អគ្គនាយកដ្ឋានពន្ធដារ៖ ពន្ធលើចំណេញមូលធន ត្រូវអនុវត្តលើចំណេញមូលធនសម្រេចបានពីការលក់ឬផ្ទេរ (មូលធននៅក្នុងព្រះរាជាណាចក្រកម្ពុជានិងនៅបរទេសចំពោះរូបវន្តបុគ្គលនិវាសនជន, មូលធននៅក្នុងព្រះរាជាណាចក្រកម្ពុជាចំពោះរូបវន្តបុគ្គលនិងនីតិបុគ្គលអនិវាសនជន)។
ដែលមូលធននោះរួមមាន៖ អចលនទ្រព្យ ភតិសន្យា ទ្រព្យវិនិយោគ កេរ្តិ៍ឈ្មោះអាជីវកម្ម កម្មសិទ្ធិបញ្ញា រូបិយវត្ថុបរទេស។ ចំពោះ
កាតព្វកិច្ច និងបែបបទនៃការប្រកាសបង់ពន្ធ
អ្នកជាប់ពន្ធ ត្រូវដាក់លិខិតប្រកាស និងបង់ពន្ធលើចំណេញមូលធនតាមប្រតិបត្តិការនីមួយៗជូនរដ្ឋបាលសារពើពន្ធក្នុងអំឡុងពេល
មិនលើសពី ០៣ខែ បន្ទាប់ពីសម្រេចបានចំណេញមូលធន។

◇ចំពោះទ្រព្យដែលស្ថិតនៅរាជធានីភ្នំពេញត្រូវដាក់លិខិតប្រកាសនៅអគ្គនាយកដ្ឋានពន្ធដារនិងបង់ប្រាក់ពន្ធនៅធនាគារជាដៃគូជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

◇ចំពោះទ្រព្យដែលស្ថិតនៅតាមបណ្តាខេត្ត ត្រូវដាក់លិខិតប្រកាស នៅសាខាពន្ធដារខេត្តដែលទ្រព្យនោះស្ថិតនៅ ឬនៅអគ្គនាយកដ្ឋានពន្ធដារតាមការស្នើសុំរបស់អ្នកជាប់ពន្ធ និងត្រូវបង់ប្រាក់ពន្ធនៅសាខាពន្ធដារខេត្ត ឬនៅធនាគារ
ជាដៃគូជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

ពន្ធលើចំណេញមូលធន ត្រូវបានកំណត់តាមអត្រាថេរ ២០% នៃចំណេញមូលធន។
មូលដ្ឋានគិតពន្ធ គឺជាចំណេញមូលធនដែលសំដៅដល់ប្រាក់ចំណូលជាប់ពន្ធដែលបានពីការយកចំណូលពីការលក់ឬផ្ទេរមូលធន ដកការកាត់កងចំណាយដែលអនុញ្ញាត។


Leave a Reply

Your email address will not be published. Required fields are marked *