វៀតណាម៖ វៀតណាមបានបោះជំហានទៅមុខយ៉ាងលឿនស្លេវដូចផ្លេកបន្ទោរ ដោយឈោងចាប់បានតំណែងជាប្រទេសនាំចេញធំបំផុតទី១១នៅលើពិភពលោក ហើយឥឡូវនេះឈរនៅលំដាប់ទីពីរនៅអាស៊ានក្នុងនាមជាប្រទេសការនាំចូល-នាំចេញធំបំផុត បន្ទាប់ពីប្រទេសសិង្ហបុរី។ នេះបើតាមអង្គការពាណិជ្ជកម្មពិភពលោក(WTO)។

អ្នកជំនាញមកពីក្រុមហ៊ុន KTP FTA Consulting បានគូសបញ្ជាក់ថា វៀតណាមបានរលាស់ខ្លួនក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសនាំចេញដែលមានកំណើនលឿនបំផុតទាំងបួននៅទូទាំងពិភពលោក ចន្លោះឆ្នាំ២០១៩ និង២០២៣ ដោយក្នុងនោះរួមមាន៖ ប្រទេសឥណ្ឌា កាណាដា និងចិន។
សម្រាប់សមិទ្ធផលទាំងនេះ ត្រូវបានបញ្ចូលទៅក្នុងយុទ្ធសាស្ត្រសមាហរណកម្មសេដ្ឋកិច្ចដ៏រឹងមាំរបស់រដ្ឋាភិបាលវៀតណាម ខណៈប្រទេសក្បែរខាងកម្ពុជាមួយនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចំនួន១៦ និងការបើកចំហទីផ្សារជាមួយដៃគូជិត៦០។

គួរបញ្ជាក់ថា ក្នុងរយៈពេលដប់ខែដំបូងនៃឆ្នាំ២០២៤ វិស័យសេដ្ឋកិច្ចក្នុងស្រុកវៀតណាមមានកំណើនដ៏រឹងមាំ ដោយសម្រេចបាននូវអត្រា៤ដង នៃការវិនិយោគលើក្រុមហ៊ុនបរទេសដោយផ្ទាល់។ ចំណែកការនាំចេញ-នាំចូលនៃវិស័យក្នុងស្រុកបានកើនឡើងដល់៣២ភាគរយ នៃចំនួនសរុបរបស់ប្រទេស។ គេនៅចាំបានថា វៀតណាមបានជាប់ចំណាត់ថ្នាក់ទី៥០ ក្នុងនាមជាប្រទេសនាំចេញ និងទី៤៤ ក្នុងនាមជាប្រទេសនាំចូលក្នុងឆ្នាំ២០០៦៕


Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានថ្មីៗ