ធនាគារកណ្តាលកូរ៉េខាងត្បូងបានបញ្ចេញការស្ទង់មតិ នៅថ្ងៃអង្គារសប្ដាហ៍នេះ រយៈពេលពីរសប្តាហ៍មុនការបោះឆ្នោតសភារបស់ប្រទេសនេះ ថា អារម្មណ៍អ្នកប្រើប្រាស់របស់ប្រទេសកូរ៉េខាងត្បូង បានធ្លាក់ចុះនៅក្នុងខែមីនានេះ ដោយសារការកើនឡើងជុំវិញក្ដីកង្វល់អំពីតម្លៃកសិកម្មកើនឡើង។
សន្ទស្សន៍អារម្មណ៍អ្នកប្រើប្រាស់បានធ្លាក់ចុះពី១០១,៩% ក្នុងខែកុម្ភៈ ដល់១០០,៧%នៅក្នុងខែមីនា ដោយប្រកាសពីការធ្លាក់ចុះប្រចាំខែដ៏ធំបំផុតចាប់តាំងពីខែតុលាឆ្នាំ២០២៣មក នៅក្នុងការស្ទង់មតិប្រចាំខែរបស់ធនាគារកណ្តាលកូរ៉េចំពោះអ្នកប្រើប្រាស់ទំនិញនៅលើទីផ្សារ។
ការដាំក្បាលធ្លាក់ចុះបានកើតឡើង ខណៈការរំពឹងទុកអតិផរណារបស់អ្នកប្រើប្រាស់ក្នុងរយៈពេល១២ ខែបន្ទាប់ បានកើនឡើងជាលើកដំបូងក្នុងរយៈពេលប្រាំខែពី ៣,២ ភាគរយមកនៅ៣ ភាគរយ។
នៅក្នុងការស្ទង់មតិ ៦៣,៤ % នៃអ្នកឆ្លើយតបបាននិយាយថា ការឡើងថ្លៃតម្លៃកសិកម្មនឹងជំរុញឱ្យមានអតិផរណាក្នុងរយៈពេល ១២ ខែបន្ទាប់ កើនឡើងយ៉ាងខ្លាំងពី៥១,៥% កាលពីខែកន្លងទៅ។
តិផរណាអ្នកប្រើប្រាស់របស់ប្រទេសកូរ៉េខាងត្បូង បានកើនឡើងកាលពីខែកុម្ភៈ បន្ទាប់ពីមានភាពធូរស្រាលរយៈពេល៣ខែ ដោយសារតែសម្ពាធផ្នែកផ្គត់ផ្គង់ ដែលភាគច្រើនមានដើមចមពីការហក់ឡើងខ្ពស់នៃតម្លៃផលិតផលកសិកម្ម៕