្រោងទុកនៅថ្ងៃសុក្រសប្ដាហ៍នេះ។
អតិផរណានៅសិង្ហបុរីនៅតែបន្តឥតឈប់ និងបានធ្លាក់ចុះដល់ទៅ៣,១%នៅក្នុងខែមករាដើមឆ្នាំនេះ មុនពេលបង្កើនល្បឿនដល់កម្រិតខ្ពស់ក្នុងរយៈពេលប្រាំពីរខែគឺ ៣,៦% កាលពីខែកុម្ភៈ២០២៤នេះ ដោយសារឥទ្ធិពលតាមរដូវកាលចាប់ពីបុណ្យចូលឆ្នាំចិន បានជំរុញឱ្យតម្លៃសេវាកម្ម និងម្ហូបអាហារឡើងថ្លៃខ្ពស់។
លោក Denise Cheok សេដ្ឋវិទូនៅក្រុមហ៊ុន Moody’s Analytics បាននិយាយថា យើងរំពឹងថា MAS នឹងរក្សាការកំណត់រូបិយវត្ថុរបស់ខ្លួនឱ្យនៅថេរក្នុងកិច្ចប្រជុំខែមេសានេះ ទោះបីអតិផរណាកើនឡើងខ្ពស់ក៏ដោយ៕