អនុប្រធានាធិបតីរបស់ប្រទេសចិនលោក Han Zheng បាននិយាយនៅក្នុងកិច្ចប្រជុំកំពូលស្ដីពីការវិនិយោគមួយនៅថ្ងៃអង្គារ២៦ មីនា សប្ដាហ៍នេះថា ប្រទេសចិននឹងពន្លឿនការអភិវឌ្ឍន៍នៃ “កម្លាំងផលិតភាពថ្មី” និងពង្រឹងស្ថិរភាពឲ្យកាន់តែប្រសើរ ក៏ដូចជាសន្តិសុខសម្រាប់សេដ្ឋកិច្ចពិភពលោក។

ឃ្លាថា “កម្លាំងផលិតភាពថ្មី” ត្រូវបានបង្កើតឡើងដោយលោកប្រធានាធិបតី Xi Jinping កាលពីខែកញ្ញាឆ្នាំមុន ដោយបញ្ជាក់ពីតម្រូវការសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច ផ្អែកលើគំនិតច្នៃប្រឌិតក្នុងវិស័យជឿនលឿន។
លោក Han ក៏បាននិយាយផងដែរថា ពិតជាសំខាន់ណាស់ក្នុងការលើកកម្ពស់សកលភាវូបនីយកម្មសេដ្ឋកិច្ច និងធ្វើឱ្យខ្សែសង្វាក់ផ្គត់ផ្គង់ឧស្សាហកម្មដំណើរការដោយរលូន។
ក្រុមនាយកប្រតិបត្តិជាន់ខ្ពស់មកពីបណ្ដាក្រុមហ៊ុនដូចជា Aramco, Pfizer, Astrazeneca និង Otis ក៏ដូចជាក្រុមប្រឹក្សាធុរកិច្ចបរទេស កំពុងចូលរួមកិច្ចប្រជុំកំពូលស្ដីពីការវិនិយោគ នៅក្នុងទីក្រុងប៉េកាំង ប្រទេសចិន៕


Leave a Reply

Your email address will not be published. Required fields are marked *